ទូត​ជប៉ុន​កោតសរសើរ​វិធា​ន​ការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​កូ​វីដ​-១៩

162
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​កោតសរសើរ​ចំពោះ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​កូ​វីដ​-១៩ និង​វិធានការ​ដោះស្រាយ​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​នេះ ព្រោះថា​បាន​ជួយ​ដោះស្រាយ​ទាំង​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​។ ការកោតសរសើរ​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក​អ៊ី​ត សំហេង នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។​

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក​អ៊ី​ត សំហេង នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។

ឆ្លើយតប​ចំពោះ​ការសរសើរ​នេះ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា ដោយសារ​បច្ចុប្បន្ន​ពិភពលោក​ទាំងមូល រួមទាំង​កម្ពុជា​ផង​នោះ កំពុង​ជួបប្រទះ​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​វិស័យ​ការងារ វិស័យ​ទេសចរណ៍​និង​វិស័យ​មួយចំនួនទៀត​នៅ​កម្ពុជា​ជួបប្រទះ​នូវ​វិបត្តិ​មួយចំនួន​។​ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​កញ្ចប់​វិធាន​ការដែល​មកដល់ពេលនេះ​បាន​ទម្លាក់​កញ្ចប់​វិធានការ​ទី​៦​ហើយ​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ជូន​កម្មករនិយោជិត​និយោជក​និង​ប្រជាពលរដ្ឋ​ជាពិសេស​កម្មករនិយោជិត​ដែល​ព្យួរការងារ​និង​បាត់បង់​ការងារ​ដើម្បី​ពួកគាត់​អាច​ដោះស្រាយបាន​នូវ​បញ្ហា​ជីវភាព និង​ស្វែង​រកបាន​នូវ​ឱកាស​ការងារ​ថ្មី​។


​លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ជប៉ុន​ដែល​បាន​យកចិត្តទុកដាក់​ដល់​សិក្ខាកាម និង​កម្មករ​ជំនាញ​កម្ពុជា ព្រមទាំង​អនុញ្ញាតឱ្យ​ចេញចូល​ជប៉ុន​តាមរយៈ​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។ តាម​គ្រោងទុក​កម្ពុជា​នឹង​បញ្ជូន​សិក្ខាកាម និង​កម្មករ​ជំនាញ​ដែល​បាន​បណ្តុះបណ្តាល​រួច​ទៅ​ជប៉ុន​បន្ថែមទៀត​ក្នុងពេល​ឆាប់ៗ​នៅពេលដែល​ភាគី​ទាំងពីរ​ឯកភាព​នូវ​មធ្យោបាយ​និង​នីតិវិធី​ក្នុងការ​ធានា​ឱ្យបាន នូវ​ការឆ្លង​វី​រ៉ុ​ស​កូ​វីដ​-១៩៕​សរន​

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក​អ៊ី​ត សំហេង នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។
ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក​អ៊ី​ត សំហេង នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។

ទីតាំងផ្សាយពាណិជ្ជកម្ម