​គ្រោះថ្នាក់​ចរ​រា​ចរណ៍​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ពីរ​នាក់​

206
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រោះថ្នាក់​ចរ​រាច​រណ៍​មួយ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​ពីរ​នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩​ចុង​ផ្លូវភ្លោះ​ខាងលិច​ស្ថិតនៅ​ក្នុងភូមិ​ស្រះ​ឈូក​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០២០២០២០​។​

​មេបញ្ជាការ​វរសេនីយត្រី​ចាន់​សុ​ភិន​ណា​រ៉ា​បានឱ្យដឹងថាៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​មួយ​គ្ថ​រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B៤៨៥៥​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយពេល​បង្ករ​រួច​រត់​គេចខ្លួនបាត់​ឯ​រថយន្ត​ខូចខាត​ធ្ងន់​។​ប្រភព​បាន​បន្តថាៈ​ចំណែក​ម៉ូតូ​ម៉ា​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៩​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះវិហារ​1D-២០៦៧​ខូចខាត​ធ្ងន់​។​

​អ្នកបើកបរ​ឈ្មោះ​ហុន​ពិសី​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ជនជាតិខ្មែរ​នៅ​ភូមិ​ចំការ​ស្រ​ម៉ូ​វ​សង្កាត់​ប៉ាល​ហាល​បាន​ស្លាប់​។​អ្នករួមដំណើរ​ឈ្មោះ​ជង់​ភេទ​ប្រុស​ជនជាតិខ្មែរ​នៅ​ភូមិ​ចំការ​ស្រ​ម៉ូ​វ​សង្កាត់​ប៉ាល​ហាល​បាន​ស្លាប់​។​បច្ចុប្បន្ន​សព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម