Home ព័ត៌មានអន្តរជាតិ អាមេនីនិយាយថា...

អាមេនីនិយាយថាខ្លួនបាញ់ទម្លាក់ដ្រូនរបស់អាស៊ែបៃហ្សង់នៅក្បែររដ្ឋធានី

យោធារបស់អាមេនីបាននិយាយថារ៉ុក្កែតរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អាស៊ែបៃហ្សង់នៅជិតរដ្ឋធានីកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១តុលា ខណៈការប្រយុទ្ធគ្នាខ្លាំងក្លានៅតែបន្តកើតមាននៅក្នុងជម្លោះជុំវិញតំបន់បំបែកខ្លួន ឈ្មោះ ណាហ្គ័រណូការ៉ាបាក់។

ការប្រយុទ្ធគ្នានៅសប្តាហ៍នេះគឺជាការប្រយុទ្ធដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះនៅក្នុងជម្លោះរាប់ទសវត្សរ៍ជុំវិញតំបន់ ដែលស្ថិតនៅក្នុងប្រទេសអាស៊ែបៃហ្សង់ប៉ុន្តែត្រូវបានគ្រប់គ្រងដោយកងកម្លាំងជនជាតិភាគតិចអាមេនី ដែលគាំទ្រដោយរដ្ឋាភិបាលអាមេនី។

អ្នកកាសែតបារាំងពីរនាក់និងអាមេនីពីរនាក់បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការប្រយុទ្ធគ្នា។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេនីលោកស្រី សូសាន ស្តេហ្វានៀន បាននិយាយថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ អាមេនីបានបាញ់មីស៊ីលប្រឆាំងយន្ដហោះ ដែលបានទម្លាក់ដ្រូនពីលើទីក្រុងអាបូវីយ៉ានស្ថិតនៅចម្ងាយប្រមាណ ១៦ គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានីយ៉េរ៉េវ៉ាន់។ មិនមានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់និងការស្លាប់នោះទេ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថាកងកម្លាំងអាស៊ែបៃហ្សង់បានបាញ់ផ្លោងទៅលើភូមិអាមេនីដទៃទៀតនៅខាងក្រៅតំបន់ណាហ្គ័រណូការ៉ាបាក់ ប៉ុន្តែមិនបានចូលជ្រៅទៅក្នុងប្រទេសដូចជារដ្ឋធានីយ៉េរ៉េវ៉ាន់នោះទេ។

កាសែត Le Monde និយាយថា អ្នកយកព័ត៌មានរបស់ខ្លួន២នាក់បានរងរបួសនៅក្នុងការបាញ់ផ្លោងនៅពេលព្រឹកនៅក្នុងទីប្រជុំជនម៉ាទូនី។ ក្រសួងការបរទេសអាមេនីបាននិយាយថាពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនិងចោទប្រកាន់អាស៊ែបៃហ្សង់ថាបានបាញ់ផ្លោងចូលមកក្នុងតំបន់នេះ៕ ដោយ ៖ កញ្ញាដាលីស

ដ្រូនរបស់អាស៊ែបៃហ្សង់ត្រូវបានបាញ់ទម្លាក់នៅជិតរដ្ឋធានីរបស់អាមេនី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular