Home ព័ត៌មានអន្តរជាតិ នាយកប្រតិបត្ត...

នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Pfizer ជំទាស់នឹងការអះអាងរបស់ត្រាំថាវ៉ាក់សាំងនឹងរួចរាល់មុនថ្ងៃបោះឆ្នោត

ប្រធានក្រុមហ៊ុនឱសថ Pfizer ដែលកំពុងប្រណាំងប្រជែងដើម្បីបង្កើតវ៉ាក់សាំងកូវីដ១៩ បានប្រាប់បុគ្គលិកកាលពីថ្ងៃព្រហស្បតិ៍ទី១តុលាថា លោកមានការខកចិត្ត ដែលការងាររបស់ខ្លួនត្រូវបានគេយទៅធ្វើនយោបាយអំឡុងពេលជជែកដេញដោលប្រធានាធិបតី និងបានព្យាយាមធានាដល់បុគ្គលិកអាម៉េរិកថា ក្រុមហ៊ុននឹងមិនទោរទន់ទៅតាមការដាក់សម្ពាធឱ្យឆាប់ចេញវ៉ាក់សាំងនោះទេ។

នាយកប្រតិបត្តិលោក អាល់បឺត ប៊ូឡា បានប្រាប់និយោជិតថា ក្រុមហ៊ុនកំពុង “បោះជំហានទៅមុខក្នុងល្បឿនវិទ្យាសាស្ត្រ” ជាជាងស្ថិតនៅក្រោមកាលៈទេសៈនយោបាយណាមួយ នេះយោងតាមលិខិតផ្ញើទៅបុគ្គលិកដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Associated Press ។

លោកប៊ូឡាបានសរសេរថា “សម្ពាធតែមួយគត់ដែលយើងមាននិងមានអារម្មណ៍ធ្ងន់បំផុតនោះគឺ ប្រជាជនរាប់ពាន់លាននាក់ អាជីវកម្មរាប់លាន និងមន្ត្រីរដ្ឋាភិបាលរាប់រយនាក់ ដែលពឹងផ្អែកលើយើង”។

ទោះបីជាក្រុមមន្ត្រីសុខាភិបាលសហព័ន្ធកំពូលរបស់សហរដ្ឋអាម៉េរិកបញ្ជាក់ម្តងហើយម្តងទៀតថាវ៉ាក់សាំងទំនងជាមិនមានទេរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១ ក៏ប្រធានាធិបតីដូណាល់ត្រាំនៅតែទទូចថាវ៉ាក់សាំងមួយនឹងរួចរាល់មុនថ្ងៃបោះឆ្នោត។

ក្នុងអំឡុងពេលជជែកវែកញែកកាលពីថ្ងៃអង្គារជាមួយលោកចូ បាយដិន លោកត្រាំថាគាត់បាននិយាយជាមួយបណ្តាក្រុមហ៊ុននានាអស់ហើយ ដែលវ៉ាក់សាំងពិសោធន៍របស់ពួកគេឈានដល់ដំណាក់កាលសាកល្បងចុងក្រោយ។

លោកត្រាំអះអាងថា “ខ្ញុំបាននិយាយជាមួយ Pfizer ខ្ញុំបាននិយាយទៅកាន់មនុស្សទាំងអស់រួចហើយដែលអ្នកត្រូវនិយាយជាមួយ ដូចជា Moderna, Johnson & Johnson និង អ្នកផ្សេងទៀត។ ពួកគេអាចលឿនជាងនេះបានច្រើនណាស់ ។ វាកាន់តែក្លាយជារឿងនយោបាយ”។

លោកត្រាំបន្ថែមថា “យើងសល់តែប៉ុន្មានសប្តាហ៍ទៀតនឹងមានវ៉ាក់សាំង”។

ក្រុមហ៊ុន Pfizer និយាយថានៅចុងខែតុលាខ្លួនរំពឹងមានទិន្នន័យពីការធ្វើតេស្តដំណាក់កាលចុងក្រោយ ដែលអាចបង្ហាញថាតើវ៉ាក់សាំងមានសុវត្ថិភាពនិងប្រសិទ្ធភាពឬអត់។ ក្នុងលិខិតផ្ញើទៅបុគ្គលិក លោកប៊ូឡាសរសេរថា ក្រុមហ៊ុនសង្ឃឹមមានវ៉ាក់សាំងរាប់រយលានដូសចែកចាយនៅចុងឆ្នាំ៕ ដោយ ៖ កញ្ញាដាលីស

នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Pfizer លោក អាល់បឺត ប៊ូឡា ថាវ៉ាក់សាំងអាចនឹងមាននៅចុងឆ្នាំ មិនមែននៅមុនថ្ងៃបោះឆ្នោតទេ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោ​កស សុខា ដឹកនាំ​ក្រុមកា...

ដោយ​: មុនី​រ័ត្ន / បន្ទាយ...

ឆេះ​រោង​ម៉ាស៊ីនកិនស្រូវ​ន...

ដោយ​: ចាន់តូ / ភ្នំពេញ​: ...

កម្លាំង​អាជ្ញាធរ​ចុះបង្ក្...

​ដោយ​: ចាន់តូ / ភ្នំពេញ​:...

ទោះ​ស្ថិតនៅ​ក្នុងដំណាក់កា...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ បើ...