សម្លម្ជូរ​ទុ​រេ​ន​ត្រី​ពោ​

737
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​ពោ ៣​កង់​ធំៗ​
– សាច់​ទុរេន​ខ្ចី ៣​ខាំ​
– គ្រឿង​បុក ១​ស្លាបព្រា​បាយ​
– ទឹកអំពិល​ទុំ ៤​ស្លាបព្រា​បាយ​
– កាពិ ១​ស្លាបព្រា​កាហ្វេ​
– ស្ករត្នោត ១​ផែន​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– អំបិល ២​ស្លាបព្រា​កាហ្វេ​

+ វិធី​ធ្វើ​
– លាង​ត្រី​ឲ្យ​ស្អាត ហាន់សាច់​ទុរេន​ខ្ចី​ជា​ដុំៗ​តូច​ល្មម ទុកមួយអន្លើ
– ដាក់​ដាំទឹក​ល្មម​មួយ​សម្ល ពេល​ពុះ​ដាក់​គ្រឿង​បុក (​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច រមៀត រំដេង​) និង​កាពិ​ចូល​កូរ​ឲ្យ​រលាយ​ទើប​ដាក់​សាច់​ទុរេន​ចូល បន្ទាប់មក​ដាក់​អំបិល ទឹកអំពិល​ទុំ ស្ករត្នោត ទឹកត្រី ទុក​ឲ្យ​ពុះ​ប្រហែល​៥​នាទី សឹម​ដាក់​ត្រី​ចូល​ទុក​ឲ្យ​ឆ្អិន​បន្លែ​និង​សាច់​ត្រី​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying World Food

សាច់ទុរេនខ្ចី ហាន់ជាដុំៗ

ទីតាំងផ្សាយពាណិជ្ជកម្ម