អង្គការណាសាកំពុងតេស្តបង្គន់ទីតានីញ៉ូមថ្មីតម្លៃ២៣លានដុល្លារ

បង្គន់អវកាសថ្មីរបស់ណាសាមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍មកនេះ គឺបង្គន់ទីតានីញ៉ូមតម្លៃ ២៣ លានដុល្លារសម្រាប់ស្ត្រី នឹងយកទៅធ្វើតេស្តសាកល្បងនៅស្ថានីយអវកាសអន្តរជាតិ មុនពេលហោះទៅឋានព្រះចន្ទ។

បង្គន់នេះត្រូវបានផ្ទុកនៅខាងក្នុងយានដឹកទំនិញមួយ ដែលគ្រោងនឹងបាញ់បង្ហោះនៅល្ងាចថ្ងៃព្រហស្បតិ៍ (ព្រឹកថ្ងៃសុក្រទី២តុលានៅកម្ពុជា) ពីកោះវ៉ាល់ឡូប រដ្ឋវើជីនៀ។

មានទម្ងន់ ៤៥ គីឡូក្រាមនិងកម្ពស់ ៧១ សង្ទីម៉ែត្រ វាធំជាងប្រហែលពាក់កណ្តាលធៀបនឹងបង្គន់ពីររបស់រុស្ស៊ីនៅឯស្ថានីយអវកាសអន្តរជាតិ។ បង្គន់នេះមានទំហំធំទូលាយខ្លាំងដែលសមនឹងយានអវកាស NASA Orion ដែលនឹងដឹកអវកាសយានិកទៅកាន់ភពព្រះចន្ទក្នុងរយៈពេលពីរបីឆ្នាំទៀត។

អ្នករស់នៅស្ថានីយនឹងសាកល្បងវាពីរបីខែ។ ប្រសិនបើវាដំណើរការល្អ បង្គន់នេះនឹងត្រូវដាក់ធ្វើអាជីវកម្មតែម្តង។

ខណៈក្រុមហ៊ុន SpaceX ឥឡូវនេះបានបើកដំណើរការដឹកអវកាសយានិកទៅកាន់ស្ថានីយអវកាសនិងក្រុមហ៊ុន Boeing សល់ពេលមិនដល់មួយឆ្នាំទៀតនឹងបញ្ជូនអវកាសយានិកដំបូងរបស់ខ្លួននោះ បង្គន់បន្ថែមទៀតនឹងត្រូវការចាំបាច់។ បង្គន់ថ្មីនេះនឹងស្ថិតនៅបន្ទប់ផ្ទាល់ខ្លួនរបស់វារួមជាមួយបង្គន់ចាស់របស់អាម៉េរិកនៅលើស្ថានីយអវកាសអន្តរជាតិ។

បង្គន់ចាស់គឺតម្រូវតែសម្រាប់បុរស។ ដើម្បីបំពេញតម្រូវការស្ត្រីកាន់តែប្រសើរឡើង អង្គការណាសាបានធ្វើឱ្យបង្គន់ថ្មីរាងផ្អៀងនិងខ្ពស់ជាងមុន។ លោកស្រី មេលីសសា ម៉ាកឃីនលី អ្នកគ្រប់គ្រងគម្រោងមជ្ឈមណ្ឌលអវកាសចនសុន បាននិយាយថា ទម្រង់បង្គន់ថ្មីគួរតែជួយឱ្យអវកាសយានិកអង្គុយបានស្រួលជាងមុន៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...