Home ព័ត៌មានជាតិ សន្តិសុខ បុរសម្នាក់ ចា...

បុរសម្នាក់ ចាក់សម្លាប់នារី ម្នាក់ជាច្រើនកាំបិត នៅក្រុង តាខ្មៅ ព្រោះរឿងស្នេហា ត្រីកោណ , ឃាតករចូល សារភាពដោយខ្លួនឯង

ដោយ៖ឆាយានាថ/កណ្តាល៖បុរសម្នាក់ចាក់សម្លាប់នារីម្នាក់ជាច្រើនកាំបិតបណ្តាលអោយស្លាប់ដោយសារតែស្នេហាត្រីកោណ ។ ទោះបីយ៉ាងណា ក្រោយប្រព្រឹត្តបទល្មើសរួច ឃាតករបានចូលសារភាពដោយខ្លួនឯង ។ 

អំពើឃាតកម្មនេះ បានកើតឡើងកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នៅចំណុចផ្លូវលេខ១១៥កែង១១៧ ភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ថ្លែងថា អំពើឃាតកម្មនេះ គឺកើតឡើងពីរឿងស្នេហាត្រីកោណ ខណៈឃាតករបានស្រលាញ់គ្នាជាមួយនារីរងគ្រោះ ។ ប៉ុន្តែនារីរងគ្រោះ បែរជាមានស្នេហាមួយទៀត ទើបឃាតករប្រព្រឹត្តបទល្មើសចាក់សម្លាប់នារីរងគ្រោះតែម្តង ។ 

ក្រោយពីកើតហេតុរួច ឃាតករបានចូលទៅសារភាពនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែដោយសារករណីនេះ កើតឡើងនៅក្រុងតាខ្មៅ ទើបសមត្ថកិច្ចកំពុងសាកសួរ បន្តតាមនីតិវិធី ។ 

ឃាតករ  ឈ្មោះសុខ សោភ័ណ្ឌ អាយុ៣៨ឆ្នាំ ។នារីរងគ្រោះ ឈ្មោះកៅ ស្រីកែវ អាយុ២៦ឆ្នាំ ។នារីរងគ្រោះ ត្រូវបានឃាតករចាក់សម្លាប់ចំនួន៣កន្លែង គឺ ចំពីមុខ១កាំបិតនិងក្រោយខ្នង២កាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular