Home ព័ត៌មានអន្តរជាតិ ការសិក្សា​បង្...

ការសិក្សា​បង្ហាញថា ត្រាំ​ជា​អ្នកជំរុញ​ព័ត៌មាន​ខុស​ធំ​បំផុត​អំពី​កូវី​ដ​១៩

​ការសិក្សា​មួយ​មក​ពី​សកល​វិទ្យាល័យ ខ​រណែល​(Cornell )​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​តុលា​ថា ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ ជា​អ្នកជំរុញ​ធំ​បំផុត​នៃ​ការបង្កើត​ព័ត៌មាន​មិន​ពិត​​ឬ​ព័ត៌មាន​ខុស​អំពី​ជំងឺ​កូវី​ដ​១៩ ក្នុងអំឡុងពេល​ពិភពលោក​ផ្ទុះ​ជំងឺឆ្លង​សកល​នេះ​។​

​ក្រុម​មួយ​មក​ពី​សម្ព័ន្ធ​វិទ្យាសាស្ត្រ​ខ​រណែល​(Cornell Alliance for Science)​បាន​វាយតម្លៃ​ថា​ខ្លឹមសារ​នៃ​អត្ថបទ​៣៨​លាន​ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​នៅ​ទូទាំង​​ពិភពលោក ចាប់ពី​ថ្ងៃ​០១​មករា ដល់ ២៦​ឧសភា​ឆ្នាំ​២០២០​នេះ​។​

​ពួក​គេ​ប្រើ​ទិន្នន័យ​ប្រមូល​បាន​មក​ពី​អត្ថបទ​ក្នុង​ប្រទេស​នានា ដូចជា​សហរដ្ឋ​អាម៉េរិក អង់គ្លេស ឥណ្ឌា អូស្ត្រាលី នូវែ​លសេ​ឡង់​និង​បណ្តា​ប្រទេសនៅ​អាហ្វ្រិក​និង​អាស៊ី​។​ពួកគេ​បាន​កំណត់​អត្ថបទ​ពត៌​​មាន​ចំនួន​៥២២.៤៧២ ថា​ផ្សាយ​ឡើងវិញ ឬ ពង្រីក​ព័ត៌មាន​ខុស​ពាក់ព័ន្ធ​នឹង​ជម្ងឺ​កូវី​ដ​១៩ ឬអ្វី​ដែល​អង្គកា​រសុខ​ភាព​ពិភពលោក​ហៅថា​« ជំងឺឆ្លង​ព័ត៌មាន​(infodemic)»​។​

​ព័ត៌មាន​បែបនេះ​ត្រូវ​បាន​ចែកចេញ​ជា​១១​ប្រធានបទ​រង ចាប់​ពី​ទ្រឹស្តី​សមគំនិត ដល់​ការ​វាយប្រហារ​លើ​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​អាម៉េរិក​លោក អ៊ែន​ថូ​នី ហ្វោ​ស៊ី និង​គំនិត​ដែល​ថា​វីរុស​កូរ៉ូណា ជា​សព្វាវុធ​ជីវ​​សាស្ត្រ​មួយ​បញ្ចេញ​ដោយ​ចិន​កុំម្មុយនិស្ត​។​

​តែ​ប្រធានបទ​ពេញនិយម​បំផុត​គឺ​អ្វី​ដែល​អ្នកនិពន្ធ​នៃ​ការសិក្សា​នេះ ហៅថា​« ការព្យាបាល​ដ៏​មហាអស្ចារ្យ​» ដែល​បាន​លេចឡើង​នៅ​២៩៥.៣៥១​អត្ថបទ គឺ​មាន​ច្រើន​ជាង​អត្ថបទ​ណាៗ​ទាំងអស់​។​

​អ្នកនិពន្ធ​បាន​រកឃើញថា សម្តី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សំបូរ​ដោយ​ពាក្យ​« ការព្យាបាល​ដ៏​មហាអស្ចារ្យ​ឬ ដ៏​អព្ភូតហេតុ​»​នេះ ជាពិសេស​នៅក្នុង​សន្និសីទកាសែត​របស់លោក​នៅ​ថ្ងៃ​២៤​មេសា ពេល​​ដែល​លោក​គិត​អំពី​លទ្ធភាព​ប្រើ​ភ្នាក់ងារ​សម្លាប់​មេរោគ​ក្នុង​ខ្លួន​មនុស្ស​មក​ព្យាបាល​ឬ​បង្ក្រាប​វីរុស​កូរ៉ូណា​។​

​ព័ត៌មាន​ស្រដៀង​គ្នា​ក៏​ត្រូវបាន​គេ​ឃើញ​ច្រើន​នៅពេល​លោក​ត្រាំ​ជំរុញ​ការព្យាបាល​កូវី​ដ​១៩​ដោយ​ប្រើ​ឱ​សព្យា​លបាល​គ្រុនចាញ់​អ៊ីដ្រូស៊ី​ក្លូ​រ៉ូ​គីន​(hydroxychloroquine)​ទោះជា​វា​នៅ​មិនទាន់​មាន​ការអនុម័ត​អោយប្រើ​ពី​ស្ថាប័ន​សុខាភិបាល​ណាក៏ដោយ​។​

​ក្រុម​និពន្ធ​នេះ​សរសេរ​ថា «​យើង​សន្និដ្ឋានថា ប្រធានាធិបតី​អាម៉េរិក​ទំនង​ជា​អ្នកជំរុញ​ព័ត៌មាន​ខុស​អំពី​កូវី​ដ​១៨​ខ្លាំង​ជាង​គេ​បំផុត​»​។​

​ព័ត៌មាន​ខុស​ដែល​មាន​ការចាប់អារម្មណ៍​ខ្លាំង​និង​ច្រើន​បន្ត​មក​ទៀត មានដូចជា ការអះអាង​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​អាម៉េរិក​ដែលថា ជំងឺឆ្លង​នេះ​ជាការ​កុហក​បោក​បញ្ឆោត​មួយ​ដើម្បី​ផល​​ចំណេញ​នយោបាយ និង​ការចោទប្រកាន់​ដែល​ថា​វីរុស​ន​ជា​ជា​សព្វាវុធ​ជីវសាស្ត្រ​បញ្ចេញ​ដោយ​កន្លែង​ពិសោធន៍​មួយ​របស់​ចិន​នៅ​ក្រុង​វូ​ហាន​។​

​ទ្រឹស្តី​ដែល​ថា ជំងឺឆ្លង​នៅមាន​ជាប់​ពាក់ព័ន្ធ​មហាសេដ្ឋី​សប្បុរសធម៌​ប៊ីល ហ្គេត និង​រោគសញ្ញា​កូវី​ដ​១៩​បង្កឡើង​ដោយ​បណ្តា​ទូរស័ព្ទ​5G និង​ការឃោសនា​អំពី​ជំងឺឆ្លង​នេះ​ដើម្បី​ជា​ទំរង់​មួយ​នៃ​ការគ្រប់គ្រង​​មនុស្ស ជា​ការចាប់អារម្មណ៍​និង​មាន​ចំនួន​ច្រើន​បន្តបន្ទាប់ ក្នុងចំណោម​ព័ត៌មាន​ខុស​។​

​ការវាយប្រហា​រលើ​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក លោក​ហ្វោ​ស៊ី និង​ការបន្ទោស​ការរីក​រាល​ដាល​នៃ​វីរុស​នេះ​លើ​ប្រជាជន​ចិន ក៏​មាន​ចំណែក​ក្នុង​ព័ត៌មាន​ខុស​នេះ​ដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

​ត្រាំ ចោទប្រកាន់​ចិន​ថា​ជា​អ្នកបង្ក​បង្កើត​វីរុស​កូរ៉ូណា និង​អួតអាង​អំពី​ការប្រើ​ឱសថ​គ្រុនចាញ់​ដើម្បី​ព្យាបាល​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular