ម៉ាល់ឌីវបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលផ្តល់ជូននូវកម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកធ្វើដំណើរ។

ប្រទេសនេះបានប្រកាសថាខ្លួននឹងផ្តល់ពិន្ទុដើម្បីទទួលបានរង្វាន់ដល់ភ្ញៀវទេសចរដែលមកលេងជាប្រចាំ។

កម្មវិធីដែលមានឈ្មោះថា Maldives Border Miles នឹងផ្តល់រង្វាន់ដល់ភ្ញៀវទេសចរសម្រាប់ការមកទស្សនាជាប្រចាំ ដោយសមាជិកនីមួយៗនឹងបន្តឡើងចំណាត់ថ្នាក់ជាបន្តបន្ទាប់រហូតដល់ ៣ ថ្នាក់ រួមមាន ៖ អៃដា (សំរិទ្ធ) អង់តារ៉ា (ប្រាក់) និង អាបារ៉ាណា (មាស)។

ឈ្មោះទាំងបីគឺបានមកពីភាសាឌីវេហ៊ី​ ដែលជាភាសាមូលដ្ឋានដ៏សំខាន់របស់ប្រទេសហើយកម្មវិធីនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែធ្នូឆ្នាំនេះ ខណៈប្រទេសនេះព្យាយាមទាក់ទាញភ្ញៀវទេសចរត្រឡប់មកវិញក្នុងអំឡុងពេលមានកំពុងជំងឺរាតត្បាត។

ពិន្ទុនឹងត្រូវផ្តល់ជូននៅក្នុងឱកាសមកលេងម្តងៗ ហើយផ្តល់ឱ្យកាន់តែច្រើនសម្រាប់ការទស្សនាក្នុងឱកាសពិសេសៗ និង ភ្ញៀវទេសចរមកលេងទៀងទាត់នឹងទទួលបានសិទ្ធិពិសេស ហើយឡើងទៅយករង្វាន់អាបារ៉ាណាតែម្តង៕ ដោយ ៖ កញ្ញាដាលីស

ញៀវមកលេងទៀងទាត់នឹងទទួលបានរង្វាន់មាសតែម្តង