ប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០១ ខែតុលាថាស្ត្រីវណ្ណៈទាបម្នាក់មកពីសហគមន៍ក្រីក្រនៅប្រទេសឥណ្ឌា បានស្លាប់បន្ទាប់ពីត្រូវបានរំលោភជាក្រុម(រំលោភបូក)នៅពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីការស្លាប់ក្មេងជំទង់ម្នាក់ដែលមកពីសហគមន៍ក្រីក្រឬវណ្ណៈទាបបំផុតនោះផងដែរ បានស្លាប់ដោតរបួសក្រោយត្រូវបុរសក្នុងវណ្ណៈខ្ពស់៤នាក់ចាប់រំលោភនាង ដែលបានបណ្តាលឱ្យមានកំហឹងតវ៉ាទូទៅនៅឥណ្ឌា។
ប៉ូលិសនៅរដ្ឋអ៊ុតតា ប្រាដែស បាននិយាយថាស្រីអាយុ ២២ ឆ្នាំនេះ ត្រូវបានបុរស ២ នាក់ចាប់រំលោភ កាលពីថ្ងៃអង្គារ ហើយបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ការស្លាប់របស់នាងកើតឡើងប៉ុន្មានខែបន្ទាប់ពីបុរស៤នាក់ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកពីបទចាប់រំលោភជាក្រុមកាលពីឆ្នាំ២០១២និងសម្លាប់និស្សិតម្នាក់នៅលើរថយន្តក្រុងក្នុងទីក្រុងញូវដែលី។
ម្តាយរបស់ក្មេងស្រីរងគ្រោះនេះបានប្រាប់ទូរទស្សន៍NDTV ថាកូនស្រីរបស់គាត់ត្រូវបានគេនាំយកមកផ្ទះហើយបោះចោលនៅខាងមុខផ្ទះបន្ទាប់ពីការចាប់រំលោភនោះ។
គាត់បានបន្ថែមថា”កូនរបស់ខ្ញុំឈរឬនិយាយបានយ៉ាងលំបាក”។
ក្រុមមន្ត្រីបាននិយាយថាបុរស២នាក់ត្រូវបានចាប់ខ្លួនពីបទចាប់រំលោភនិងសម្លាប់ ដោយបន្ថែមថាជនសង្ស័យអាចត្រូវបានកាត់ទោសនៅតុលាការយ៉ាងលឿន។
ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងបាល់រ៉ាមពួរ ចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីកន្លែងដែលស្ត្រីវណ្ណៈទាបម្នាក់ផ្សេងទៀតត្រូវបានចាប់រំលោភជាក្រុមដោយបុរសវណ្ណៈខ្ពស់៤នាក់កាលពីខែមុន។
បន្ទាប់ត្រូវបានចាប់រំលោភ ជនរងគ្រោះអាយុ ១៩ឆ្នាំនេះត្រូវបានពិការដោយសាការរងរបួសកនិងចង្កេះហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងញូវដេលី ប៉ុន្តែបានស្លាប់កាលពីថ្ងៃអង្គារ។
នាងបានបាត់ខ្លួនកាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញាហើយត្រូវបានគេប្រទះឃើញប៉ុន្មានម៉ោងក្រោយមកនៅក្បែរដីស្រែរបស់គ្រួសារនាង។ក្រោយមកបុរស៤នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភជាក្រុមនិងសម្លាប់។
ការស្លាប់របស់នាងបានបណ្តាលឱ្យមានការតវ៉ានៅទីក្រុងញូវដែលីនិងនៅជុំវិញរដ្ឋអ៊ុតតា ប្រាដែស៕ប្រែសម្រួល៖សុខា/sn

ក្រុមសកម្មជន កាន់បដាតវ៉ាក្នុងអំឡុងធ្វើការតវ៉ាចំពោះការស្លាប់ក្មេងស្រីវណ្ណៈទាបអាយុ១៩ឆ្នាំដែលត្រូវបានចាប់រំលោភដោយបុរស៤នាក់