​ខេត្តកណ្តាល បើក​ការប្រកួត ចម្រាញ់​រក​កីឡាករ ចូលរួម​ប្រកួត​ជើងឯក ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​”

ដោយៈ រ៉ូ​ហ្សា / កណ្តាលៈ មន្ទី​អប់រំ យុវជន និង​កីឡា ខេត្តកណ្តាល បាន​បើក​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើសជើងឯក ថ្នាក់​ខេត្ត​របស់ខ្លួន ដែល​នឹង​ប្រព្រឹត្តិ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ចម្រាញ់​រក​កីឡាករ មាន​សមត្ថភាព តំណាង​ឲ្យ​ខេត្តកណ្តាល ទៅ​ចូលរួម​ការប្រកួត ជ្រើសរើស​ជើងឯក ថ្នាក់ជាតិ និង​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០២០​។​

​លោក ពៅ វណ្ណា ប្រធានការិយាល័យ ខេត្តកណ្តាល បាន​មានប្រសាសន៍ថាៈ ការប្រកួត​ជ្រើស​ជើងឯក​ថ្នាក់​ខេត្ត​នេះ ដោយមាន​ការចង្អុលបង្ហាញ ពី​លោក​អភិបាលខេត្ត ដើម្បី​ធ្វើការ​ជ្រើសរើស កីឡាករ​ជើង​ខ្លាំង ទៅ​ចូលរួម​ប្រកួត​ថ្នាក់ជាតិ នឹង​ឈានទៅ​ដណ្តើម​ជ័យជំនះ ជូន​ខេត្ត​។ ការប្រកួត​ពាន​ថ្នាក់​ខេត្ត ឆ្នាំនេះ មានការ​ធ្លាក់ចុះ នូវ​ក្រុម​ចូលរួម​មួយចំនួន បើ​ធៀប​ជាមួយ​ពានរង្វាន់ ៧​មករា កន្លងទៅ ដោយសារតែ​បញ្ហា​កូ​វីដ ១៩ ។ តែ​យ៉ាងណា លោក​នៅតែ​ជឿជាក់ថា នឹង​ជ្រើស​បាន​កីឡាករ​ល្អ ចេញពី​ការប្រកួត​ថ្នាក់​ខេត្ត​នេះ​។​

​ការប្រកួត​ប៉េតង់​ជ្រើសរើស​ជើងឯក ថ្នាក់​ខេត្តកណ្តាល មាន​ក្រុមយុវជន ចូលរួម​ចំនួន ១២ ក្រុម និង​ក្រុម​កីឡាករ វ័យចាស់​ចំនួន ១២ ក្រុម​។ គួរ​ដឹង​ដែរ​ថា ការប្រកួត ប៉េតង់​ពានរង្វាន់ “​គរុ​គុណ​” របស់​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន ឆ្នាំ​២០២០ នឹង​ប្រព្រឹត្ត ទៅ​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីលានកីឡា​ប៉េតង់ ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...