Home ព័ត៌មានអន្តរជាតិ ប៉ូលិស​ឥណ្ឌា​...

ប៉ូលិស​ឥណ្ឌា​ចាប់​ឃុំខ្លួន​ក្រុម​មេដឹកនាំ​បក្យប្រឆាំង​ដោយសារចចេ​ស​ដឹកនាំ​ធ្វើការ​តវ៉ា​ចំពោះ​ការចាប់រំលោភ​

​ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​ក្រុម​មេដឹកនាំ​សំខាន់ៗ​នៃ​គណបក្ស​ប្រឆាំង គឺ​លោក​រ៉ា​ហ៊ុល គន្ធី​រ​និង​ប្អូនស្រី​របស់​លោក ឈ្មោះ​ព្រី​យ៉ាន់​កា គន្ធី​រ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១​តុលា​បន្ទាប់ពី​បាន​រារាំង​ពួកគេ​មិន​​ឱ្យ​ដឹកនាំ​មនុស្ស​ទៅ​ពិនិត្យមើល​ភូមិ​មួយ ដែល​ស្ត្រី​អាយុ ១៩ ឆ្នាំ​មក​ពី​វណ្ណៈ​ទាប​បំផុត​នៅ​ឥណ្ឌា​ត្រូវបាន​ចាប់រំលោភ​ជា​ក្រុម​កាលពី​ខែ​មុន ហើយ​បាន​ស្លាប់​ដោយ​របួស​នៅក្នុង​មន្ទីរពេទ្យ​នៅ​សប្តាហ៍​នេះ​។​

លោក​រ៉ា​ហ៊ុល គន្ធី​រ និង លោកស្រី ឈរ​បន្ទាប់​ពី​ត្រូ​បាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

​ការចាប់រំលោភ​នេះ​គឺជា​អំពើ​ហិង្សា​ផ្លូវភេទ​ដ៏​ឃោរឃៅ​ចុងក្រោយ​បំផុត​ប្រឆាំង​ស្ត្រី​ដែល​នាំឱ្យ​មាន​កំហឹង​និង​ធ្វើ​ការតវ៉ា​នៅតាម​ផ្លូវ​នៅ​ឥណ្ឌា​នៅ​សប្តាហ៍​នេះ​។​

​លោក ម៉ា​ណូច ឌី​ស៊ីត មន្ត្រីប៉ូលិស​បាន​និយាយថា មេដឹកនាំ​ប្រឆាំង​ទាំង​២​នាក់​នេះ​ត្រូវបាន​ចាប់ឃុំខ្លួន​ពី​បទ​រំលោភបំពាន​បម្រាម​ការជួបជុំ​មនុស្ស​ចាប់ពី​៤​នាក់​ឡើង​ទៅ​នៅ​តំបន់​នោះ​ដើម្បី​ការពារ​​អំពើ​ហិង្សា​ណាមួយ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមអ្នកតវ៉ា​។​

​ប៉ូលិស​បាន​បញ្ឈប់​ក្បួន​របស់​ពួកគេ​នៅលើ​ផ្លូវ​ទៅ​ភូមិ​ដែល​ក្រុម​មេដឹកនាំ​គណបក្ស​នេះ​បានគ្រោង​នឹង​ជួប​ជាមួយ​ក្រុម​គ្រួសារ​របស់​ស្ត្រី​រងគ្រោះ​នោះ​។

​ពួកគេ​ចេញ​ពី​រថយន្ត​ហើយ​ចាប់ផ្តើម​ដើរ​ទៅ​ក្នុង​ភូមិ​នោះ​ប៉ុន្តែ​ត្រូវបាន​រារាំង​ដោយ​ប៉ូលិស​ម្តងទៀត​។​ពេល​នោះ​សមាជិក​និង​អ្នកគាំទ្រ​របស់​គណបក្ស​សមាជ​រាប់សិប​នាក់​បាន​វាយតប់​ជាមួយ​ប៉ូលិស​​ដែល​បាន​ប្រើ​ដំបង​ដើម្បី​បំបែក​ពួកគេ​។ សមាជិក​និង​ក្រុម​អ្នកគាំទ្រ​មួយចំនួន​បាន​រង​របួស​ហើយ​លោក​លោក​រ៉ា​ហ៊ុល គន្ធី​របាន​រអិល​ជើង​ដួល​លើ​ដី មុនពេល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​លោក​។​

​មេដឹកនាំ​ទាំង​២​នេះ​ត្រូវបាន​ប៉ូលិស​បញ្ជូន​ទៅ​ទីក្រុង​ញូវដែលី​ហើយ​ត្រូវបាន​ដោះលែង​ក្រោយ​មក​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ និស្សិត​ជា​ច្រើន​នាក់​បាន​ធ្វើ​ការតវ៉ា​នៅ​រដ្ឋធានី​ឥណ្ឌា​និង​នៅ​ទីក្រុង​ហៃ​ដឺ​បាត​ដោយ​ទាមទារ​ឱ្យ​ការការពារ​ដល់​ស្ត្រី​។​

​នៅ​បរិវេណ​នៃ​សាកលវិទ្យាល័យ​ក្រុង​ញូវដែលី​ក្រុមនិស្សិត​បាន​ដុត​រូបថត​លោក​យ៉ូ​ហ្គី អា​ឌី​ត​យ៉ាណា​ត​ជា​មន្ត្រី​ជាប់ឆ្នោត​ជាន់ខ្ពស់​នៃ​អ៊ុត​តា ប្រា​ដែស នៅ​មុនពេល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពួកគេ​យកទៅ​។​ការតវ៉ា​​នៅ​ទីក្រុង​ហៃ​ដ្រា​បាត ត្រូវបាន​រៀបចំឡើង ដោយ​សហព័ន្ធ​និស្សិត​ឥណ្ឌា​។​

​ជនរងគ្រោះ​ដែល​មក​ពី​សហគមន៍​ក្រីក្រ ត្រូវបាន​បុរស​៤​នាក់​ចាប់​រំលោភ​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា​នាក់​នៅក្នុង​ភូមិ​មួយ​ក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស ។ ក្រុមគ្រួសារ​ស្ត្រី​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​​ថា​ពួកគេ​បាន​រក​ឃើញ​នាង អាក្រាត​ហូរឈាម​និង​ពិការ​ដោយ​អណ្តាត​បែក​និង​ឆ្អឹងខ្នង​បាក់​នៅ​វាលស្រែ​មួយ​នៅ​ខាងក្រៅ​ផ្ទះ​របស់​ពួកគេ​ហើយ​នាង​ប្រាប់​អំពី​អត្តសញ្ញាណ​នៃ​ពួក​ចាប់រំលោភ​នោះ​។

​នាង​បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​គឺ​នៅពេល​២​សប្តាហ៍​ក្រោយមក​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ញូវដែលី​បន្ទាប់ពី​បាន​រងរបួស​ធ្ងន់ធ្ងរ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ក្រុម​សកម្មជន​ធ្វើ​ការតវ៉ា​ដោយ​ដុត​រូបថត​រដ្ឋមន្ត្រី​លោក​យ៉ូ​ហ្គី អា​ឌី​ត​យ៉ាណា​ត​ជា​មន្ត្រី​ជាប់ឆ្នោត​ជាន់ខ្ពស់​នៃ​អ៊ុត​តា ប្រា​ដែស​ក្នុងអំឡុង​តវ៉ា​ប្រឆាំង​ការចាប់រំលោភ​និង​សម្លាប់​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...