រថយន្ត hyundai បុកជាមួយម៉ូតូ ហើយទៅបុករថយន្តម៉ាកLEXUS មួយគ្រឿងបន្តទៀត បណ្តាលអោយរបួស៣នាក់

ដោយ:គូលែន/សៀមរាប: មានមនុស្ស៣នាក់បានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន កើតឡើងរវាងរថយន្ត hyundai បុកជាមួយម៉ូតូ ម៉ាក nex ហើយទៅបុករថយន្តម៉ាកLEXUS មួយគ្រឿងបន្តទៀត។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៦ និង ២៥នាទី ថ្ងៃ០១ ខែតុលា ឆ្នាំ២០២០ ចំនុចទល់មុខធនាគារស្ថាបនា ស្ថិតក្នុងនៅភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបង្ករឡើងដោយ រថយន្តម៉ាក hyundai ផលិតឆ្នាំ1997 ពាក់ស្លាកលេខភ្នំពេញ ៣F – ៨៨៨៩ ប្រភេទដឹកអ្នកដំណើរ ធុនធំ ពណ៌បៃតង ស (ក្រុមហ៊ុន L M H) ដែលបើកបរដោយឈ្មោះ ជា វុទ្ធី ភេទប្រុស
អាយុ៤២ឆ្នាំ ទីលំនៅផ្ទះ៦អឺ០ ផ្លូ៤៧៦ភូមិ១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញក្នុងទិសដៅពីលិចទៅកើត ។

លោកបានបន្តថា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាក nex ពាក់ផ្លាកលេខបន្ទាយមានជ័យ ១Q – ០០៣០ ពណ៌ខ្មៅ បើកបរឈ្មោះ សាយ គន្ធា ភេទស្រី អាយុ៣៤ឆ្នាំ ទីលំនៅភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែងខេត្តសៀមរាប ដោយដឹកមនុស្ស១នាក់ឈ្មោះ បួយ សុខុម ភេទស្រី អាយុ៥៥ឆ្នាំ ទីលំនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងត្បែងមានជ័យខេត្តព្រះវិហារ ទិសដៅពីត្បូងទៅជើង ដោយឆ្លងផ្លូវ។

លោកបានបញ្ជាក់ថា ពេលម៉ូតូឆ្លងផ្លូវក៏វ៉ាក់នឹងរថយន្តម៉ាក hyundai ហើយបានបុកនឹងម៉ូតូ រួចបានទៅបុករថយន្តមួយគ្រឿងទៀតម៉ាកLEXUS LX450 ពាក់ផ្លាកលេខភ្នំពេញ 2K- 8139 ប្រភេទទេសចរណ៍ ពណ៌ទឹកមាស អ្នកបើកបរដោយឈ្មោះ ជា វិច្ឆិកា ភេទប្រុស អាយុ ៣៣ឆ្នាំទីលំនៅភូមិគីឡូតាឈឹម ឃុំគោកធ្លក ក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្ស ៤នាក់ ទិសដៅពីលិចទៅកើត ឈប់នៅខាងត្បូងផ្លូវជាតិលេខ៦ ចំងាយ ៣ ម៉ែត្រ បណ្តាលឲ្យរបួស ចំនួន៣នាក់ ទី១,ឈ្មោះ សាយ គន្ធាភេទស្រី អ្នកបើកបរម៉តូ របួសស្រាល (ពាក់មួកសុវត្ថិភាព), ទី២, ឈ្មោះ បួយ សុខុម ភេទស្រី អ្នករួមដំណើរជាមួយម៉ូតូ(មិនពាក់មួក) របួសស្រាល , ទី៣, ឈ្មោះ ជួន សុវណ្ណកែវ ភេទស្រី អាយុ៣ឆ្នាំ អ្នករួមដំណើរដោយរថយន្ត របួសស្រាល។

លោកអធិការបានបន្តថា ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចនាំមកប៉ុស្កិ៍នគរបាលស្រុកជីក្រែង ដើម្បីដោះស្រាយតាមច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...