Home ព័ត៌មានជាតិ សង្គម ទិវាពិភពលោកស្...

ទិវាពិភពលោកស្អាតលើកទី៣ រដ្ឋបាលខេត្តបាត់ដំបងរួមនិងរដ្ឋបាលក្រុងធ្វើ អនាម័យសម្អាតទីក្រុង

ដោយ:គ្រញូង/បាត់ដំបង ៖ នៅថ្ងៃទី១ តុលា ឆ្នាំ២០២០ ដែលជាទិវាពិភពលោកស្អាតរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយលោកណុប ដារ៉ាអភិបាលរងខេត្តតំណាងលោកងួន រតនះអភិបាលខេត្តរួមសហការជាមួយលោកផេង សិទ្ធីអភិបាលក្រុងបាត់ដំបង​ព្រមទាំងមន្ត្រីរាជការនិងសិស្សានុសិស្សជាច្រើនបានធ្វើអនាម័យដើររើសនិងបោសសម្រាម នៅក្នុងទីក្រុងជាលើកទី៣ដើម្បីធ្វើឲ្យទីក្រុងមានសោភ័ណភាពស្អាតនិងមានបរិស្ថានល្អនិងចូលរួមប្រឡងប្រជែងទីក្រុងស្អាតទូទាំងប្រទេសដែលខេត្តបាត់ដំបងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១ជាច្រើនឆ្នាំជាប់ៗគ្នា។

ក្នុងការធ្វើពលកម្មបោសសម្អាតអនាម័យនាទិវាពិភពលោកស្អាតនេះបានបែងចែកជាក្រុមចុះសម្អាតតាមដងស្ទឹងសង្កែ តាមផ្លូវសាធារណ:និងតាមផ្សារនានានៅខាងកើតស្ទឹងនិងខាងលិចស្ទឹងហើយចុងក្រោយសម្អាតតាមមន្ទីរ អង្គភាពនិងមូលដ្ឋានរបស់ខ្លួនដែលរស់នៅនិងធ្វើការរាល់ថ្ងៃ។

ក្នុងទិវាពិភពលោកស្អាតលើកទី៣នេះលោកណុប ដារ៉ាអភិបាលរងបានសំណូមពរសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយសម្អាតអនាម័យបរិស្ថាន ដោយទុកដាក់សម្រាមឲ្យបានត្រឹមត្រូវមិនត្រូវយកសំរាមមកបោះចោលពាសវាលពាសកាល ដោយមិនគិតពីការប៉ះពាល់ដល់សោភ័ណភាពទីក្រុងស្អាត ដែលបច្ច្ប្បន្នទាំងអាជ្ញាធរខេត្តបាត់ដំបងក៍ដូចជាអាជ្ញាធរក្រុង ឃុំ ភូមិ មានការខិតខំចូលរួមធ្វើពលកម្ម បោសសម្អាតអនាម័យ បរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត មានអនាម័យល្អសមនឹងកិត្តិនាមដែលជាប់ចំណាត់ថ្នាក់ជាទីក្រុងរំដួលបីទងតទៅទៀត៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលស្រុក​ចន្ទ្រា ពិនិត...

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ ដ...

សូម​ប្រជាពលរដ្ឋ​និង​មន្ត្...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

អភិបាល​រាជធានី ចុះ​ចែក​ម៉...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ នៅ​...