Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួនក្រុ...

ឃាត់ខ្លួនក្រុមបង្ហោះម៉ូតូចំនួន ១៣នាក់យកមកអប់រំណែនាំនៅស្នងការដ្ឋាន

ដោយ:គ្រញូង/បាត់ដំបង ៖ អនុវត្តន៍តាមយោបល់ណែនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ ត្រី សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ដោយ បានការ សម្របសម្រួល លេីនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ នៅរសៀលនិងយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុង ព្រលានយន្តហោះវាលបែកចាន និងលេីផ្លូវហាយវេ (ផ្លូវវាងក្រុង) លោកវរសេនីយ៍ឯក
លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាល ព្រហ្មទណ្ឌ បាន ចាត់តាំង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិប ត្តិការ បង្ក្រាប ករណី ជិះម៉ូតូ( បង្ហោះ ) លេីដងផ្លូវចំ នួន ១ លេីក និង បាន ធ្វេីការ នាំខ្លួន ពួកគេ ចំនួន ១៣ នាក់ មក កាន់ ស្នងការដ្ឋាន រួមជាមួយម៉ូតូចំនួន៦គ្រឿងផង។

គួរបញ្ជាក់ថានៅលេីផ្លូវហាយវេ(ផ្លូវវាងក្រុង)និង ក្នុងព្រលានយន្តហោះវាលបែកចាន ជារៀងរាល់ពេលរសៀលនិងព្រលប់មានក្រុមក្មេងបង្កអនាធិបតេយ្យតែងតែប្រេីប្រាស់ម៉ូតូជិះបង្ហោះចុះឡេីងក្នុងល្បឿនយ៉ាងលឿន ជា ហេតុបង្កឱ្យមានការរំខានពីអ្នកប្រេីប្រាស់ផ្លូវ ហេី យម្តងម្កាលបានបង្កករណីគ្រោះថ្នាក់ផង ដែរ ។ ជារឿយៗសមត្ថកិច្ចនគរបាលចេញបង្រ្កាប នាំខ្ល្លួនពួកគេមកអប់រំណែនាំឱ្យឈប់ប្រព្រឹត្តិបន្តទៀត ប៉ុន្តែបានស្ងប់ស្ងាត់តែមួយរយះពួកគរចាប់ផ្តើមនាំគ្នាធ្វើសកម្មភាពបែបនេះដដែលឡេីងវិញ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងតែធ្វេីការអប់រំនិងឱ្យអាណាព្យាបាលមកធ្វេីកិច្ចសន្យាធានាយកទៅអប់រំបន្ត នៅ សហគមន៍ វិញ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់​ដែល​បាន​រួមភ...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

​ព្រឹកស្អែក​សម្តេច​តេ​ជោ ...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

​ស្ត្រី​កម្ពុជា ក្នុង​វិស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ប្រើ​អំពើហិង្សា​លើ​អតីត​ប...

ដោយ​: ស​រិ​ទ្ធ / កណ្តាល​:...