Home ព័ត៌មានជាតិ សង្គម ឆ្នាំ២០២១ ក្រ...

ឆ្នាំ២០២១ ក្រសួងបរិស្ថានចង់កំណែទម្រង់ការងាររដ្ឋបាលមួយឲ្យទំនើប

ដោយៈមូលសម្បត្តិ/ភ្នំពេញ ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្ដីពីការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តរដ្ឋបាលទំនើប ក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ដែលមាន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែតុលា ឆ្នាំ២០២០ នេះ។

សិក្ខាសាលារៀបចំឡើង មានគោលបំណងលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃការចូលរួមអនុវត្ត ដើម្បីសម្រេចគោលដៅអាទិភាពរបស់ក្រសួងបរិស្ថានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយបន្ស៊ីទៅនឹងមុខងារ ភារកិច្ចរបស់ខ្លួន ដែលជាសេនាធិការផ្ទាល់ ក្នុងការពង្រឹងកិច្ចដំណើរការរដ្ឋបាលទំនើបរបស់ក្រសួងបរិស្ថាន រួមនឹងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានរឹងមាំ សម្រាប់ពង្រឹងប្រសិទ្ធភាពអនុវត្តចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធាន ធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍដោយចីរភាព។

គួរបញ្ជាក់ផងថា សិក្ខាសាលាមានគោលបំណង ១)ត្រួតពិនិត្យ សមិទ្ធផលការងារដែលបានអនុវត្តរយៈពេល១ឆ្នាំ(២០២០)នេះ និងពិភាក្សាកែលម្អ ដើម្បី កំណត់ឱ្យបាននូវដំណោះស្រាយពាក់ព័ន្ធបញ្ហាប្រឈម ចំណុចខ្វះខាត ក្នុងការអនុវត្តកិច្ចការ ស្នូល របស់អង្គភាពសាមី ដែលបាននិងកំពុងជួបប្រទះ ព្រមទាំងកំណត់គោលដៅការងារអនុវត្តបន្ត ដោយភាពបត់បែនក្នុងការឆ្លើយតបទៅនឹងការអនុវត្តកម្មវិធីកំណែទម្រង់របស់ក្រសួងបរិស្ថាន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់ក្រសួង ក្នុងការកសាងនូវ «រដ្ឋបាលទំនើប» ដែលអាចធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រង ធនធានធម្មជាតិឱ្យមាននិរន្តភាព និងការរស់នៅដោយចីរភាព។ ២)ប្រមូលធាតុចូលសម្រាប់ដាក់ជូនអង្គសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ពិនិត្យសម្រេច និងតម្រង់ទិស។

តាមរយៈ០២ថ្ងៃនេះ អង្គសិក្ខាសាលានឹងជ្រាបនូវលទ្ធផលការងារ អនុវត្ត បានក្នុងឆ្នាំ២០២០ បញ្ហាប្រឈមនិងទិសដៅការងារឆ្នាំ២០២១ របស់ សាមី អង្គភាពស្ថិតក្រោមអង្គភាព ថវិកាទី៦ តាមរយៈសេចក្តីរាយការណ៍ មានជាអាទិ៍៖ (១)ការគ្រប់គ្រងកិច្ចការរដ្ឋបាល ។ (២)ការពង្រឹង ការគ្រប់គ្រងធនធានមនុស្ស ។ (៣)ការពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងហិរញ្ញវត្ថុ ។ (៤)ការអនុវត្តកម្មវិធី កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ (៥)ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចលទ្ធកម្ម សាធារណៈ ។ (៦)ការពង្រឹងប្រសិទ្ធភាពការកសាងផែនការយុទ្ធសាស្រ្តថវិកា និងថវិកាប្រចាំឆ្នាំ និង (៧)ការពង្រឹង ការអនុវត្តការងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ច៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular