Home ព័ត៌មានជាតិ សង្គម ស្នងការរងខេត្...

ស្នងការរងខេត្តប្រគល់ភារកិច្ចដឹកនាំនៅអធិការដ្ឋាននគរបាលស្រុកសំឡូត

ដោយ:គ្រញូង/បាត់ដំបង ៖ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងខេត្តទទួលបន្ទុកដឹកនាំការងារនៅអធិការដ្ឋាននគរបាលស្រុកសំឡូតបានអញ្ជើញក្នុងពិធីប្រគល់ភារកិច្ចដឹកនាំការងារក្នុងថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលស្រុកសំឡូត។

នៅក្នុងពិធីនេះលោកឧត្តមសេនីយ៍ត្រី មៀន ឡាយស្នងការរងបានធ្វើការណែនាំនិងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្នុងអធិការដ្ឋាននគរបាលស្រុកគឺលោកវរ សេនីយ៍ទោ ម៉ែន រីម ដែលទេីបទទួលមុខតំណែងថ្មីក៏ដូចជាលោកអធិការរង នាយ នាយរងផ្នែក នាយ នាយរង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រម ទាំងកងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំគោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិត្រូវហ៊ានទទួលខុសត្រូវចំពោះតួនាទីនិងភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ឱ្យអនុវត្តស្របតាមជំនាញនិងវិជ្ជាជីវៈជា នគរបាលជាតិ ត្រូវស្មោះត្រង់បម្រើជាតិ បម្រើប្រជាពលរដ្ឋនៅ មូលដ្ឋានឱ្យបានល្អប្រសើរ មិនត្រូវយកបុណ្យសក្តិ មុខតំណែងទៅបង្កការលំបាកឬធ្វើបាបដល់ប្រជាពលរដ្ឋឡើយនគរបាលម្នាក់ៗត្រូវពង្រីកបន្ថែមនូវសមត្ថភាពការងារនិងចំណេះដឹងពិសេសជំនាញនិងចំណេះដឹងខាងព័ត៌មានវិទ្យា។

លោកស្នងការរងបន្តថា ជាកងកម្លាំងនគរបាលត្រូវមានសាមគ្គីភាពផ្ទៃក្នុងក្នុងអង្គភាពនិងសាមគ្គីភាពជាមួយអង្គភាពពាក់ព័ន្ធផ្សេងៗទៀតពិសេសជាមួយមហាជន ប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានរបស់ខ្លួនហើយត្រូវជៀសវាងឱ្យបាននូវសកម្មភាពប្រើប្រាស់ការគុំគួន អុច អាល ចាក់រុកលាបពណ៌ដាក់គ្នានៅក្នុងអង្គភាព ដែលជាហេតុនាំបង្កទៅនូវការបែកបាក់សាមគ្គីភាពផ្ទៃក្នុង។ ចំពោះមន្រ្តីណាមានកំហុសឆ្គងត្រូវប្រើប្រាស់យន្តការដោះស្រាយតាមរយៈក្រុមប្រឹក្សាវិន័យរបស់អង្គភាពដែលមានស្រាប់ឬស្នើសុំគោល ការណ៍ពីថ្នាក់ដឹកនាំតាមឋានាននុក្រមដើម្បីដោះស្រាយជៀសវាងការប្រើប្រាស់អ្នក
សារព័ត៌មានឬបណ្តាញសង្គមធ្វើជាមធ្យោបាយដោះស្រាយបញ្ហាហើយកុំទុកឱ្យបញ្ហាតូចតាចក្លាយទៅជា រឿងធំឱ្យសោះ។

លោកស្នងការងក៍បានណែនាំឲ្យកម្លាំងនគរបាលត្រូវធ្វើសកម្មភាពបង្រ្កាបបទល្មើសគ្រប់យ៉ាងដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនពិសេសករណីគ្រឿងញៀន។ ជាមួយនេះត្រូវសហការចេញល្បាតតាមមូលដ្ឋាន ហើយត្រូវផ្តល់សេវាជូនប្រេជាពលរដ្ឋឲ្យបានទាន់ពេលវេលាតាមរយៈការផ្តល់សៀវភៅគ្រួសារសៀវភៅស្នាក់នៅនិងឯកសាររដ្ឋបាលនានាដែលជាសេវាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ចុងក្រោយលោកស្នងការរងបានផ្តាំផ្ញើដល់មន្រ្តីនគរបាលត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានជម្រុញការធ្វើវេទិការសាធារណៈឱ្យបានទូលំទូលាយនិងផុលផុសថែមទៀតដោយផ្តោតសំ ខាន់បញ្ហាគ្រឿងញៀន បញ្ហាចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោកពិសេសបញ្ហាយល់ដឹងនិងចូលរួមបង្ការខ្លួនពីករណីឆ្លងជំងឺកូវីដ-១៩តាមការណែនាំពីក្រសួងសុខាភិបាល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...