Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនធំៗរ...

ក្រុមហ៊ុនធំៗរបស់អាម៉េរិកប្រកាសបញ្ឈប់ការងាររាប់ម៉ឺនក្នុងពេលតែ២៤ម៉ោងដោយសារកូវីដ១៩

រងគ្រោះធ្ងន់ពីវិបត្តិជំងឺកូវីដ១៩និងស្របពេលថវិកាសង្គ្រោះពីរដ្ឋាភិបាលមិនប្រាកដប្រជា ក្រុមហ៊ុន Disney ក្រុមហ៊ុន American Airlines និងក្រុមហ៊ុន United Airlines បានប្រកាសបញ្ឈប់ការងារចំនួន ៦០.០០០ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។

ក្រុមហ៊ុនធានារ៉ាប់រង Allstate បានព្រមានកាលពីថ្ងៃពុធទី៣០កញ្ញាថា ខ្លួននឹងត្រូវកាត់បន្ថយការងារចំនួន ៣.៨០០ ហើយក្រុមហ៊ុន Marathon Petroleum កាត់បន្ថយការងារជាង ២.០០០ កន្លែងដែលស្មើនឹង ១២ ភាគរយនៃកម្លាំងពលកម្មរបស់ខ្លួន។

គ្មានវិស័យណាមួយរួចផុតពីរលកនៃការបញ្ឈប់ការងារនិងការផ្អាកការងារបណ្តោះអាសន្ននោះឡើយ។

ក្រុមហ៊ុនហិរញ្ញវត្ថុយក្ស Goldman Sachs កាត់បន្ថយបុគ្គលិកចំនួន ៤០០ នាក់ ដោយបញ្ចប់នូវការផ្អាកការងារបណ្តោះអាសន្ន ដែលខ្លួនបានដាក់ចេញនៅពេលជំងឺកំពុងរាតត្បាតខ្លាំង។

ទិន្នន័យថ្មីស្តីពីភាពគ្មានការងារធ្វើពីក្រសួងការងារមិនបានធ្វើឱ្យរូបភាពល្អប្រសើរទេ ដោយមានអ្នកដាក់ពាក្យសុំលុយគ្រាអត់ការងារធ្វើថ្មីចំនួន ៨៣៧.០០០ កាលពីសប្តាហ៍មុនគឺថយចុះចំនួន ៣៦.០០០ ពីសប្តាហ៍មុន ប៉ុន្តែនៅតែខ្ពស់ជាងសប្តាហ៍ដ៏អាក្រក់បំផុតនៃវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-២០១០។

លោក រូប៊ីឡា ហ្វារូគី មកពីក្រុមហ៊ុន High Frequency Economics បាននិយាយថា “កម្រិតអត់ការងារធ្វើនៅតែខ្ពស់ខ្លាំងមិនធម្មតា”។

លោកនិយាយថា “នេះពិតជាគួរឱ្យព្រួយបារម្ភដែលល្បឿននៃការបញ្ឈប់ការងារមិនថមថយសោះ ទោះបីជាសេដ្ឋកិច្ចបានបើកដំណើរការឡើងវិញពេញលេញនិងអាជីវកម្មកាន់តែច្រើនឡើងបានត្រឡប់មកវិញតាមអ៊ីនធឺណេតក៏ដោយ” ៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...