ដោយៈសុផល/ភ្នំពេញ៖ ក្រោយពីមានការគាំទ្រកាន់តែច្រើនឡើងៗ ពីអតិថិជន និងប្រជាពលរដ្ឋ ហាងទូរស័ព្ទអង្គរមាស បានពង្រីកសាខាថ្មីមួយទៀត ដើម្បីបម្រើ និងផ្គត់ផ្គង់ទូរស័ព្ទដល់អ្នកប្រើប្រាស់តាមតម្រូវការ។

ដោយទទួលជោគជ័យលើវិស័យលក់ទូរស័ព្ទ ហាងអង្គរមាស សាខាទី១ ដែលស្ថិតនៅផ្ទះ២៩៨ E0 មហាវិថីម៉ៅសេទុង ទល់មុខមហោស្រពចេនឡាជិតផ្សារដើមគរ បានបើកសាខាទី២មួយបន្ថែមទៀតនៅផ្ទះលេខ៥៩៨ ផ្លូវ២៧១(មហាវិថីយុទ្ធពលខេមរភូមិន្ទ) ចំងាយប្រមាណ៥០០ម៉ែត្រពីវត្តសន្សំកុសលដើម្បីបំពេញសេចក្តីត្រូវការ និង បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ។

លោក ស៊ីន វុន ម្ចាស់ហាងទូរស័ព្ទអង្គរមាស បានឱ្យដឹងថា៖ការនិយមទិញទូរស័ព្ទ និងកំណើនតម្រូវការទូរស័ព្ទជាពិសេសនៅរាជធានីភ្នំពេញមានការកើនឡើងគួរឱ្យកត់សម្គាល់។កំណើននេះដោយសារសេដ្ឋកិច្ចរីកចម្រើន ជីវភាពធូរធាររបស់ប្រជាពលរដ្ឋ។ដោយសារតម្រូវការទូរស័ព្ទកើនឡើងដូច្នេះហើយ ទើបលោកសម្រេចចិត្តបន្ថែមការវិនិយោគលើវិស័យនេះ គឺបង្កើតហាងអង្គរមាសថ្មីមួយទៀត ដែលស្ថិតនៅផ្លូវ២៧១ រាជធានីភ្នំពេញ។
លោកបានបន្តថា៖ លោកនឹងបន្តពង្រីកហាងជាបន្តបន្ទាប់ទៀត ប្រសិនបើដំណើរការអាជីវកម្មបានទទួលបានជោគជ័យ ហើយទទួលបាននូវការគាំទ្រពីអតិថិជនកាន់តែច្រើនថែមទៀត។

ក្នុងពិធីសម្ពោធជាផ្លូវការហាងអង្គរមាសសាខាទី២នេះ លោក ស៊ីន វុន បានសន្យានឹងផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជននិងផ្តល់ជូន តម្លៃសមរម្យ ដល់អតិថិជនគោលដៅរបស់យើងគឺការផ្តល់ជូនអតិថិជនទាំងអស់នូវសេវាកម្មនិងទំនិញដ៏ល្អបំផុត។

ដើម្បីអបអរការបើកសម្ពោធសាខាថ្មីនេះ មានប្រមូសិន ពិសេសៗដូចជា ៖Galaxy S20 Ultra ទទួលបាន Coupon តំលៃ $300។ Oppo Find X2 Pro ទទួលបាន Coupon តំលៃ $200។Galaxy FlipទទួលបានCoupon បញ្ចុះតំលៃ $200។Galaxy Note 20 Ultra ទទួលបាន Coupon តំលៃ $100។ Galaxy Note 10|10+ ទទួលបាន Couponតំលៃ $50។ Vivo X50 Pro ទទួលបាន Coupon បញ្ចុះតំលៃ $100។ Vivo X50 ទទួលបាន Coupon បញ្ចុះតំលៃ $50។Huawei P40 Pro ទទួលបាន Coupon បញ្ចុះតំលៃ $100។ Huawei P40 ទទួលបាន Coupon បញ្ចុះតំលៃ $50។Huawei Nova7e 5G ទទួលបាន Coupon តំលៃ $30។ Realme6|6 Pro ទទួលបាន Coupon បញ្ចុះតំលៃ $30។

ជាងនេះទៅទៀតមានការលក់ពិសេស សំរាប់មូដែលជាច្រើនទៀតដូចជា៖ Apple Airpod2 តំលៃ $145 លក់ជូនតែ $129 ប៉ុណ្ណោះ។Apple Airpod Pro តំលៃ $245 លក់ជូនតែ$209។ Galaxy Bud Liveតំលៃ $169លក់ជូនតែ $139 ។ Apple Power Beat Pro តំលៃ $259 លក់ជូនតែ $159 ។ JBL Party Box On The Go តំលៃ $349 លក់ជូនតែ $319 ។ JBL Clip3 តំលៃ 55 លក់ជូន $39 ។ Power Bank Anker 10,000mAh $29 លក់ជូនតែ $19។ Power Bank Anker 20,000 mAh $39 លក់ជូនតែ $29 ។ Samsung Power Bank10,000mAh $29 លក់ជូនតែ $19 ។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីផ្តល់ជូនជាពិសេសថែមទៀត៖ ទទួលបាន ការបិទស្គ្រីនទូរសព្ទ Free ពេញមួយឆ្នាំ (សំរាប់អក្នជាវទូរសព្ទនៅពេលប្រមូសិន)។✅ ទទួលបាន ការផ្លាស់ប្តូរ ទូសព្ទថ្មី ភ្លាមៗ បើសិនទិញទូរសព្ទប្រើហើយ ខូច រយៈពេល១អាទិត្យ។លក់ពិសេស សំរាប់ទិញ តាមរយៈកាឆូត Visa ។ ផ្តល់ជូន វត្ថុ អនុស្សាវរីយ៍ពីហាងភ្លាម សំរាប់អតិថិជនគ្រាន់តែចូលទៅសាកសួរពត៍រមាន ។លោកអ្នកអាចចូលទៅ http://angkormeas.com/ ៕Ph