ខណៈពេលដែលមានពេលវេលាច្រើនដែលស្ត្រីចូលចិត្តចៀសវាងភាពស្និទ្ធស្នាលជាមួយដៃ ប៉ុន្តែវាក៏មានពេលវេលាច្រើនទៀតដែលពួកគេពិតជាចង់បានការរួមភេទខ្លាំងបំផុតដែរ។ បើយើងនិយាយអំពីរចនាសម្ព័ន្ធរាងកាយរបស់មនុស្សស្រីគឺខុសគ្នាដាច់ពីមនុស្សប្រុសតែម្តង។ ខណៈពេលដែលបុរសមានអ័រម៉ូនភេទ តេស្តូស្តេរ៉ូនដែលអាចឲ្យមានអារម្មណ៍ចង់រួមភេទ គ្រប់ពេលនោះ តែស្ត្រីវិញត្រូវបានបង្កើតឡើងដោយអ័រម៉ូនដែលមានលក្ខណៈសាំញ៉ាំច្រើន បំផុត ដែលអាចនាំឲ្យនាងមានពេលវេលាតិចតួចណាស់ក្នុងមួយខែក្នុងការចង់បានការរួមភេទ បំផុតនោះ។ បើសិនជាអ្នកពិតជាចង់ដឹងថាពេលណាមនុស្សស្រីចង់ការរួមភេទបំផុតនោះ សូមតាមដានជាមួយខ្ញុំទាំងអស់គ្នាដូចខាងក្រោមនេះ៖
ក្នុងពេលជ្រុះអូវ៉ុល
ការជ្រុះអូវ៉ុលគឺជាពេលវេលាដ៏ល្អបំផុតក្នុងការរួមមេត្រី ព្រោះតែពេលនេះមនុស្សស្រីមាន អ័រម៉ូនច្រើនកំពុងតែប្រមូលផ្តុំគ្នាបញ្ចេញ ជាពិសេសអ័រម៉ូន អេស្ត្រូជែនតែម្តង។ ក្នុងពេលជាមួយ គ្នានេះដែរ អ័រម៉ូនប្រូជេស្តេរ៉ូនក៏ឡើងខ្ពស់ដែរ។ ហេតុដូច្នេះហើយអារម្មណ៍មនុស្សស្រីនឹងពុះ កញ្ជ្រោលកាន់តែខ្លាំងក្នុងពេលនេះឯង។ ក្រៅពីនេះស្ត្រីក៏ត្រូវបានបញ្ចេញនូវសារធាតុជាច្រើន ពីក្នុងខ្លួនផងដែឬក្នុងពេលដែលនាងចាប់អារម្មណ៍លើបុរសណាម្នាក់ក្នុងពេលនេះ។ ដូច្នេះ វាអាចជាពេលវេលាដ៏ល្អបំផុតសម្រាប់ការផ្តល់ម៉ាស្សាដល់នាងហើយ។
ក្នុងពេលមករដូវ
អ្នកប្រហែលជាយល់ថាវាគឺជារឿងចម្លែកណាស់ហើយ ប៉ុន្តែនេះគឺជាអាថ៌កំបាំងតិចតួចមួយ សម្រាប់ពេលវេលាប្រចាំខែរបស់មនុស្សស្រីហើយក៏ជាពេលវេលាដែលនាងមានចំណង់ ផ្លូវភេទខ្លាំងដែឬ។នេះដោយសារតែអ័រម៉ូនជាច្រើនដែលចូលរួមឲ្យមានដំណើរការមករដូវនេះ ធ្វើឲ្យនាងមានភាពស្រើបស្រាលខ្លាំងបំផុតតែម្តង។ ជាមួយគ្នានេះដែរបើសិនជាអ្នករួមភេទជា មួយមនុស្សស្រីក្នុងពេលនាងមករដូវបែបនេះ គឺមិនអាចមានផ្ទៃពោះបានឡើយដូច្នេះអ្នកពិត ជាអាចប្រើសកម្មភាពផ្លូវភេទបានកាន់តែច្រើនផងដែរ។ ដើម្បីឲ្យដំណើរការនៃការរួមភេទកាន់ តែមានផាសុកភាព ចូរកុំភ្លេចប្រើទឹករំអិលបន្ថែមផង។
នៅត្រីមាសទីពីរនៃការមានផ្ទៃពោះ
ក្នុងត្រីមាសទីពីរនៃការមានផ្ទៃពោះ វាបែរជាមានការកើនឡើងនូវអ័រម៉ូនអេស្ត្រូជែន និងប្រូជេ ស្តេរ៉ូលគួរឲ្យកត់សម្កាល់ទៅវិញ។ យ៉ាងណាមិញ ស្ត្រីភាគច្រើនមិនបានដឹងងំពីរឿងនេះទេ ដោយសារតែវាកើតឡើងជាមួយគ្នានឹងអាការៈផ្សេងៗទៀតនៃការមានផ្ទៃពោះដូចជា ចេញមុន លើរាងកាយ ចង្អោ និងអស់កម្លាំង។ ខណៈពេលដែលចំណង់ផ្លូវភេទឡើងខ្លាំងក្នុងត្រីមាស ទីពីរនៃការមានផ្ទៃពោះ តែវានឹងថយចុះវិញនៅត្រីមាសទីបី៕ ដោយៈ health.com.kh
