Home ព័ត៌មានអន្តរជាតិ ជំនួយការ​ជិតដ...

ជំនួយការ​ជិតដិត​របស់​ប្រធានាធិបតី​អាម៉េរិក​ឆ្លងកូវី​ដ​១៩ តែ​ដូណាល់ ត្រាំ និង​ប្រពន្ធ​កំពុង​ធ្វើតេស្តិ៍​រក​វីរុស​មិនដឹង​ឆ្លងអ​ត់​ឆ្លង​ទេ​

​នាង ហូប ហ៊ិ​កស៍​( Hope Hicks)​ជំនួយការ​ជិតស្និទ្ធ​ម្នាក់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវ​បាន​ពិនិត្យឃើញ​ថា​បាន​ឆ្លង​វីរុស​កូរ៉ូណា នេះ​បើ​តាម​អ្នកដឹង​រឿងនេះ រួមទាំង​លោក​ប្រធានាធិបតី​ផ្ទាល់​។​

​ទោះជា​យ៉ាងណា មិន​មាន​ការបញ្ជាក់​ណា​ថា លោក​ប្រធានាធិបតី ត្រាំ បាន​ឆ្លង​វីរុស​នេះ​ឬ​អត់​ទេ ទោះជា​នាង ហូប បាន​ធ្វើ​ដំណើរ​ជាមួយ​លោក​ត្រាំ​តាម​យន្តហោះ​ប្រធានាធិបតី​Air Force One ទាំង​ទៅ​​ទាំង​មកពី​ពិធី​ជួប​ជជែក​ដេញដោល​ជាមួយ​គូប្រជែង​ចូ បៃ​ដិន កាលពី​ថ្ងៃ​ពុធ​ទី​៣០​កញ្ញា​។​

​លោក​ប្រធានាធិបតី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីប្រឹក្សា​កំពូល​របស់​លោក​ម្នាក់​ឆ្លង​វីរុស​.​កូរ៉ូណា និង​«​ខ្ញុំ និង​ជំទាវ​ទី​១ កំពុង​ធ្វើតេស្តិ៍​រក​វីរុស​កូវី​ដ​១៩​។​ខ្ញុំ​និង​ជំទាវ​ទី​១ បន្ត​នៅ​ដាច់ដោយឡែក​​ពី​គេ​(​ចត្តា​ឡី​ស័ក​) រហូត​ទាល់តែ​ការធ្វើតេ​ស្តិ៍ចេញ​លទ្ធផ​ល​…»​។​

​នាង ហូប ហ៊ិ​កស៍ ជា​មនុស្ស​ចុងក្រោយ​បំផុត​ក្នុង​ក្រុម​លោក​ត្រាំ​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា ដែល​រហូត​ដល់​ពេល​នេះ​បាន​ចម្លង​ពលរដ្ឋ​អាម៉េរិក​ជាង​៧,២​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង​២០០.០០០​នាក់​​នៅ​ទីនោះ​។​

​បុគ្គលិក​ជាន់ខ្ពស់​ដៃ​ទៀត​ដែល​ឆ្លង​វីរុស​នេះ​តែ​បានជា​រួចហើយ​រួមមាន ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក រ៉ូ​ប៊ឺត អូ​ប្រៀន តែមាន​មនុស្ស​តិចតួច​ណាស់​ដែល​ចំណាយ​ពេលវេលា​ច្រើន​នៅ​ជាមួយ​ប្រធានាធិបតី​ត្រាំ​​ដូច​នាង​ហ៊ិ​កស៍ ។​

​មនុស្ស​ស្និទ្ធ​នឹង​នាង​ហូ​ម ហ៊ិ​កស៍ បានអោយដឹងថា នាង​មាន​អារម្មណ៍​ចេញ​រោគសញ្ញា​ជំងឺ​កូវី​ដ​១៩​។​

​អ្នកនាំពាក្យ​សេត​វិមាន លោក​ឌុ​ត ឌី​រ៉េ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ប្រធានាធិបតី​ចាត់វិធានការ​សុវត្ថិភាព​និង​សុខភាព​សំរាប់​រូបលោក​ផ្ទាល់ និង​គ្រប់​គ្នា​ដែល​ធ្វើការ​ជាមួយ​លោក​​រួម​ទាំង​ពលរដ្ឋ​អាម៉េរិក​គ្រប់រូប ដោយ​ម៉ឺងម៉ាត់​ណាស់​។​ក្រុម​ប្រតិបត្តិការ​សេត​វិមាន សហការ​ជាមួយ​គ្រូពេទ្យ​របស់​ប្រធានាធិបតី និង​ការិយាល័យ​យោធា​សេត​វិមាន ដើម្បី​ធានា​ថា​គ្រប់​ផែនការ​និង​នីតិវិធី​​ត្រូវ​គ្នា​នឹង​គោលការណ៍​ណែនាំ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ និង​ការអនុវត្ត​ល្អ​បំផុត​ដើម្បី​កំហិត​ការ​ឆ្លងកូវី​ដ​១៩​អោយបាន​ច្រើន​បំផុត​តាម​លទ្ធភាព​អាចធ្វើ​បាន​…»​។​

​ដំណឹង​អំពី​ការឆ្លង​មនុស្ស​ក្នុង​រង្វង់​ក្រុមការងារ​របស់​ត្រាំ មុខ​ជា​នឹង​បង្ក​អោយ​មាន​ការរិះគន់​កាន់តែ​ច្រើន​ឡើង​ចំពោះ​ចម្លើយ​តប​របស់​រដ្ឋាភិបាល​ត្រាំ​លើ​ជំងឺ​ឆ្លងកូវី​ដ​១៩ ព្រម​ទាំង​ការ​មិន​គោរព​វិធានការ​​សុខភាព​សាធារណៈ​របស់​ប្រធានាធិបតី​ខ្លួនឯង​។​

​លោក​ត្រាំ កម្រ​ពាក់​ម៉ាស់​មុខ​ការពារ​វីរុស និង​បាន​និយាយ​មើលងាយ​គូប្រជែង ចូ បៃ​ដិន ចំពោះ​ការពាក់​ម៉ាស់​មុខ​ជា​ប្រចាំ​។​លោក​ត្រាំ បន្ត​ធ្វើការ​ឃោសនា​ដោយ​រៀបចំ​ការជួបជុំ​ហ្វូង​មនុស្ស​ធំៗ ដោយ​អ្នក​​គាំទ្រ​នៅ​បញ្ជៀ​ត​គ្នា​និង​មាន​អ្នក​ពាក់​ម៉ាស់​មុខ​តិចតួច​។​

​នាង​ហ៊ិ​កស៍​កាលពី​ថ្ងៃ​ពុធ​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក​ត្រាំ​ទៅកាន់​កន្លែង​ជួបជុំ​ជជែក​ដេញ​ដោយ​គ្នា​ជាមួយ​គូប្រជែង​ប្រធានាធិបតី លោកចូ បៃ​ដិន​។​ក្រុម​របស់​ត្រាំ​បាន​ចូល​ក្នុង​សាល​ជជែក​គ្នា​នោះ​ដោយ​​មិន​មាន​ពាក់​ម៉ាស់​ការពារ និង​ថែម​ទាំង​បដិសេធ​មិន​ព្រម​ទទួលយក​ម៉ាស់​ដែល​ផ្តល់​ដោយ​វេជ្ជបណ្ឌិត​ម្នាក់​នៅ​ពិធី​នោះ​ថែម​ទៀត​។​

​នាង​ហ៊ិ​កស៍​កាលពី​ថ្ងៃ​អង្គារ​ក៏​ត្រូវបាន​គេ​ឃើញ​ជិះ​រថយន្ត​បុគ្គលិក​មិន​ពាក់​ម៉ាស់​ជាមួយ ទីប្រឹក្សា​សេត​វិមាន​លោក ស្ទេ​ហ្វេន មី​ល​ល័​រ ទីប្រឹក្សា​យុទ្ធនាការ ចា​សុន មី​ល​ល័​រ និង​មនុស្ស​មួយចំនួនទៀត​។​

​សូមបញ្ជាក់​ថា លោក​ត្រាំ ពិនិត្យ​សុខភាព​ជា​ប្រចាំ ហើយ​អ្នក​ធ្វើការ​ជាមួយ​លោក​ក៏​ត្រូវបាន​ធ្វើតេស្តិ៍​រាល់ថ្ងៃ​រួមមាន​ក្រុមសារ​ព័ត៌មាន​ហើយ​នរ​ណា​ម្នាក់​ដែល​ណាត់​ជួប​លោក​ត្រូវ​ធ្វើតេស្តិ៍​រក​វីរុស​ទុកជាមុន​៕​ប្រែ​សម្រួល​៖​វាសនា​

​ត្រាំ​កំពុង​ដេក​មិន​លក់ នៅពេល​ជំនួយការ​ជិតស្និទ្ធ​របស់​លោក​ឆ្លងកូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ស្ថានការណ៍ អាច​ប្រែប្រួល ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...