Home ព័ត៌មានជាតិ សន្តិសុខ បុរសម្នាក់ធ្វ...

បុរសម្នាក់ធ្វើអត្តឃាតបម្រុងលោតពីលើអគារកម្ពស់បីជាន់នៅសាលាអន្តរជាតិវើល

ដោយ:មុន្នីរ័ត្ន/ភ្នំពេញៈ បុរសម្នាក់មានបំណងធ្វើអត្តឃាតបម្រុងលោតពីលើអគារកំពស់បីជាន់នៅសាលាអន្តរជាតិវើល ផ្លូវ២៣០ ( ផ្លូវកោសដូង ) នៅជិតភូមិគ្រឹះលោកស្រី ស៊ុយ សុផាន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០។ បន្ទាប់ពីមានករណីនេះ កងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០កំពង់ចេញអន្តរាគមន៍សង្គ្រោះបុរសម្នាក់នោះបានជោគជ័យ។

ក្រុមសង្គ្រោះចែកជាពីរក្រុម គឺក្រុមទី១ : ប្រុងប្រៀបខាងក្រោម និងក្រុមទី២ : ឡើងទៅលើកាត់សោទ្វាបន្ទប់ ធ្វើចិត្តសាស្ត្របណ្តើរ និងប្រុងប្រៀបបច្ចេកទេស។ ខណ:ពេលនេះក្រុមសង្គ្រោះយើងប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះទទួលបានដោយសុវត្ថិភាព។

បុរសខាងលើមានឈ្មោះ សុខ ឧត្តម អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដហើយស្នាក់នៅផ្ទះជួលម្ដុំផ្សារបឹងឈូក។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានបញ្ជូនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍ នឹងទាក់ទងទៅខាងសាលាខណ្ឌ ដើម្បីឲ្យបញ្ជូនជនសង្ស័យខាងលើ ទៅកាន់មន្ទីរសង្គមកិច្ចនិតីសម្បទា៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...