Home ព័ត៌មានជាតិ សង្គម សែលកាតបន្តសែ្...

សែលកាតបន្តសែ្វងរកឃើញអតិថិជនមានសំណាងឈ្នះរង្វាន់ក្នុងកម្មវិធី ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ

ដោយ៖ដេប៉ូ/ភ្នំពេញ៖កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃ កំពុងពេញនិយមរបស់ក្រុមហ៊ុនសែលកាត បានផ្តល់រង្វាន់ដល់អតិថិជនមានសំណាងពីរនាក់ទៀតហើយ នៅចុងខែកញ្ញាកន្លងមក ដោយក្នុងនោះអតិថិជនម្នាក់ បានឈ្នះនូវរង្វាន់ដែលមានទឹកប្រាក់រហូតដល់ទៅ ១ម៉ឺនដុល្លារទៀតផង។

 លោក ពិត យូហេង ដែលជាអ្នកមានសំណាងបានឈ្នះរង្វាន់ដ៏សម្បើមអស្ចារ្យនេះ បានទទួលដំណឹងនូវការឈ្នះរបស់គាត់ នៅក្នុងកម្មវិធីចាប់រង្វាន់ផ្សាយផ្ទាល់របស់សែលកាតកាលពីថ្ងៃ ទី១៩ ខែកញ្ញា ឆ្នាំ ២០២០។

លោក យូហេង គឺជាវិស្វករម្នាក់ដែលរស់នៅក្នុងភូមិសំរោងទង ឃុំជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងអំឡុងពេលនៃការចាប់រង្វាន់ផ្សាយផ្ទាល់នេះ លោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថារូបគាត់គឺជាអ្នកឈ្នះទឹកប្រាក់ ១០ ម៉ឺនដុល្លារ ។

បុរសរូបនេះបានប្រាប់ឱ្យដឹងថា “នេះគឺជាសុបិន ដែលបានក្លាយជាការពិតមែន ជាពិសេស នៅក្នុងគ្រាលំបាកនេះ វាបានធ្វើឱ្យគ្រួសារខ្ញុំ ក៏ដូចជារូបខ្ញុំផ្ទាល់ មានការសប្បាយរីករាយខ្លាំងណាស់ដែលបានឈ្នះរង្វាន់ដ៏ច្រើនបែបនេះ”។

ចំណែកឯលោក ជា សុខសានវិញ ក៏បានឈ្នះនូវរង្វាន់ទឹកប្រាក់ដ៏ច្រើនសម្បើមចំនួន ៩០,០០០ ដុល្លារ នៅកម្មវិធីឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះផងដែរ។ គាត់គឺជាបុគ្គលិកផ្នែកលក់ម្នាក់ ដែលរស់នៅក្នុងភូមិអណ្តូងប៉ូ ឃុំកំពង់ប្រាណាក់ ខេត្តព្រះវិហារ។ ដើមឡើយ គាត់ក៏មិនជឿទេថា រូបគាត់មានសំណាងបានឈ្នះនូវរង្វាន់ដ៏អស្ចារ្យនេះ។

គួរបញ្ជាក់ថាបុរសទាំងពីរនាក់ត្រូវបានក្រុមហ៊ុនសែលកាតប្រគល់រង្វាន់ជូនកាលពីថ្មីៗមកនេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានឱ្យដឹង ថា លោកពិតជារំភើបជាខ្លាំងចំពោះអ្នកឈ្នះទាំងពីរនាក់។

លោកថា“ក្រុមការងារសែលកាតទាំងមូល មានសេចក្តីសោមនស្សរីករាយបំផុត ដែលបានឃើញអតិថិជនស្មោះស្ម័គ្ររបស់យើង បានទទួលរង្វាន់ជាមួយទឹកមុខដ៏រីករាយឥតឧបមាបែបនេះ។ ការផ្តល់ជូនទៅកាន់សហគមន៍វិញ គឺជាគុណតម្លៃពិតប្រាកដរបស់ក្រុមហ៊ុនយើង”។

គួរបញ្ជាក់ថាកម្មវិធីឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃរបស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែលអនុញ្ញាតឱ្យអតិថិជនសែលកាតមានឱកាសឈ្នះនូវទឹកប្រាក់ចំនួន ១០.០០០ ដុល្លារជារៀងរាល់ថ្ងៃ។ ប្រសិនបើមិនមានអ្នកឈ្នះទឹកប្រាក់ ១០.០០០ ដុល្លារប្រចាំថ្ងៃនោះទេ ទឹកប្រាក់នេះ នឹងត្រូវយកទៅបូកបញ្ចូលនៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជារង្វាន់មានទឹកប្រាក់យ៉ាងច្រើនសម្បើមអស្ចារ្យ៕dp

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មួយ​ថ្ងៃ​ឆ្លង​ជាង​២២​ម៉ឺន...

​ប្រែ​សម្រួលៈ វាសនា​/​វ៉ា...

យុវជន​ម្នាក់ បើក​ម៉ូតូ មក...

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/កំពង់...

អ្នកជំងឺ​កូវី​ដ​១៩​សញ្ជាត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ឃុំខ្លួន​ជនសង្ស័យ​២​នាក់​...

​ដោយៈ​គ្រញូង​/​ប៉ៃលិនៈ ...