Home ព័ត៌មានអន្តរជាតិ ប្រេសិត​ចិន​ន...

ប្រេសិត​ចិន​នៅ​អាម៉េរិក​និយាយ​ថា​ទំនាក់ទំនង​អាមេរិក​-​ចិន​ត្រូវ​ដាក់​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ​វិញ​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០១ ខែ​តុលា​ថា​ទំនាក់ទំនង​របស់​ចិន​ជាមួយ​សហរដ្ឋ​អាម៉េរិក​កំពុង​ប្រឈមមុខ​នឹង​ការលំបាក​យ៉ាងខ្លាំង ហើយ​ប្រទេស​​ទាំង​២​មិន​គួរ​ឱ្យ​បាត់បង់​ពេលវេលា​ក្នុង​ការធ្វើឱ្យ​ទំនាក់ទំនង​ដើរ​នៅលើ​ផ្លូវ​ត្រឹមត្រូវ​វិញ​នោះ​ទេ​។​

​ឯកអគ្គរដ្ឋទូត​ចិន លោក​គូ​យ ទៀន​កៃ បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួបកំណើត​ចិនប្រជាមានិត ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ឆន្ទៈ​ក្នុង​ការស្តារ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឡើងវិញ​ ដោយ​សុច្ឆន្ទៈ​និង​ភាពស្មោះត្រង់​” ។​

​លោក គូ​យ ទៀន​កៃ​បាន​និយាយថា ” ទំនាក់ទំនង​ចិន​-​អាម៉េរិក​កំពុង​ជួប​ការលំបាក​ធ្ងន់ធ្ងរ​ដែល​គេ​កម្រ​ឃើញ​នៅក្នុង​រយៈពេល ៤១ ឆ្នាំ​ចុងក្រោយ​នៃ​ចំណង​ការទូត​”​។​

​លោក​បាន​និយាយថា មាន​អ្នក​ដែល​កំពុង​ព្យាយាម​បង្ក​រាំងស្ទះ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​២​និង ញុះញង់​ឱ្យ​មាន​ការប្រឈមមុខ​ខាង​មនោគមវិជ្ជា​និង​សង្គ្រាមត្រជាក់​ថ្មី​”​។​

​លោក​បន្តថា ” បញ្ហា​នេះ​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ផល ប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាជន​ចិន​និង​អាម៉េរិក​។​យើង​ជឿ​ថា​ទំនាក់ទំនង​ស្ថិរភាព​រវាង​ចិន​-​អាម៉េរិក​គឺមាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​​ទាំង​២​។​យើង​មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​របស់​យើង​ជាមួយ​សហរដ្ឋ​អាម៉េរិក​មាន​ភាពល្អប្រសើ​រ​ឡើងវិញ​ដោយ​សុ​ឆន្ទៈ​និង​ភាពស្មោះត្រង់​ហើយ​ប្រទេស​ទាំង​២​មិន​ត្រូវ​បាត់បង់​ពេលវេលា​ក្នុង​​ការស្តារ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ ដោយ​គ្មាន​ជម្លោះ​គ្មាន​ការប្រឈមមុខគ្នា ការគោរព​គ្នា និង​កិច្ចសហប្រតិបត្តិការ​ឈ្នះៗ​”​។​

​ការអត្ថាធិប្បាយ​របស់ លោក គូ​យ ទៀន​កៃ​ធ្វើឡើង​ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​ចិន​-​អាម៉េរិក បាន​ធ្លាក់ចុះ​ដល់​ចំណុច​ទាប​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ នៅ​មុន​ពេល​ការបោះឆ្នោត​នៅ​​ថ្ងៃទី​០៣ ខែវិច្ឆិកា​របស់​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ​និង​គូប្រជែង លោកចូ បៃ​ដិន​។​

​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​ទាំង ២​នៅលើ​ពិភពលោក​នេះ​បាន​ប៉ះទង្គិច​គ្នា​លើ​បញ្ហា​ជា​ច្រើន​រាប់​ចាប់​ពី​បញ្ហា​ពាណិជ្ជកម្ម បច្ចេកវិទ្យា​និង​សន្តិសុខ​រហូតដល់​សិទ្ធិមនុស្ស​និង​បញ្ហា​វីរុស​កូវី​ដ​១៩​ដែល​ត្រូវបាន​គេ​ដឹងឮ​ទូទៅ​បាន​កើត​មាន​ដំបូង​នៅ​ប្រទេស​ចិន​៕​ប្រែ​សម្រួល​៖​សុខា​/sn

ឯកអគ្គរដ្ឋទូត​ចិន លោក​គូ​យ ទៀន​កៃ ថា​ចិន​ប៉េកាំង​មាន​ឆន្ទៈ​ក្នុង​ការស្តារ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឡើងវិញ ដោយ​សុច្ឆន្ទៈ​និង​ភាពស្មោះត្រង់​”

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...

ក្រសួងផែនការ​បង្ហាញ​លទ្ធផ...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...