Home ព័ត៌មានជាតិ នយោបាយ បន្ថយ​ផ្កាយ​អ...

បន្ថយ​ផ្កាយ​អតីតអគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្មផ្ទៃក្នុង​ក្រសួងមហាផ្ទៃម្នាក់បន្ទាប់ពី​បញ្ចប់​មុខតំណែង​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ឧ​ត្ត​ម​សេនីយ៍ ឯក សៀន សុ​វណ្ណា អតីតអគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុងក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​ត្រូវបាន​បន្ថយ​ឋានន្តរស័ក្តិ​ពីរថ្នាក់គឺពី​ឧ​ត្ត​ម​សេនីយ៍​ឯក មក​នៅ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០​។​

ព្រះរាជក្រឹត្យ​បញ្ជាក់ថា បន្ថយ​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សុ​វណ្ណា នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន​២​ថ្នាក់​ពី​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក​មកជា​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី​។​

​ត្ត​ម​សេនីយ៍ ឯក សៀន សុ​វណ្ណា អតីតអគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃ


​គួរ​បញ្ជាក់ថា​ការបន្ថយ​ស័ក្តិ​លោក សៀន សុ​វណ្ណា​នេះ​បន្ទាប់ពី សម្តេច​អគ្គមហា​​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជាបានបញ្ចប់​មុខតំណែង​លោក​ឧ​ត្ត​មសេនីយ៍​ឯក សៀន សុ​វណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២ ខែកក្កដាកន្លងទៅនេះ​។ ការបញ្ចប់​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សៀន សុ​វណ្ណា គឺ​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ។​


​នាយ​ឧ​ត្ត​ម​សេនីយ៍​ធឹ​ម សុ​ផា ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​ធ្លាប់បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដាថា ការបញ្ចប់​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សុ​វណ្ណា គឺមកពីមាន​ភាពមិនប្រក្រតី​ជាច្រើន។​ដូចជា ការ​ពោល​ពាក្យ​ញុះញង់ បំបែកបំបាក់​មន្ត្រី​ទាំង​ក្នុង​អង្គភាព និង​ក្រៅ​អង្គភាព, បំភ្លៃ​បំផ្លើសការពិត​លើ​ការពិត​ជាក់ស្តែង​ក្នុងន័យ​បំបែកបំបាក់​ផ្ទៃក្នុង​ជួរ​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី ,​គ្មាន​ក្រមសីលធម៌ ក្នុង​ភាពជា​អ្នកដឹកនាំ។ជាពិសេស​ក្នុងនាម​ជា សវន​ករ​ផ្ទៃក្នុង​។ រួមទាំង​ការ​ពោល​ពាក្យ​គំរាម​មេដឹកនាំ ក្នុងខណៈដែល​ខ្លួន​បំពេញ​កា​រ​ងារ​ខុសឆ្គង និង​មាន​ពាក្យបណ្តឹង​ពី​មន្ត្រី​នៅ​ថ្នាក់មូលដ្ឋាន​។​


​លោកបន្តថាក្រុមប្រឹក្សាវិន័យ​បាន​រកឃើញ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀន សុ​វណ្ណា មាន​កំហុស ខុសឆ្គង​ចំនួន ១៣​ចំណុច មានដូចជា ឫកពា ចរិត​ក្រអឺតក្រទម ញុះញង់​បំបែក បំបាក់​ផ្ទៃក្នុង និង​ការធ្វើ​ឲ្យ​មន្ត្រី​មូលដ្ឋាន​មានការ​ថ្នាំងថ្នាក់​មិន​សប្បាយចិត្ត រហូត​មាន​ពាក្យបណ្តឹង​ប្តឹង​មកដល់​ថ្នាក់លើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ថែម​ទៀតផង​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...

ឡាន​ដឹក​ថ្ម​បុក​ម៉ូតូ​មួយ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:...