ឡូយ​កប់​! ក្រុមហ៊ុន​ច្នៃ​ម៉ូត​យក​ថង់​សំរាម​ច្នៃ​ធ្វើ​អាវ​លក់​តម្លៃ​ខ្ពស់កប់ពពក​

1534
ចែករម្លែក

​សម្លៀកបំពាក់​ដែលមាន​តម្លៃ​កុំថាឡើយ​ដល់​រាប់ពាន់​ដុល្លារ ត្រឹមតែ​រាប់រយ​ដុល្លារ ក៏​អ្នក​ប្រាកដជា រំពឹងថា​វា​មានគុណ​ភាពល្អ ព្រមទាំង​ទាន់សម័យ​មាន​ភាព​ទាក់ទាញ និង​ម៉ាក​ល្បី​ទៀត​។

​ប៉ុន្តែ​អាវ​ដ៏​ចម្លែក​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ច្នៃ​ម៉ូត Balenciaga របស់​អេ​ស្ប៉ា​ញ នេះ​វិញ ផលិត​ចេញ​ប្លា​ស្ទិ​ក ១០០% នោះ​គឺ​ថង់​ច្រក​សំរាម​ដែល​អ្នក​នឹកស្មាន​មិន​ដល់​។

​អាវ​ឡេវ​បិទក​ពណ៌​បៃតង​នេះ​ដែលមាន​ឈ្មោះថា Plastic-Bin shirt មានឈ្មោះ​ក្រុមហ៊ុន Balenciaga នៅ​ខាង​ក្រោយខ្នង និង​ខាងមុខ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម