Home ព័ត៌មានអន្តរជាតិ ការដឹកនាំនៅអា...

ការដឹកនាំនៅអាម៉េរិកធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជា បន្ទាប់ពីត្រាំតេស្តិ៍វិជ្ជមានកូវីដ១៩

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបាននិយាយកាលពីព្រឹកថ្ងៃសុក្រទី ២ ខែតុលាថាលោកនិងលោកជំទាវទីមួយបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ ដោយទម្លាក់ការដឹកនាំរបស់ប្រទេសទៅក្នុងភាពមិនប្រាកដប្រជា និង បង្កើនវិបត្តិដែលបង្កពីជំងឺរាតត្បាត ដែលសម្លាប់ជនជាតិអាម៉េរិកជាង ២០៧.០០០ នាក់និងបំផ្លិចបំផ្លាញសេដ្ឋ​កិច្ច។

លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Twitter យ៉ាងខ្លីមុនម៉ោ ១ ទៀបភ្លឺយ៉ាងដូច្នេះថា “យប់នេះ លោកជំទាវទីមួយនិងរូបខ្ញុំតេស្តវិជ្ជមានកូវីដ១៩”។

លោកសរសេរថា “យើងនឹងចាប់ផ្តើមដំណើរការចត្តាឡីស័កនិងការជាសះស្បើយឡើងវិញរបស់យើងភ្លាមៗ។ យើងនឹងឆ្លងកាត់ជំងឺនេះជាមួយគ្នា!”។

គ្រូពេទ្យរបស់ប្រធានាធិបតីបាននិយាយថាលោកត្រាំមានសុខភាពល្អ ដោយមិននិយាយថាតើគាត់មានចេញរោគសញ្ញាឬអត់នោះទេ ហើយបានបន្ថែមទៀតថាលោកប្រធានាធិបតីនឹងបង្ខាំងខ្លួនឯងនៅសេតវិមានមួយរយៈ។

លោកវេជ្ជបណ្ឌិត ស៊ន ភី ខូនលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រធានាធិបតីនិងជំទាវទីមួយមានសុខភាពល្អនៅគ្រានេះ ហើយពួកគាត់គ្រោងនឹងស្នាក់នៅក្នុងផ្ទះនៅសេតវិមានក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័ក” ដោយលោកមិនបានលាតត្រដាងថាតើនឹងស្នាក់នៅដូច្នេះយូរប៉ុនណានោះទេ។

លោកខូនលីបន្តថា “សូមបញ្ជាក់ថា ខ្ញុំជឿថាលោកប្រធានាធិបតីនឹងបន្តបំពេញភារកិច្ចរបស់គាត់ដោយគ្មានការរំខានក្នុងអំឡុងពេលកំពុងជាសះស្បើយឡើងវិញ ហើយខ្ញុំនឹងបន្តផ្តល់ព័ត៌មានថ្មីបើមានអ្វីកើតឡើងទៀតនោះ”។

ជំនួយការផ្សេងទៀតរបស់លោកប្រធានាធិបតីមិននិយាយថាតើគាត់កំពុងមានរោគសញ្ញាឬអត់នោះទេ ប៉ុន្តែមនុស្សនៅសេតវិមានបានកត់សម្គាល់ឃើញថាសំឡេងរបស់គាត់ស្តាប់ទៅស្អកៗកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាគេមិនច្បាស់ថាតើវាជារឿងកើតឡើងធម្មតាសម្រាប់គាត់ឬអត់ ជាពិសេសក្រោយគាត់រៀបចំការជួបជុំយុទ្ធនាការរបស់គាត់ជាច្រើនកន្លងមកនេះ។

លោកត្រាំទទួលបានលទ្ធផលតេស្ត បន្ទាប់ពីទីប្រឹក្សាជិតស្និទ្ធម្នាក់របស់គាត់គឺនាង ហូប ហ៊ីក បានឆ្លងមេរោគកូរ៉ូណា ដោយនាំមេរោគចូលក្នុងរង្វង់ផ្ទៃក្នុងរបស់គាត់និងជាការគូសបញ្ជាក់ឱ្យឃើញពីការលំបាកក្នុងការទប់ទល់វីរុសនេះ សូម្បីតែធនធានរបស់ប្រធានាធិបតីក៏ទប់មិនឈ្នះ។

លោកត្រាំបាននិយាយសម្រាលរាប់ខែអំពីភាពធ្ងន់ធ្ងរនៃវីរុសហើយបានប្រាប់អំឡុងអាហារពេលល្ងាចនយោបាយនៅយប់ថ្ងៃព្រហស្បតិ៍ថា “ទីបញ្ចប់នៃជំងឺរាតត្បាតកំពុងជិតមកដល់ហើយ”។

លទ្ធផលតេស្តវិជ្ជមានរបស់លោកត្រាំអាចបង្កការលំបាកភ្លាមៗសម្រាប់អនាគតនៃយុទ្ធនាការរបស់លោកទល់នឹងលោកចូ បាយដិន ដែលជាគូប្រជែងមកពីបក្សប្រជាធិបតេយ្យ ខណៈសល់ ៣២ ថ្ងៃទៀតនឹងដល់ថ្ងៃបោះឆ្នោត ៣វិច្ឆិកា។

ទោះបីជាលោកត្រាំនៅតែមិនមានរោគសញ្ញាក៏ដោយ ក៏លោកនឹងត្រូវដកខ្លួនចេញពីយុទ្ធនាការឃោសនាបោះឆ្នោត ហើយត្រូវនៅឯកោនៅសេតវិមានក្នុងរយៈពេលមួយដែលមិនដឹង។ ប្រសិនបើគាត់ធ្លាក់ខ្លួនឈឺ វាអាចធ្វើឱ្យមានសំណួរថាតើគាត់គួរតែបន្តស្ថិតនៅលើសន្លឹកឆ្នោតទៀតឬអត់។

ទោះបីគាត់មិនឈឺធ្ងន់ក៏ដោយ ក៏ប៉ុន្តែលទ្ធផលតេស្តវិជ្ជមាននេះអាចសបញ្ជាក់ពីមហន្តរាយចំពោះជោគវាសនានយោបាយរបស់គាត់ ដោយហេតុថាគាត់បាននិយាយសម្រាលអំពីភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ជាច្រើនខែ សូម្បីវាកំពុងឆ្លងពេញប្រទេសនិងសម្លាប់ប្រជាជនអាម៉េរិកជាង១០០០នាក់រាល់ថ្ងៃក៏ដោយ។

លោកបានទាយដដែលៗថាមេរោគនេះ “នឹងបាត់ឆាប់ៗ” ទទូចថាមេរោគស្ថិតក្រោមការត្រួតត្រាហើយ និង ថាប្រទេសជិតបញ្ចប់មេរោគនេះបានហើយ។ លោកបានមើលស្រាលអ្នកវិទ្យាសាស្ត្រ ដោយនិយាយថា ពួកអ្នកវិទ្យាសាស្ត្រយល់ច្រឡំអំពីភាពធ្ងន់ធ្ងរនៃស្ថានភាពជំងឺរាតត្បាត។

លោកត្រាំបដិសេធមិនព្រមពាក់ម៉ាស់ជាសាធារណៈជាច្រើនលើកច្រើនសារ និងចោទជាមន្ទិលអំពីប្រសិទ្ធភាពរបស់ម៉ាស់ ខណៈចម្អកឱ្យលោកចូ បាយដិនរឿងពាក់ម៉ាស់។

ដោយកំពុងចាញ់ប្រៀបក្នុងការស្ទង់មតិ លោកប្រធានាធិបតីបានបង្កើនការជួបជុំជាមួយអ្នកគាំទ្រណែនៗនៅប៉ុន្មានសប្តាហ៍មកនេះ ដោយជំទាស់មិនស្តាប់តាមការណែនាំអំពីសុខភាពសាធារណៈនោះទេ។

លទ្ធផលតេស្តវិជ្ជមាននេះនឹងរំាងខ្ទប់លោកត្រាំពីការបង្វែរប្រធានបទចេញពីជំងឺរាតត្បាត ដែលការស្ទង់មតិជាច្រើនបង្ហាញថា ពលរដ្ឋអាម៉េរិកភាគច្រើនជឿថាលោកត្រាំដោះស្រាយនឹងមេរោគមិនបានល្អ៕ ដោយ ៖ កញ្ញាដាលីស

លោកត្រាំឆ្លងកូវីដ១៩ពីជំនួយការផ្ទាល់ ឈ្មោះ ហូប ហ៊ីក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...