Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត​អញ្ជើញ​ពិធីបុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ នៅ​ថ្ងៃទី​០២​ខែតុលា​ឆ្នាំ​២០២០​នេះ ហើយក៏​ជា​ថ្ងៃទី​២​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជានិង​សម្តេ ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធាន​កាកបាទក្រហមកម្ពុជា​និង​ក្រុមគ្រួសារ​បន្ត​នៅ​រៀបចំ​ពិធីសូត្រមន្ត​រាប់​បាត​និង​បង្វិលពពិលឆ្លង​វិមាន​គុណមាតា​បិតា​ដោយមាន​ការចូលរួម​ពី​អស់លោក​លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្នុង​រាជរដ្ឋាភិបាល​លោក​ឧកញ៉ា​អ្នក​ឧក​ញ្ញ៉ា​ជាច្រើន​កុះករ​ក៏បាន​អញ្ជើញ​ចូលកម្មវិធី​នោះដែរ ។​

​បុណ្យ​ឆ្លង​វិមាន​គុណមាតា​បិតា​ជាការ​ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​មហា​ឧបាសក លីន គ្រី និង អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតាបិតា​ក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​មាតាបិតា​បង្កើត​របស់​ស​ម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល ៣ ថ្ងៃ​(​ពីថ្ងៃ​ទី ១ ដល់​ថ្ងៃទី ៣ ខែតុលា​) ស្ថិតនៅ​ភូមិ​២ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។​

​នៅក្នុង​ពិធី​បែប​សាសនា​នោះដែរ​សម្តេច​នាយករង​សម្តេចព្រះ​រាជាគណៈ​និង​ព្រះសង្ឃ​ទាំង​១២​អង្គ​បាន​ប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ​បវរ​មហាប្រសើរ​ជូន​ដល់​វិញ្ញាណខ្ខន្ធ​មហា​ឧបាសកលីន គ្រីនិង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​បានធ្វើ​កម្ម​កិរិ យា​លាចាក​លោក​យើង​នេះ​ទៅកាន់​លោក​ខាងមុខ​ហើយ​នោះបាន​យោង​យិ​តទៅ​ចាប់បដិ សន្ធិ​ក្នុងឋាន​បរមសុខ​សុគតិភព​កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើង​និង​ម្យ៉ាងវិញទៀត​តាម​អំណាច​នៃ​ពិធីបុណ្យឆ្លង​វិមាន​គុណមាតា​បិតា​នេះដែរ​សម្តេចព្រះ​សង្ឃនាយក​រង​សម្តេចព្រះ​រាជាគណៈនិង​ព្រះសង្ឃ​ទាំង​១២​អង្គ​បាន​ប្រសិទ្ធពរ​ដល់​ទសបារមី​វត្ថុ​ស័​កិ្ត​សិទ្ធ​ទេវតា​ថែរក្សា​ក្នុង​លោក​សូម​តាម​ជួយ​គាំពារ​ថែរក្សា​កា​ពារ​សម្តេច​តេ​ជា​នាយករដ្ឋមន្ត្រី និងសម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្តិ​ត​សូម​មាន​រិទ្ធី​បារមី​ខ្លាំងពូកែ​ឈ្នះ​អស់​មាស​ត្រូវ​ដើម្បី​បន្តស្ថិតនៅ​ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ដើម្បី​ថែរក្សា​កា​ពារ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ប្រ ទេស​កម្ពុជា​អោយ​កាន់តែ​មាន​ភាព​រីកចម្រើន​រុងរឿង​ចាប់តាំងពី​ពេលនេះជា​យូរអង្វែង​តរៀង​ទៅ ។​

​វិមាន​គុណមាតា​បិតា​ដែល​ត្រូវបាន​ស្ថាបនា​ឡើង​ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ វិមាន​គុណមាតា​នឹង​ក្លាយទៅជា​តំបន់​ដ៏​មាន​ភាព​ទាក់ទាញ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេស ចរណ៍​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ភូមិ​២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស...

ប្រែ​សម្រួល : កញ្ញា​ដា​លី...