Home កីឡា កម្មវិធី​ប្រក...

កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០២០ / ២០២១
(18:30) Chelsea vs Crystal Palace
(21:00) Everton vs Brighton
(23:30) Leeds United vs Manchester City
(02:00) Newcastle vs Burnley
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Chelsea vs Crystal Palace

ក្រុម Chelsea ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​ទេ រហូតមកដល់​ពេលនេះ បើទោះបីជា​បាន ចំណាយ​ប្រាក់​ច្រើន​នៅលើ​ទីផ្សារ​ទិញដូរ​កីឡាករ​ក៏ដោយ ។ សង្ឃឹមថា ការប្រកួត​ជា​ក្រុម Crystal Palace នឹង​ទទួលបាន​ផ្លែផ្កា​។​
​ ​
​ក្លិប Chelsea រកបាន​៤​ពិន្ទុ​ឆ្លងកាត់​ការប្រកួត​បើកឆាក​បី​ប្រកួត ហើយ​ឈរ​នៅ​លេខ​រៀង​ទី​៩ ស្របពេល​ក្រុម Crystal Palace មាន​៦​ពិន្ទុ​និង​ឈរ​នៅ​លេខ​រៀង​ទី​៦​នៅលើ​តារាង​។​
​ ​
​ក្លិប Chelsea បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​ទទួលបាន​លទ្ធផល​ខក​ចិត្ត​ពីរ លើក​កន្លងមក ហើយ​ថ្មីៗ​បំផុត​នេះ​ត្រូវបាន​ក្រុម Tottenham ទម្លាក់​ចេញពី​ក្របខណ្ឌ​ដណ្តើម ពាន Carabao Cup ។​
​ ​
​ក្រុម Chelsea បាន​នាំមុខ​ក្នុងការ​ប្រកួត​ស្ទើរតែ​ទាំងស្រុង បន្ទាប់ពី​កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) រកបាន​គ្រាប់​បាល់​ដំបូង​សម្រាប់​ក្រុម​តោ​ខៀវ Chelsea ប៉ុន្តែ​នៅសល់​៧​នាទី ពួកគេ​ភ្លាត់ស្នៀត ហើយ​បន្ត​ចាញ់​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​។​
​ ​
​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម Chelsea បន្ត​ការចាប់ផ្តើម​ដោយ​ត្រដាបត្រដួស​នៅ​រដូវ​កាល​ថ្មី​នេះ​។ ជ័យជម្នះ​លើ​ក្រុម Brighton នៅ​ដើមរដូវ​កាល​ក៏បាន​ដោយ​លំបាក ហើយ​ពួកគេ​បន្ត​ចាញ់​ក្រុម Liverpool ក្នុង​ទឹកដី​។​
​ ​
​ប្រកួត​ទី​៣ ក្រុម Chelsea រកបាន​ជ័យជម្នះ​ធំធេង ដោយ​យកឈ្នះ​ក្រុម Barnsley ៦-០ ប៉ុន្តែ​ចាប់ផ្តើម​ត្រដាបត្រដួស​ជាថ្មី​នៅពេល​ជួប​ក្រុម​ខ្លាំង ដោយ​ត្រូវ​ក្រុម West Bromwich នាំមុខ​មុន​៣​គ្រាប់ មុនពេល​តាម​ស្មើ​វិញ បន្ទាប់មក​ចាញ់​ក្រុម Spurs ។​
​ ​
​លទ្ធផល​សម្រាប់​ក្រុម Chelsea មិនបាន​ឆ្លុះបញ្ចាំង​ដល់​ការចំណាយ​ច្រើន​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ទេ ប៉ុន្តែ​ពួកគេ​នឹងមាន​ការវិវឌ្ឍ​ប្រកបដោយ​វិជ្ជមាន​ជាមួយនឹង​អ្នក ចាំទី​ចំណូល​ថ្មី អេ​ដ្វា​ដ ម៉េ​ន​ឌី (Edouard Mendy) និង​ការរក​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ វើ​ន័​រ​។​
​ ​
​អ្វីដែល​ធ្វើ​ឲ្យ​លោក ឡាំ​ផាត មានការ​បារម្ភ​ខ្លាំង គឺ​ការឈាន​ជើង​ចូល​ប្រកួត​ជាមួយ​ក្រុម Crystal Palace ។ បើទោះបីជា​បាន​បំពេញបន្ថែម​ភាពខ្វះ​ចន្លោះ​ជាច្រើន ក៏​ក្រុម​នេះ​ទើបនឹង​រក្សាបាន ឃ្លី​ន​ស៊ីត​មួយ​លើក​ប៉ុណ្ណោះ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម​អន់​ក្នុង​លី​ក​។​
​ ​
​មកដល់ពេលនេះ ក្រុម Chelsea របូត​៧​គ្រាប់​ក្នុង​៥​ប្រកួត ស្របពេល​អ្នកចាំទី​បី​រូប​ត្រូវបាន​ប្រើ ប្រាស់ ចំពេល​មានការ​កែប្រែ​ប្រព័ន្ធ​ការពារ​ផងដែរ​។​
​ ​
​លោក ឡាំ​ផាត ពឹង​ផ្អែកលើ​ទម្រង់​លេង​ក្នុង​ទឹកដី ហើយ​ក្រុម​នេះ​រកបាន​ជ័យជម្នះ​៨​ប្រកួត ក្នុង​១០​ប្រកួត​ចុងក្រោយ​ហើយ​អតីត​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​នឹងមិន​សូវ​បារម្ភ ប៉ុន្មាន​ទេ​ក្នុង​ទឹកដី​។​
​ ​
​ក្រុម​នេះ​អាច​រកបាន​២​គ្រាប់​នៅក្នុង​៧​ប្រកួត​ក្នុងចំណោម​១០​ប្រកួត​ចុងក្រោយ​ហើយនឹង​ទទួល បានការ​អធ្យាស្រ័យ​ចំ​បោះ​ការ​ចាញ់​ក្រុម Bayer Munich និង​ចាញ់​ក្រុម Liverpool នៅក្នុង​១០ ប្រកួត​ក្នុង​ទឹកដី​។​
​ ​
​ផ្ទុយទៅវិញ ក្រុម Crystal Palace ចាប់ផ្តើម​បានល្អ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​ចាញ់​មួយ ប្រកួត​ក្នុង​ទឹកដី អំឡុងពេល​ជួប​ប្រកួត​ដំបូង​ជាមួយ​ក្រុម Everton ក្នុង​ប្រកួត​ចុងក្រោយ​។​
​ ​
​បន្ទាប់ពី​រកបាន​ជ័យជម្នះ​ពីរ​ប្រកួត​ជាប់​គ្នា​ក្នុង​លី​ក ក្រុម Palace ប្រកួត​ចាញ់​ក្រុម Everton ២-១ ក្នុង​ប្រកួត​ចុងក្រោយ​របស់ខ្លួន បន្ទាប់ពី​ត្រូវ​ទម្លាក់​ចេញពី​ក្របខណ្ឌ Carabao Cup មុននេះ​។​
​ ​
​នៅក្នុង​ការប្រកួត​ក្រៅ​ទឹកដី​ចុងក្រោយ ក្រុម Crystal Palace បាន​យកឈ្នះ​ក្រុម Manchester United នៅ​ពហុកីឡាដ្ឋាន Old Trafford ហើយ​សង្ឃឹមថា នឹងធ្វើ​បានល្អ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។ កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) នឹង​ក្លាយជា​កីឡាករ​សំខាន់ សម្រាប់​ក្រុម Crystal Palace បន្ទាប់ពី​រកបាន​៣​គ្រាប់​ហើយ​យើង​នឹង​បានដឹង​ពី​សមត្ថភាព​នៃ ប្រព័ន្ធ​ការពារ​របស់​ក្លឹប Chelsea ។​
​ ​
​ទោះបីជា​យ៉ាងណា លោក រ៉​យ ហាច​សិន (Roy Hodgson) នឹងធ្វើ​ដំណើរ​មក​ពហុ​កិ​លា​ដ្ឋា​ន Stamford Bridge ដោយ​បារម្ភ​ពី​ទម្រង់​លេង​នៅក្រៅ​ទឹកដី​របស់​ក្រុម​លោក​។ ក្រុម​នេះ​ចាប់ផ្តើម បានល្អ​ជាមួយ​ក្រុម Manchester United ប៉ុន្តែ​ថា ពួកគេ​ត្រឡប់មកវិញ​ដោយ​ចាញ់​ការប្រកួត ក្រៅ​ទឹកដី​បួន​ប្រកួត​ជាប់​គ្នា​ក្នុង​លី​ក ហើយ​ពួកគេ​មិន​រកបាន​១​គ្រាប់​សោះ​ក្នុង​បួន​ប្រកួត ស្របពេល​ពួកគេ​របូត​ពីរ​ឬ​ច្រើនជាង​នេះ​នៅក្នុង​ប្រកួត​នីមួយ​។​
​ ​
​ក្រុម​នេះ​រកបាន​ជ័យជម្នះ​៥​លើក​ក្នុងចំណោម​១៩​ប្រកួត​ក្រៅ​ទឹកដី​ក្នុង​លី​ក​កាលពី​រដូវ​កាល​មុន​រួមទាំង​ចាញ់​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ២-០ ហើយ​ធ្លាប់​ចាញ់​ក្រុម Chelsea ៥​ប្រកួត ជាប់​គ្នា ហើយ​ប្រាកដជា​ត្រូវការ​ទម្រង់​លេង​ល្អ​ណាស់ ដើម្បី​ទទួលបាន​លទ្ធផល​វិជ្ជមាន​។
​ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Chelsea 3-1 Crystal Palace
•​ ​ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០២០/ ២០២១
(20:30) Borussia Dortmund vs Freiburg
(20:30) Frankfurt vs Hoffenheim
(20:30) Koln vs Borussia Monchengladbach
(20:30) Stuttgart vs Leverkusen
(20:30) Werder Bremen vs Bielefeld
(23:30) RB Leipzig vs Schalke 04
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Stuttgart vs Leverkusen

ក្រុម Stuttgart និង​ក្រុម Bayer Leverkusen មាន​គម្លាត​១​ពិន្ទុ​ពីគ្នា​នៅមុន​ជំនួប​នៅ​ជុំ​ទី​៣ នៅ​ក្របខ័ណ្ឌ Bundesliga ។ ក្រុម Stuttgart ឈរ​នៅ​លេខ​រៀង​ទី​៨​និង​មាន​៣​ពិន្ទុ ចំណែក​ក្រុម Leverkusen មាន​២​ពិន្ទុ ហើយ​ក្រុម​ទាំងពីរ​ទំនងជា​ត្រូវ​ស្វែងរក​៣​ពិន្ទុ​នៅក្នុង​ជំនួប​លើក​នេះ​។​
​ ​
​ក្រុម​ម្ចាស់ផ្ទះ​ចាប់ផ្តើម​រដូវ​កាល​នៅ​ក្របខ័ណ្ឌ Bundesliga ដោយ​សន្សឹមៗ ហើយ​ចាញ់​ក្រុម Freiburg ៣-២ នៅក្នុង​ទឹកដី ប៉ុន្តែ​ការប្រកួត​ថ្មី​បំផុត​នេះ​ហាក់ដូច​ជាមាន​លទ្ធផល​រីកចម្រើន ច្រើន​។ ក្រុម Stuttgart តាម​ពីក្រោយ ដើម្បី​យកឈ្នះ​ក្រុម Mainz ៤-១ នៅក្នុង​ការប្រកួត​មួយ ដែល​ពួកគេ​បានបញ្ចប់​ត្រឹម​គ្នា​១០​នាក់ បន្ទាប់ពី​អាជ្ញាកណ្តាល​បណ្តេញ​កីឡាករ ប៉ា​ស្តា​ល់ ស្តេ​ន​ហ្សេ​ល (Pascal Stenzel) ចេញ​នៅ​នាទី​ទី​៩០​។​
​ ​
​កីឡាករ ស៊ី​ល​ឡា វ៉ា​ម៉ាន​ហ្គី​ទូ​កា (Silla Wamangituka) បាន​ក្លាយជា​កីឡាករ​សំខាន់​ម្នាក់ សម្រាប់​ក្រុម Stuttgart នៅក្នុង​បី​ប្រកួត​ដែល​ពួកគេ​លេង​នៅ​រដូវ​កាល​នេះ ដោយ​រកបាន​គ្រាប់ បាល់​ក្នុង​បី​ប្រកួត​នេះ​។
​ ​
​ទោះបីជា​យ៉ាងណា ដោយ​មិនបាន​រក្សា​ឃ្លី​ន​ស៊ីត​សោះ​ក្នុង​ពីរ​ប្រកួត​ជាប់​គ្នា គ្រូបង្វឹក​រូបនេះ​នឹង ធ្វើ​ឲ្យ​មានរឿង​ឈឺក្បាល​ដោយសារ​អវត្តមាន​របស់​កីឡាករ ស្តេ​ន​ហ្សេ​ល​។ ក្រុម Stuttgart បានបញ្ចប់​នៅ​លេខ​រៀង​ទី​២​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ទម្រង់​លេង​ក្នុង​ទឹកដី​។​
​ ​
​ក្រុម Stuttgart ចាប់ផ្តើម​ទម្រង់​លេង​ល្អ​ក្នុង​លី​ក ហើយ​បន្ទាប់ពី​ចាញ់​ការប្រកួត​ដំបូង​ក្នុង​ទឹកដី នៅ​ក្របខ័ណ្ឌ Bundesliga ពួកគេ​សង្ឃឹមថា នឹង​កែសម្រួល​បាន​ខ្លះ​។ នៅ​រដូវ​កាល ២០១៨/១៩ ក្រុម​នេះ​ចាញ់​ក្រុម Leverkusen ក្នុង​ទឹកដី​និង​ក្រៅ​ទឹកដី ហើយក៏​ចាញ់​កាលពី​ខែកុម្ភៈ​នៅ​ឆ្នាំនេះ នៅពេល​ក្រុម​ទាំងពីរ​ជួបគ្នា​នៅ​ក្របខណ្ឌ German Cup ។ ពួកគេ​អាច​រកបាន​ជ័យជម្នះ​មួយ ប្រកួត លើ​ក្រុម Leverkusen ក្នុង​១៧​ប្រកួត​។​
​ ​
​ក្រុម Leverkusen មិនសូវ​ចាប់ផ្តើម​បានល្អ​ពេក​ទេ​នៅ​ក្របខ័ណ្ឌ Bundesliga នៅ​រដូវ​កាល​នេះ ដោយ​ប្រកួត​ស្មើ​២​ប្រកួត​ជាប់​គ្នា ហើយនឹង​សម្លឹង​រក​៣​ពិន្ទុ​លើកដំបូង​។​
​ ​
​ក្រុម​នេះ​រកបាន​ជ័យជម្នះ​៧​ប្រកួត​ក្នុងជំនួប​៨​លើក​ជាមួយនឹង​ក្រុម Stuttgart​ហើយ​ចង់​ប្រើប្រាស់ ការប្រកួត​នេះ ដើម្បី​ស្តារ​ស្ថានការណ៍​របស់ខ្លួន​។​
​ ​
​ក្រុម Leverkusen គ្មាន​ខ្សែប្រយុទ្ធ​ឆ្នើម​ដូច​រដូវ​កាល​ចាស់​ដែលមាន ខាយ ហា​វើត (Kai Havertz) នោះទេ ដោយសារ​កីឡាករ​រូបនេះ​បាន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម Chelsea ប៉ុន្តែ​ក្រុម Leverkusen នៅតែមាន​គុណភាព បើទោះបីជា​គ្មាន​វត្តមាន​របស់​កីឡាករ​រូបនេះ ក៏ដោយ​។ កាលពី​រដូវ​កាល​មុន ក្រុម Leverkusen បានបញ្ចប់​រដូវ​កាល​នៅ​លេខ​រៀង​ទី​៥​នៅ ក្របខ័ណ្ឌ Bundesliga ហើយ​ឈ្នះ​១០​នៅក្នុង​ចំណោម​១៧​ប្រកួត​ក្រៅ​ទឹកដី​។​
​ ​
​ជាមួយនឹង​បទពិសោធ​ច្រើន​នៅ​ក្របខ័ណ្ឌ Bundesliga ក្រុម​នេះ​នឹង​ស្វែងរក​ស្ថិតិ​ល្អ​របស់ខ្លួន បន្តទៀត​លើ​ក្រុម Stuttgart ខណៈពេល​ពួកគេ​ស្វះស្វែង​ធ្វើ​ឲ្យ​បានល្អ​ជាង​ការ​ឈ្នះ​១៩ ប្រកួត​ដែល​អាច​រកបាន​កាលពី​រដូវ​កាល​មុន​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ​បានល្អ​ជាង នៅ​រាត្រី​នេះ​៕
​ទស្សន​: Stuttgart 2-3 Leverkusen
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០២០/ ២០២១
(18:00) Valladolid vs Eibar
(21:00) Atl. Madrid vs Villarreal
(23:30) Elche vs Huesca
(23:30) Real Sociedad vs Getafe
(02:00) Valencia vs Betis
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០២០/ ២០២១
(20:00) Sassuolo vs Crotone
(23:00) Genoa vs Torino
(01:45) Udinese vs Roma
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល​២០២០/ ២០២១
(22:00) Lens vs Saint Etienne
(02:00) Nice vs Nantes

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...