ដោយៈ វ៉ៃកូ/ស្វាយរៀងៈ លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត នៅសាលប្រជុំនៃ មន្ទីរសាធារណការនេះ ។
នៅក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានបូកសរុបលទ្ធផលការងារ ដែលសម្រេចបាន នាពេលកន្លងមក និងលើកទឹកចិត្ត ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ បន្តខិតខំប្រឹងប្រែង ពង្រឹងការងារជំនាញ មានសាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់ លើការងារ ជាពិសេសការផ្ដល់សេវា ជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលា មានភាពច្បាស់លាស់ ហើយរួមគ្នាផ្ដល់ភាពជាគំរូ ដល់ប្រជាពលរដ្ឋ ក៏ដូចជា អ្នកប្រើប្រាស់ផ្លូវ នូវឥរិយាបថ គោរពច្បាប់ចរាចរណ៍ផ្លូវគោក អោយបានខ្ជាប់ខ្ជួន (អ្នកបើកបរម៉ូតូ ទាំងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្ថិភាព អ្នកបើកបររថយន្ត ទាំងអ្នករួមដំណើរ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពទាំងអស់គ្នា៕