ដោយៈ សៅ វ៉ាន់ឌី / ព្រះ វិហារៈ ក្មេងប្រុសពីរនាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសាររថយន្ត បុកជាមួយម៉ូតូ កាលពីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៩ ចុងផ្លូវភ្លោះខាងលិច ស្ថិតនៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B4855 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយពេលបង្កររួច បានរត់គេចខ្លួនបាត់ ឯរថយន្ត ខូចខាតធ្ងន់ ។
ប្រភពបានបន្តថាៈ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា ឌ្រីម សេរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1D-២០៦៧ ខូចខាតធ្ងន់ បើកបរដោយ ក្មេងប្រុស ឈ្មោះ ហុន ពិសី អាយុ ១៥ ឆ្នាំ និងអ្នករួមដំណើរ ឈ្មោះ ជង់ ក្មេងប្រុសពីរនាក់ រស់នៅភូមិចំការស្រម៉ូវ សង្កាត់ប៉ាលហាល ជាមួយគ្នា ហើយបានស្លាប់ នៅនឹងកន្លែងកើតហេតុ ទាំងពីរនាក់ ។ បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់សព ឱ្យក្រុមគ្រួសារ ធ្វើបុណ្យ រីឯរថយន្ត និងម៉ូតូ យកទៅរក្សាទុក នៅ ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ដើម្បីចាត់ការ តាមច្បាប់ ៕R