ដោយ៖រ៉ាម៉ន/ភ្នំពេញ៖គម្រោងជួសជុលប្រព័ន្ធលូ ១ខ្សែ ប្រវែង ៦២០ម៉ែត្រ មុខកាត់ ០,៨០ម៉ែត្រ ស្ថិតនៅតាមបណ្តាលផ្លូវបេតុង ១៤០K ចាប់ពី មហាវិថី ឈ្នះ ឈ្នះ ទៅទល់នឹងផ្លូវ ១៥៣K ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង និងជួសជុលផ្លូវបេតុងឆ្អឹងដែក ចំនួន ៣ខ្សែ ប្រវែង ៤៦៨ម៉ែត្រ ។នៅក្នុងសង្កាត់កាកាបទី១និងកាកាបទី២ខណ្ឌពោធិ៍សែនជ័យបានបើកការដ្ឋានស្ថាបនាកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ។
ក្នុងនោះលោកហួតជុំប្រធានក្រុមហ៊ុនCCESដែលទទួលបានការអនុវត្តគម្រោងស្ថាបនាប្រព័ន្ធលូខាងលើនេះបាន ឱ្យដឹងពីលក្ខណៈបច្ចេកទេស នៃការដាក់ប្រព័ន្ធលូថ្មីនេះគឺដាក់តែម្ខាងផ្លូវទេ ។មានរៀបអណ្តូងលូ ជាច្រើនផងដែរ ចន្លោះ ៣០ម៉ត្រ អណ្តូងលូ ១ ហើយសម្រាប់ប្រជាពលរដ្ឋ ដែលមានលំនៅស្ថានមុខអណ្តូងលូអាចតភ្ជាប់ប្រព័ន្ធលូទឹកប្រើប្រាស់ចូលអណ្តូងលូមេរបស់ក្រុមហ៊ុនតែម្តង។ តែលំនៅស្ថានណា នៅមិនចំអណ្តូងលូ ត្រូវរៀបអណ្តូងលូ រណប ១ ដោយខ្លួនឯង និងរៀបប្រព័ន្ធលូតូច បញ្ចូលមកអណ្តូងលូធំរបស់ក្រុមហ៊ុន ។ ការធ្វើដូចនេះ គឺបង្ការកុំឱ្យសំរាម ឬ ដីហូរចូលប្រព័ន្ធលូថ្មី ដែលងាយនឹងកកស្ទះ។
ក្នុងឱកាសនោះ លោក ហែម ដារិទ្ធ បានលើកឡើងថា៖ សម្រាប់ឆ្នាំ២០២០នេះ ខណ្ឌពោធិ៍សែនជ័យ មានលទ្ធភាពជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសង្កាត់ លើគម្រោងអាទិភាពចំនួន ៧ ដែលដំណើរដាក់ប្រព័ន្ធក្នុងសង្កាត់ចំនួន៣មានសង្កាត់កាកាបទី១ ,កាកាបទី២ និងសង្កាត់ត្រពាំងក្រសាំង ។ដែលមាន គម្រោងជួសជុលផ្លូវបេតុងឆ្អឹងដែក ចំនួន ៣ខ្សែ ប្រវែង ៤៦៨ម៉ែត្រ នៅក្នុងសង្កាត់កាកាបទី១ និងកាកាបទី២ ។ចំណែកគម្រោងដាក់ប្រព័ន្ធលូ ចំនួន ៤ខ្សែ ប្រវែង ១.៤០០ម៉ែត្រ នៅសង្កាត់កាកាបទី១ និងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យ ដែលយើងកំពុងបើកការដ្ឋានស្ថាបនានាថ្ងៃនេះ ។
ជាមួយគ្នានោះដើម្បីឱ្យក្រុមហ៊ុនទទួលការ ដំណើរការអនុវត្តគំរោងខាងលើក ប្រកបដោយភាពតលូន និងសំរេចបានតាមផែនការដែលបានគ្រោងទុកនិងកិច្ចសន្យាលោកអភិបាលខណ្ឌបានសំណូមពរដល់អាជ្ញាធរសង្កាត់ និងភូមិ ត្រូវជួយសហការនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានលំនៅស្ថានជាប់ផ្លូវ សូមសម្រួលផលប៉ះពាល់ទាំងឡាយ ដើម្បីឱ្យក្រុមហ៊ុនដំណើរការ ការដ្ឋានឱ្យបានជោគជ័យ ។
ក្នុងនោះដែរលោកហែម ដារិទ្ធិបានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការត្រូវអនុវត្តគម្រោងឱ្យបានល្អ តាមបទដ្ឋានបច្ចេកទេសធានាបាននូវភាពរឹងមាំនិងលំហូរទឹកដើម្បីកាត់បន្ថយភាពលិចលង់ក្នុងភូមិតាមបណ្ដោយផ្លូវនេះឱ្យបាន១០០ភាគរយ ៕S/