Home កីឡា ក្លិប​ហ្វី​យោ...

ក្លិប​ហ្វី​យោ​រ៉េ​នទី​ណា បដិសេធ​សំណើ​ផ្ទេរ​របស់ ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត សម្រាប់​កីឡាករ ហ្វេ​ដេ​រី​កូ ឈី​សា​

ការ​ស្វះស្វែង​ផ្ទេរ​កីឡាករ​របស់​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត (Manchester United )​បាន​បន្ត ខណៈ​តាម​ព័ត៌មាន​ថា ក្លិប​ហ្វី​យោ​រ៉េ​នទី​ណា​( Fiorentina០ បាន​បដិសេធ​សំណើ​ផ្ទេរ​ខ្សែប្រយុទ្ធ ហ្វេ​ដេ​រី​កូ ឈី​សា (Federico Chiesa) ។​
​ ​
​ក្លិប United បាន​មើលឃើញ​ពី​ជម្រើស​ជំនួស​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) ខណៈ​ក្លិប Dortmund នៅតែ​ទាមទារ​តម្លៃ​១០០​លាន​ផោន​សម្រាប់​ខ្សែប្រយុទ្ធ​រូបនេះ ហើយនឹង​បន្ត​នៅ​ជាមួយ​ក្លិប​អាល្លឺម៉ង់​នៅ​ឆ្នាំនេះ​ទៀត ។​
​ ​
​ស្របពេល​រដូវ​កាល​ទិញដូរ​នៅសល់​ពេល​៥​ថ្ងៃ​ទៀត គេ​មើលឃើញថា ក្លឹប United ចង់​ផ្ទេរ ឈី​សា ជា​ជម្រើស បន្ទាប់ពី​កីឡាករ​រូបនេះ​រកបាន​១១​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៧​លើក សម្រាប់​ក្របខ័ណ្ឌ Serie A កាលពី​រដូវ​កាល​មុន​។​
​ ​
​តាម​ព័ត៌មាន​ថា លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ក៏បាន​បង្ហាញ ពី​លទ្ធភាព​សម្រេច​កិច្ចព្រមព្រៀង​នេះ​ផងដែរ​។ ក្លិប United បាន​ទាក់ទង​ក្លប Fiorentina ជុំវិញ​កិច្ចសន្យាខ្ចី​ជើង ប៉ុន្តែ​ពួកគេ​ចាប់អារម្មណ៍​តែ​លើ​កិច្ចព្រមព្រៀង​អចិន្ត្រៃយ៍​តែប៉ុណ្ណោះ​។
​ ​
​ហើយ​ពួកគេ​ជិត​នឹង​ទទួលបាន​សំណើ​ពី​ក្លឹប Juventus ដែលមាន​បំណង​ចំណាយ​ប្រាក់​៤៥ លាន​ផោន​សម្រាប់​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​។​
​ ​
​នេះ​មិនមែនជា​លើក​ទី​១ ទេ​ដែល​ការព្យាយាម​របស់លោក សូល​ស្យែ​រ ត្រូវបាន​បដិសេធ ស្របពេល​លោក​ស្វែងរក​ជម្រើស​ថ្មី​សម្រាប់​កីឡាករ សាន​ចូ​។​
​ ​
​ខ្សែប្រយុទ្ធ អ៊ី​ស្មៃ​ឡា សា (Ismaila Sarr) របស់​ក្លិប Watford ដែល​រកបាន​៦​គ្រាប់​នៅក្នុង​ការ បង្ហាញមុខ​លើកដំបូង​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​ក្លាយជា​គោលដៅ​របស់​ក្លិប United នៅ​ដើម​សប្តាហ៍​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ ហ្វេ​ដេ​រី​កូ ឈី​សា (Federico Chiesa)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular