ដោយៈ បូរិន / ភ្នំពេញៈ មកស្គាល់ជើងខ្លាំង កីឡាករគុនខ្មែរ ដែលចូលរួមប្រកួតប្រដាល់ កំពូលជើងឯក TV5 Knock Out Series by Cellcard ដោយយកឈ្នះដៃគូ ប្រកួតឡើងកក់កៅអី ជុំទី២ រួចហើយនោះ។
ទី១. កីឡាករប្រដាល់គុនខ្មែរ ធន់ អៀនឡៃ បានបង្ហាញវត្តមាន ជាថ្មីម្តងទៀត ក្នុងសង្វ្រៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងការប្រកួតប្រដាល់ កំពូលជើងឯក Cell Card Champion ដោយបានយកឈ្នះជើងខ្លាំង លើកីឡាករ សេក សារ៉ាន់ កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
ទី២. កីឡាករ ស៊ឺន ថៃសាន់ ឈ្នះដោយពិន្ទុដដែល លើកីឡាករជើងខ្លាំង នូវ សុខទី មកក្លិបរាជសីហ៍ ខេត្តរតនគិរនី កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។ អ្វីដែលអស្ចារ្យនោះ ស៊ឺន ថៃសាន់ នឹងឡើងមកជួប ធន់ អៀនឡៃ ដែលជាអតីតជើងឯករង ឈរចាំតាំងពីសប្តាហ៍ទី១ មកម្ល៉េះ នាពេលខាងមុខនេះ។
ទី៣. ក្រោយពីកីឡាករ រិន ដេវីត វាយបំបាក់ទៅលើកីឡាករ រឿន សុខលី ត្រឹមតែទឹកទី២ ប៉ុណ្ណោះ ដោយ រឿន សុខលី ទប់ទល់លែងរួចនឹងកណ្តាប់ដៃរបស់ រិន ដេវីត ប្រាប់អាជ្ញាកណ្តាល តាមរយៈការគ្រវីក្បាល សុំចុះចាញ់ កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២០ នោះ ជើងខ្លាំង រិន ដេវីត ក៏ក្លាយជាកីឡាករ ប្រជាប្រិយ លើក្រសែភ្នែក អ្នកគាំទ្រជាច្រើន។
ទី៤. អ្វីដែលល្អមើល និងធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍នោះ ពេជ្រ ប៊ុនសិដ្ឋ និង ភួន ឡាំងកូស៊ីន ដែលគូប្រកួតនេះ ធ្លាប់ជួបគ្នា ដឹងបទពិសោធន៍ រៀងៗខ្លួន។ ប៉ុន្តែសោកស្តាយ ភួន ឡាំងកូនស៊ីន មិនទប់ទល់នឹងរន្ទះជើងរបស់ ប៊ុនសិដ្ឋ រហូតចាញ់ បោះបង់ការប្រកួត ត្រឹមទឹក២ ធ្វើអ្នកគាំទ្រនាំគ្នាខកចិត្ត ចំពោះ ឡាំងកូនស៊ីន មិនអាចឡើងជុំទី២។
ទី៥. កីឡាករ បាង កានុន មិនធ្វើឱ្យទស្សនិកជន ខកចិត្តឡើយ ដោយបានប្រើកណ្តាប់ដៃរបស់ខ្លួន បំបុកខ្លាំងៗ បំបាក់ទៅលើកីឡាករ សូដា សុវណ្ណម៉ាយ សម្រេចឡើង ទៅជុំទី២ ក្នុងកម្មវិធី TV5 Knock Out Series By Cellcard កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។
សូមរំលឹកផងដែរថា ការប្រកួតប្រដាល់កំពូលជើងឯក TV5 Knock Out Series by Cellcard នឹងជម្រើសជើងខ្លាំងថ្មីបន្តទៀត ដោយប្រើរយៈពេល៤ខែ និង រាល់ការប្រកួត ធ្វើឡើងថ្ងៃសៅរ៍ នៅសង្វៀនប្រដាល់ ស្ថានីយទូរទស្សន៍ ៥ ព្រែកកំពឹស៕R