បន្ទាប់ពីប្រកួតចាញ់ក្រុម Leicester យ៉ាងអាម៉ាស់របស់ក្រុម Manchester City បានធ្វើឲ្យ មជ្ឈដ្ឋាននានានឹកឃើញជាថ្មី អំឡុងពេលពួកគេបានឆ្លងដល់វគ្គ៨ក្រុមចុងក្រោយ។
ប៉ុន្តែបន្ទាប់ពីកីឡាករ រ៉ាហ៊ីម ស្ទឺលិង (Raheem Sterling) បានរកបានពីរគ្រាប់នៅរដូវកាលនេះ ហើយកីឡាករចំណូលថ្មី ហ្វឺរ៉ាន ត័ររ៉េស (Ferran Torres) រកបានគ្រាប់បាល់ដំបូងសម្រាប់ក្លឹប City ខណៈពេលក្រុមរបស់លោក ប៉េប ហ្គាឌីអូឡា (Pep Guardiola) ដណ្តើមបានជោគជ័យ។
បន្ទាប់ពីចាញ់ក្រុម Leicester ៥-២ លោក ហ្គាឌីអូឡា អាចនឹងជ្រើសរើសក្រុមខ្សោយមួយ ជាពិសេសស្របពេលអវត្តមានកីឡាករល្អៗច្រើន ហើយត្រៀមនឹងជួបជាមួយក្រុម Leeds នៅក្រៅទឹកដីនៅថ្ងៃសៅរ៍នេះ។
ប៉ុន្តែលោក ហ្គាឌីអូឡា បានជ្រើសរើសក្រុមខ្លាំងមួយ ហើយក្រុមរបស់លោកអាចយកឈ្នះ ការប្រកួតដោយស្រួលលើក្រុម Burnley ។
កីឡាករ ត័ររ៉េស ដែលផ្ទេរមកពីក្លឹប Valencia ក្នុងតម្លៃ២១លានផោនកាលពីរដូវក្តៅគឺ ជាកីឡាករដ៏មុតស្រួច ដោយជួយបង្កើតឱកាសសម្រាប់គ្រាប់បាល់ទី២ឲ្យកីឡាករ ស្ទឺលិង៕ ប្រែសម្រួល: ពិសិដ្ឋ
