Home ព័ត៌មានជាតិ សង្គម ​កោះហៅ​ម្ចាស់...

​កោះហៅ​ម្ចាស់​ចម្ការ​ដែល​ផ្តល់​ដី​ដល់​អ្នក​ជល់​មាន់មក​ធ្វើ​កិច្ចសន្យា​

​ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​បាត់​ដំ​បង​លោ​វរសេនីយ៍ឯក​អ៊ឹម​កុសល​ស្នងការរង​ខេត្ត​អំពី​ករណី​បើក​ល្បែងស៊ីសង​ជល់​មាន់នៅ​ចំណុច​ដីចំការ​ក្នុងភូមិ​ស្ពង់​ឃុំ​អន្លង់ វិល​ស្រុក សង្កែ​ខេត្តបាត់ដំបង​។​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនី​យ័​ត្រី​សាត គឹម​សាន​ស្នងការ​ខេត្ត​បញ្ជា​ទៅ​លោក​វរសេនីយ៍ឯក​ស៊ុន​សុវណ្ណ​អធិការនគរបាល​ស្រុក​សង្កែ​ឱ្យ​ចុះ​ពិនិត្យ​ដល់ទី​តាំង​ជាបន្ទាន់​គឺ​ពិតជា​មានការ​ប្រមូលផ្តុំ​គ្នា​ជល់​មាន់​ពិតប្រាកដ​មែន​។​ប៉ុន្តែ​ត្រូវមាន​អ្នកផ្តល់​
​ព័ត៌មាន​ទៅ​អ្នកញៀន​ល្បែង​រត់​ចែក​ជើង​គ្នា​អស់​។​

​លោក​ស្នងការរង​បាន​បន្តថា​ទោះជា​យ៉ាងនេះ​ក្តី​លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ថា ចំណុច​ខាងលើ​ពិតជា​មានការ ប្រ មូល​ផ្តុំ​ជល់​មាន់​ប្រាកដ​មែន​។​នៅ​ថ្ងៃទី​១​ខែតុលា ឆ្នាំ​២០២០​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​កោះហៅ​អ្នកប្រព្រឹត្តិ​មក​សាកសួរ​និង​ធ្វើ​កិច្ចសន្យា​នៅ ចំពោះមុខ​សមត្ថកិច្ច​ឱ្យ​ឈប់​ប្រព្រឹត្តិ​បន្តទៀត ។


សូមបញ្ជាក់ថា​ម្ចាស់​ចម្ការ​ដែល​ផ្តល់​កន្លែង​ឱ្យគេ​ជល់​មាន់​ជា​ថ្នូរ​នឹង​លុយ​តុង​មានឈ្មោះ​ហូ​វ​លុច​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​មាន​ទីលំនៅ​ភូមិ​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។​លុះ​នៅ​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០២០​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សាត គឹម​សាន​ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​បញ្ជា​ឱ្យ​លោ ក វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ចុះទៅ ដល់​ចំ ណុ​ច​នោះ បន្ថែមទៀត​ដើម្បី​ហៅ​ម្ចាស់​ដីចំការ​ដែល​ផ្តល់ឱកាស​ឱ្យមាន​ការប្រព្រឹត្តិ​ល្បែង​ជល់​មាន់​នេះ មក​ធ្វើ​កិច្ចសន្យា អប់រំ ណែ នាំឱ្យ​ឈប់​ផ្តល់​ទីកន្លែង​នេះ​ថែមទៀត​៕S/

​រូប​ថ​តះ​លោកស្នងការ​រង​លឹម ពុ​ទ្ធី​ឡា​អធិការ​ស្រុក​ចុះទៅ​កន្លែង​ជល់​មាន់​
​ហើយ​កោះហៅ​ម្ចាស់​ចម្ការ​មក​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​លេង​ជល់​មាន់​តទៅទៀត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...