គ្រូ​អប់រំ​កាយ និង​កីឡា បញ្ចប់​ការហ្វឹកហាត់​តេ​ក្វាន់​ដូ WT ២ឆ្នាំ គួរ​បន្ត​ហ្វឹកហាត់​កីឡា​តេ​ក្វាន់​ដូ តាម​គ្រឹះស្ថានសិក្សា​នានា​


ដោយៈ រ៉ូ​ហ្សា / ភ្នំពេញៈ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក PARK Heu ng Kyeong ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក RHO Hyunjun ប្រធាន​អង្គការ អ្នកស្ម័គ្រ​ចិត្ត KOICA មន្ត្រីរាជការ នៃ​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា ក្រុម​កីឡាករ​-​កីឡា​ការិនី​ជម្រើសជាតិ តេ​ក្វាន់​ដូ នា​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូល​រួម ពិធី​ប្រគល់​សម្ភារ​កីឡា​តេ​ក្វាន់​ដូ របស់​អង្គការ KOICA ជូន​ដល់​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បាន​ប្រសាសន៍ថាៈ ក្នុងនាម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្នុងនាម​លោក​ផ្ទាល់ សូម​ថ្លែងអំណរគុណ ចំពោះ​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុងឱកាស​ផ្តល់​សម្ភារ​កីឡា​តេ​ក្វាន់​ដូ ព្រមទាំង​គាំទ្រ​ការហ្វឹកហាត់ តេ​ក្វាន់​ដូ WT នៅ​ប្រទេស​កម្ពុជា​។ ជាការ​ពិត ដើម្បី​លើកកម្ពស់​កីឡា​តេ​ក្វាន់​ដូ WT នេះ គឺ​យើង​បាន​បញ្ជ្រាប តេ​ក្វាន់​ដូ WT នៅ​ក្នុង​ការសិក្សា​វិទ្យាស្ថាន​ជាតិ អប់រំ​កាយ និង​កីឡា ដោយ​តម្រូវ​ឲ្យ​គរុ​សិស្ស ហ្វឹកហាត់ រយៈពេល ២ ឆ្នាំ និង​អាច​ប្រឡង​យក​ខ្សែក្រវាត់​ខ្មៅ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​បន្តថាៈ លោក​សុំ​ផ្តាំផ្ញើ​ដល់ គ្រូ​អប់រំ​កាយ និង​កីឡា ចេញទៅ​បម្រើ​ការងារ តាម​គ្រឹះស្ថានសិក្សា​នានា តាម​បណ្តា​ខេត្ត ត្រូវ​លើកកម្ពស់​ហ្វឹកហាត់ កីឡា​តេ​ក្វាន់​ដូ WT នេះ នៅ​ទីតាំង​របស់ខ្លួន ដើម្បី​ពង្រីក​ចំនួន​កីឡាករ​-​កីឡាការិនី ជាពិសេស​ពង្រីកពង្រឹង សមត្ថភាព​កីឡា​តេ​ក្វាន់​ដូ WT ឲ្យ​មាន​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ត្រូវ​ចូលរួម​ការប្រកួត ជើងឯក​តាម​ខេត្ត និង​តាម​ក្លិប ដើម្បី​ជ្រើស​រើស ចូលរួម​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ​។ នេះ​ជា​យុទ្​ធសាស្ត្រ​មួយ​ក្នុង​ការត្រៀម​ការប្រកួត SEA GAMES ហើយ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT​ឡើង​កម្រិត​អន្តរជាតិ ព្រោះ​កីឡា​តេ​ក្វាន់​ដូ WT ជា​ប្រភេទ​កីឡា​អូឡាំពិក​។​

​សម្ភារ​កីឡា​តេ​ក្វាន់​ដូ របស់​អង្គការ KOICA មានតម្លៃ​សរុប​ចំនួន ៣៥.៥១៦ ដុល្លា​អាមេរិក ។ សម្ភារ​ទាំងនោះ មានដូចជា​៖ ប្រព័ន្ធ​ការពារ និង​ប្រព័ន្ធ​ដាក់ពិន្ទុ ចំនួន ២ ឈុត (​ហ៊ុម​ការពារ​ខ្លួន​អេឡិចត្រូនិក ពណ៌​ក្រហម និង​ខៀវ ចំនួន​១០ និង​មួក​ការពារ​ក្បាល អេឡិចត្រូនិក ពណ៌​ក្រហម និង​ខៀវ​ចំនួន ៦ ឧបករណ៍​ទទួល និង​បញ្ជូន​ទិន្ន​ន័យ ចំនួន​២ ឧបករណ៍​ចុច បន្ថែម​ពិន្ទុ ពី​ចៅក្រម​ចំនួន​៦ ស្រោមជើង​អេឡិចត្រូនិក ចំនួន​២០ កម្រាល​តេ​ក្វាន់​ដូ ចំនួន ២៨៨ ផ្ទាំង ស្មើនឹង ២ ទីលាន ឯកសណ្ឋាន​តេ​ក្វាន់​ដូ ២០០ ឈុត ឧបករណ៍​កាន់​ទាត់ ចំនួន ៤០ ម៉ាស៊ីនត្រជាក់​បញ្ឈរ ចំនួន ២ កុំព្យូទ័រ ២ ឈុត Monitor ២ ឈុត និង​ខ្សែ HDMI ចំនួន ៤​ឈុត​។​

​កីឡា​ជំនាញ ប្រកបដោយ​គុណភាព និង​មាន​សមត្ថភាព អាច​បន្ត​បង្ហាត់ និង​ផ្សព្វផ្សាយ​ពី​ប្រភេទ​កីឡា​នេះ នៅតាម​សាលារៀន និង​សហគមន៍ ក៏ដូចជា អាច​បើក​ក្លិប​កីឡា​តេ​ក្វាន់​ដូ តាម​រាជធានី ខេត្ត ក្រោយ​បញ្ចប់​ការសិក្សា ពី​វិទ្យាស្ថាន ៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...