Home ព័ត៌មានជាតិ សង្គម ​ចុះសួរសុខទុក...

​ចុះសួរសុខទុក្ខ​មន្ត្រីនគរបាល ដែល​ចូលនិវត្តន៍ នៅ​ស្រុក​សំពៅ​លូន

​ដោយៈ គ្រញូង / បាត់ដំបងៈ នា​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ វរ​សេនា​តូច​នគរ បាល​ការពារ ព្រំដែន​គោក​លេខ ៨១៧ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រី សុខុន ស្នងការរង ទទួល​ដឹកនាំ វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក លេខ ៨១៧ បាន​ជួប​សំណេះសំណាល​ជាមួយ មេបញ្ជាការ មេបញ្ជាការរង និង​មន្ត្រីនគរបាល ក្នុង​ទីបញ្ជាការ​វរៈ ដោយ​ក្នុងនោះ ក៏មាន​ការចូលរួម​ពី មន្ត្រីនគរបាល ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ សម្រេច​ដាក់ឱ្យ​ចូលនិវត្តន៍ ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរ បាល​ជាតិ ទៅ​ជ​កាន់​ជីវភាព ស៊ីវិល​ធម្មតា​វិញ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រី សុខុន បានលើកឡើង​ថាៈ បើទោះបីជា​អស់លោក បាន​ទៅ​រស់នៅក្នុង​ជីវភាព​ស៊ីវិល ជា​ប្រជាពលរដ្ឋ​ធម្មតា នៅ​មូលដ្ឋាន​វិញ ក៏ពិតមែន។ ប៉ុន្តែ​សូម​បន្ត​រក្សា​នូវ សាមគ្គីភាព មនោសញ្ចេតនា ការគោរព​ស្រឡាញ់ រាប់អាន ពី​មន្ត្រីនគរបាល ដែល​កំពុង​បំពេញភារកិច្ច ឱ្យ​ដូច​នៅក្នុងពេល ដែល​យើង​កំពុង​បំពេញភារកិច្ច រួមគ្នា​អីចឹង ហើយ​ការវិល​ទៅក្នុង​ជីវភាព​ស៊ីវិល គឺជា​រឿង​ធម្មតា ដែល​ច្បាប់​បានកំណត់ ហើយ​យើង​ម្នាក់ៗ ជា​មន្ត្រីរាជការ ឬ​កងកម្លាំង​នគរបាលជាតិ ក៏ត្រូវ​អនុវត្ត​ដូចគ្នា​ដែរ ម្យ៉ាងទៀត សុខទុក្ខ ឬ​ការលំបាក​ផ្សេងៗ សូម​ផ្តល់ដំណឹង​ឱ្យ​គ្នា​ទៅវិញទៅមក បានដឹង ដើម្បី​យើង​មានលទ្ធភាព ជួយ​គ្នា​បាន​ទាន់ពេលវេលា ទៅតាម​លទ្ធភាព​ជាក់ស្តែង​៕S/

​រូប​ថ​តះ​លោកស្រី សុខុន​ស្នងការរង​
​ទទួល​ដឹកនាំ​វរ​សេនា​តូច​នគរបាល​ការ​
​ពារ​ព្រំដែន​គោក​លេខ​៨១៧​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ចូលនិវត្តន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...