Home ព័ត៌មានជាតិ នយោបាយ ឯកអគ្គរដ្ឋទូត...

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​

ដោយៈប៊ុនថន/ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែតុលា ឆ្នាំ​២០២០ លោក អ៊ែ​ម៊ែ​នី​ហ្សី​ល​ឌូ គូប​ប៉ា ឡូ​ប៉េ​ស ឯកអគ្គ​រដ្ឋ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត អមដំណើរ​ដោយ​មន្ត្រី និង​បុគ្គលិក​របស់​ស្ថានទូត បានធ្វើ​ទស្សនកិច្ច​មកកាន់​បណ្ណាល័យ​សម្តេចម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។
​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​លោក​ឯកអគ្គរាជទូត ហូ​លី​យ៉ូ អេ​. ហែល​ដ្រេ​ស អតីត​អ្នកសរសេរ​ជីវប្រវត្តិ​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ រួមទាំង​បុគ្គលិក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​សម្តែង​គារវកិច្ច​ស្វាគមន៍​ប្រតិភូ​តំណាង​ស្ថានទូត​ទី​ម័​រ​ខាងកើត យ៉ាង​កក់ក្តៅ​។​

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​


ក្នុងអំឡុង​ទស្សនកិច្ច​នេះ ប្រតិភូ​តំណាង​ស្ថានទូត​ទី​ម័​រ​ខាងកើត បាន​ទស្សនា​និង​ទទួល​ជ្រាប​អំពី​ព័ត៌មាន​ទាក់ទង​នឹង​ពិព័រណ៍​ដ៏​កម្រ​នៃ​ព្រះឆាយាល័ក្ខណ៍​នៃ​សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​ព្រះរាជវង្សានុវង្ស ទាក់ទង​នឹង​ព្រះរាជ​សកម្មភាព​កាលពី​អតីតកាល​របស់​ទ្រង់​។ ទន្ទឹមនឹងនេះ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ទស្សនា​បរិក្ខា​នានា​នៅក្នុង​បណ្ណាល័យ រួមមាន សមុច្ច័យ​ជា​សៀវភៅ ឯកសារ និង​ឯកសារ​សោតទស្សន៍​យ៉ាងច្រើន​សម្បើម ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ស្វះស្វែង​ខិតខំ​ប្រមែប្រមូល​ចងក្រង​អស់​ប្រមាណ​ជាង​២០​ឆ្នាំកន្លងមក​។ លោក ឆាំង យុ ថែមទាំង​បានបង្ហាញ​រៀបរាប់​អំពី​ប្លង់​រចនា​អគារ​វិទ្យាស្ថាន​ស្លឹករឹត ដែលជា​ទីតាំង​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ជា​ស្នាដៃ​របស់​ស្ថាបត្យករ​កម្រិត​ពិភពលោក គឺ​លោកស្រី ហ្សា​ហា ហា​ឌី​ដ​។ បន្ទាប់មក លោកស្រី សូ ហ្វា​រី​ណា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​រៀបរាប់​និង​បង្ហាញ​នូវ​ទីតាំង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទាំង​៦​ទីតាំង​នៅតាម​បណ្តា​ខេត្ត ជូន​ប្រតិភូ​ស្ថានទូត​ទី​ម័​រ​ខាងកើត​ដែរ​។​

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​


​នៅ​ចុងបញ្ចប់​នៅ​ទស្សនកិច្ច លោក​ឯកអគ្គរដ្ឋទូត បានធ្វើការ​ពិភាក្សា​ជាមួយនឹង​លោក ឆាំង យុ និង​ក្រុមការងារ​លើ​ប្រធានបទ​មួយចំនួន​ស្តីពី ដំណើរការ​ចងក្រង​ឯកសារ ប្រវត្តិសាស្ត្រ​ស្រដៀង​គ្នា​រវាង​ប្រទេស​ទាំងពីរ និង​ដំណើរការ​ផ្សះផ្សារ​ជាតិ​ដែល​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​ទាំងពីរ​។ ក្នុងឱកាស​នោះ​លោក ឆាំង យុ បានបង្ហាញ​ឯកសារ​រូបថត​មួយចំនួន​ទាក់ទង​នឹង​ប្រទេស​ទី​ម័​រ​ខាងកើត​ដែល​បាន​រក្សាទុក​នៅ​បណ្ណាល័យ​សម្តេចម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជូន ឯកឧត្តម អ៊ែ​ម៊ែ​នី​ហ្សី​ល​ឌូ គូប​ប៉ា ឡូ​ប៉េ​ស​។

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​


នៅ​មុនពេល​ទស្សនកិច្ច​បញ្ចប់ ក្រុម​ប្រតិភូ និង​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថតរូប​អនុស្សាវរីយ៍​ជា​ក្រុម​។ លោក​ឯកអគ្គរដ្ឋទូត គូប​ប៉ា បាន​ចារ​សំណេរ​អនុស្សាវរីយ៍​នៅលើ​សៀវភៅ​ក្រាំងមាស​របស់​បណ្ណាល័យ​សម្តេចម៉ែ មាន​អត្ថន័យ​ដូចតទៅ​៖
“​តំណាង​ឲ្យ​ប្រជាជន​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា ខ្ញុំ​ពិតជា​មាន​សេចក្តី​កោតសរសើរ​យ៉ាង​អនេក​ចំពោះ​បណ្ណាល័យ​សម្តេចម៉ែ​។ សង្ឃឹមថា​ការ​ទស្សនកិច្ច​ក្នុង​សមាស​ភាពជា​អគ្គរដ្ឋទូត​របស់ខ្ញុំ​នេះ អាច​ជំរុញ​ឲ្យ​មាន​សហប្រតិបត្តិការ​រ​វាង​ទី​ម័​រ​ខាងកើត​និង​កម្ពុជា តាមរយៈ​បណ្ណាល័យ​សម្តេចម៉ែ​នេះ​”។​
ដោយ​សេចក្តី​គោរព​ដ៏​ស្មោះស្ម័គ្រ​
​អ៊ែ​ម៊ែ​នី​ហ្សី​ល​ឌូ គូប​ប៉ា ឡូ​ប៉េ​ស
​អគ្គរដ្ឋទូត​

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​
ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​
ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​
ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​
ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​
ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​
ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត ​ទស្សនកិច្ច​បណ្ណាល័យ​ស​ម្តេច​ម៉ែ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...