Home ព័ត៌មានជាតិ សន្តិសុខ ករណី​កុមារា ត...

ករណី​កុមារា ត្រូវ​ឆ្កែ​ខាំ ២០​ថ្ងៃ គ្រូពេទ្យ​ថា​មាន​រោគសញ្ញា ជំងឺ​ឆ្កែឆ្កួត​កម្រិត​ធ្ងន់ធ្ងរ​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ករណី​កុមារា ត្រូវ​ឆ្កែ​ខាំ ២០​ថ្ងៃ ហើយ​ក្រុមគ្រួសារ ទើបតែ​បញ្ជូន​យកមក​ព្យាបាល នៅ​មន្ទីរពេទ្យ​នោះ គ្រូពេទ្យ បាន​និយាយថា មាន​រោគសញ្ញា ជំងឺ​ឆ្កែឆ្កួត​កម្រិត​ធ្ងន់ធ្ងរ ។ ចំណែក​សមាជិកគ្រួសារ ៦​នាក់​ទៀត ដែល​ប៉ះពាល់ ជាមួយ​ករណី​ជំងឺ​ឆ្កែឆ្កួត តែ​មិនទាន់មាន រោគសញ្ញា ក៏​គ្រូពេទ្យ ស្នើអោយ​នាំទៅ​ពិនិត្យ​ដែរ ។​

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ រួមជាមួយ​ក្រុមការងា​រ​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ (RRT) និង ប្រធាន​មន្ទីរពេទ្យ ខេត្ត​មិត្តភាព​ក​ម្ព​ជា ជប៉ុន មង្គល​បូរី កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ បាន​ចុះមក​ពិនិត្យ​ស្ថានភាព​ជំងឺ និង​សួរសុខទុក្ខ​កុមារា ឈ្មោះ គួ​យ រក្ស រស់នៅ​ជាមួយ ឳ​ពុក​ម្តាយ នៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ដែល​ត្រូវបាន​ឆ្កែ​ខាំ រយៈពេល​ប្រហែល ២០ ថ្ងៃ កន្លងមក ហើយ​ទើបបាន​បញ្ជូន​មកពី​ផ្ទះ មកកាន់​មន្ទីរ ពេទ្យ​ខេត្ត មិត្តភាព ជប៉ុន មង្គល​បូរី ។​

​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល បានអោយដឹងថាៈ គ្រូពេទ្យ បាន​ពិនិត្យឃើញថា ស្ថាន​ភាំ​ព​សុខភាព​កុមារា​នោះ គឺមាន​រោគសញ្ញា ជំងឺ​ឆ្កែឆ្កួត​កម្រិត​ធ្ងន់ធ្ងរ ទៅហើយ ។ ក្មួយប្រុស មាន​ឳ​ពុក​ឈ្មោះ ម៉ៅ ខេមរ៉ា និង​ម្តាយ​ឈ្មោះ សុខ សាវ​ន្ត ។ គ្រូពេទ្យ បាន​បន្តថាៈ ក្រុមគ្រួសារ​នោះ មាន​សមាជិក​ចំនួន ៧ នាក់ ដែល​ប៉ះពាល់ ជាមួយ​ករណី​ជំងឺ​ឆ្កែឆ្កួត តែ​មិនទាន់មាន​រោគសញ្ញា​ទេ ក៏​ស្នើអោយ​នាំទៅ​ពិនិត្យ​ដែរ ។​

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត បាន​មានប្រសាសន៍ ក្នុងឱកាស​នោះ​ថាៈ ដោយបាន​ការយកចិត្ត​ទុកដាក់ និង​អនុសាសន៍​ដឹកនាំ​ពី លោក​សាស្ត្រ​ចា​រ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ការសម្របសម្រួល​ការងា​រ របស់លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ រួមទាំង​ជួយ សម្របសម្រួល របស់​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង មន្ទីរពេទ្យ​ខេត្ត​មិត្តភាព ស​ម្រ​ច​បញ្ជូន​ក្មួយប្រុស​រងគ្រោះ ទៅ​សម្រាក​ព្យាបាល​បន្ត នៅ​មន្ទីរពេទ្យ ខេត្តបាត់ដំបង ហើយ​អ្នកពាក់ព័ន្ធ ៦​នាក់ ( សមាជិក​ក្នុង​គ្រួសារ​) បញ្ជូនទៅ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​ឆ្កែឆ្កួត នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ សាខា​បាត់ដំបង​។​

​ទន្ទឹមនឹងនេះ មន្ទីរ​សុខាភិបាល​ខេត្ត សូម​ធ្វើការ​អំពាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​សត្វ​ឆ្កែ​ចិ​ញ្ចឺ​ម សូមមេត្តា​យក​ចាក់​វ៉ាក់សាំង​សត្វ ហើយ​ចងខ្សែ សត្វ​ចិញ្ចឹម ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ករណី ត្រូវបាន​ឆ្កែ ឆ្មា​ខាំ ត្រូវ​មក​ទទួល​ការពិគ្រោះ ឬ ចាក់​វ៉ាក់សាំង ឲ្យ​បាន​ទាន់ពេលវេលា តាម​ការណែនាំ របស់​គ្រូពេទ្យ ហើយ​មិនត្រូវ​ទទួល​សត្វ ទាំង​នោះទេ ៕S/

​រូបថត ៖ ករណី​កុមារា​ត្រូវ​ឆ្កែ​ខាំ​២០​ថ្ងៃ​ហើយ​មក​យកមក​ព្យ​បាល​៖ ពេទ្យ​ថា មាន​រោគសញ្ញា ជម្ងឺ​ឆ្កែឆ្កួត​ក​ម្រឹត​ធ្ងន់ធ្ងរ , សមាជិកគ្រួសារ​៦​នាក់​ទៀត​ក៏​នាំទៅ​ពេទ្យ​(​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ស្ត្រីជន​ជាតិចិន​ម្នាក់​ល...

​ដោយៈ​ស​រិ​ទ្ធ​/​ឧ​ត្ត​រ​...

បើក​ម៉ូតូ​លឿន​ទៅបុក​រថយន្...

​ដោយៈ​ចាន់តូ​/​កណ្តាល​: ន...

ហ្វូ​ស៊ី​ល​ដើមឈើ​ថ្ម​នៅ​ខ...

​ដោយ​:​ដេប៉ូ​/​រតនគិរ...

ព្រឹត្តិការណ៍​សហគមន៍​២៨​វ...

ដោយៈម៉េង​ឆៃ​/ ភ្នំពេញៈ ក្...