ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ព្រះបាល័ដ្ឋគណខេត្តបានធ្វើបុណ្យចេញវស្សាផងនិងបុណ្យខួប៣ឆ្នាំរបស់ញោមផងដោយនិមន្តព្រះសង្ឃ២៥០អង្គបិណ្ឌបាត្រ។ព្រះគ្រូណាប់ម៉ឺនព្រះបាល័ដ្ឋគណខេត្តបន្ទាយមានជ័យ,ព្រះគ្រូចៅអធិការវត្គិរីជុំតចំការខ្នុរបានដឹកនាំធ្វើពិធីបុណ្យហើយមានព្រះវត្តមាន វត្តមានព្រះមន្ត្រីថ្នាកើដឹកនាំសង្ឃ មន្ត្រីសង្ឃ ព្រះសង្ឃ ញោមញាតិ ប្រជាបុទធបរិស័ទជាច្រើន ។

ព្រះអង្គមានសង្ឃដីកាថា៖ នៅពីថ្ងៃ ១៥ កើត ពេញបូណ័មី ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃសុក្រទី២ខែខែតុលាឆ្នាំ២០២០នេះគឺជាថ្ងៃចេញវស្សា។គឺក្រោយពីព្រះសង្ឃគង់ចាំព្រះវស្សារៀនគម្ពីរធម៌វិន័យអស់ត្រីមាសនៅក្នុងវត្ត។បន្ថែមលើព្រះពិធីបុណ្យចេញព្រះវស្សានេះកម្មវិធីបុណ្យក៏បានធ្វើ។មួយចំណែកទៀតជាបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំនិងបុណ្យដារពិស្ដាដើម្បីឧទ្ទិសកុសលជូនឧបាសិកា ធន់ គង់ និងឧបាសក ណាប់ អ៊ូច (ជាមាតា បិតារបស់ព្រះអង្គ)ព្រមទាំងញាតិតិកាទាំង ៧សន្តានផងដែរ ៕S/




រូបថត៖ព្រះគ្រូណាប់ម៉ឺនព្រះបាល័ដ្ឋគណខេត្តព្រះគ្រូចៅអធិការវត្តគិរីជុណចម្ការខ្នុរធ្វើបុណ្យចេញវស្សាផងនិងបុណ្យខួប៣ឆ្នាំរបស់ញោមផង ដោយនិមន្តព្រះសង្ឃ២៥០អង្គបិណ្ឌបាត្រ (រូប៖ ភ្នំស្វាយ )