realme 7 Series កាមេរ៉ាលំដាប់ Flagship 64MP ultra សក្តិសម បំផុតសម្រាប់យុវវ័យ

ដោយៈសុផល/ភ្នំពេញ៖កាលពីថ្មីៗនេះ realme ដែលជាក្រុមហ៊ុនដែលពេញនិយម ខាងបច្ចេកវិទ្យាបាននាំចូលជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 7  Series ពីរម៉ូឌែល គឺreal​m​e​​ 7 Pro និង realme 7 ដែលមានបំពាក់ កាមេរ៉ា ៤ គ្រាប់ 64MP លំដាប់ Flagship គ្រាន់តែចុចថត នឹងទទួលបានរូបភាព ដែលមានកម្រិតភាពច្បាស់ល្អ ទោះ ជាពង្រីកធំក៏នៅតែមើលឃើញច្បាស់គ្រប់ចំនុចលម្អិត ទាំងនេះនាំមកជូនអ្នកប្រើប្រាស់ នូវបទពិសោធន៍ឈានមុខគេ។ រួមជាមួយនឹងមុខងារ Nightscape Mode និង Night filter ជាច្រើន អ្នកប្រើប្រាស់realme 7 series អាចលេង filters ប្តូរពណ៌ថ្មីៗជាច្រើន ដែលអាចថតបានរូបភាពដែលឡូយដូចអ្នកជំនាញនាំមុខគេក្នុងសម័យកាលបច្ចុ​ប្បន្ន​​នេះ។

គុណភាពរូបភាពច្បាស់លំដាប់ Flagship ជាចំនុចសំខាន់នៃមូលដ្ឋាន គ្រឹះការ ថតរូប “Master Class” realme 7 Pro និង realme 7 បំពាក់នូវកាមេរ៉ាគោល​ទំហំ 64MP ដែលមាន ទំហំ សេនស័រ​1/1.73អ៊ីញ​ជាប្រភេទកាមេរ៉ា Sony IMX 682 f/1.8 ដែលមានសមត្ថភាព ខ្លាំងស្រូបយកពន្លឺបានខ្លាំង ព្រមទាំងប្រើបច្ចេកវិទ្យា Quad Bayer ដោយមានការរួម បញ្ចូលភីកសែលសមាសធាតុដែលមានកំរិតខ្ពស់១,៦ 1.6μmអាចផ្តល់នូវរូបថត ដែល មានគុណភាពល្អជាងមុន ។ realme 7 Series អាចថតរូបបានទំហំ 6944*9248 ដែលទំហំនេះធំជាងទូរទស្សន៍ 4K រហូតដល់ ៤ដង។ នៅក្នុងប្លង់ដែលមាន ពន្លឺព្រះ អាទិត្យទោះ បីជាមានការពង្រីក ១០០ ភាគរយក៏ដោយ ក៏រូបភាពនៅតែច្បាស់។

សមត្ថភាពថតរូបកាន់តែខ្លាំង លែងមានបញ្ហាចំពោះការថតយករូបភាពច្បាស់

មិនត្រឹមតែកាមេរ៉ាគោល64MPលេនទូលាយលេនម៉ាក្រូនិងលេន Portrait របស់ realme 7 series ក៏មានសមត្ថភាពអស្ចារ្យផងដែរ ។ កាមេរ៉ាលេនទូលាយ 8MP 119ដឺក្រេ  លេនម៉ាក្រូ2MP រួមជាមួយ និងលេនPortrait 2MP ធ្វើអោយមុខងារ realme 7 series កាន់តែមានសមត្ថភាពខ្លាំង ។ realme 7 series កាមេរ៉ាមានសមត្ថភាព ខ្លាំង អាចបំពេញនូវតម្រូវការថតរូបរបស់អ្នកប្រើប្រាស់ជាមួយ នឹងដំណោះស្រាយដ៏ល្អ ជួយដល់អ្នកប្រើប្រាស់ ដើម្បីកត់ត្រានូវការរស់នៅប្រចាំថ្ងៃ។

ចំណែកកាមេរ៉ាមុខមានទំហំ 32MP មានមុខងារ ​Nightscape Portrait ដែលអាច ចាប់យករបស់អ្នកបានច្បាស់។មុខងារវីដេអូ នៃកាមេរ៉ាមុខក៏មានការ វិវត្តន៍យ៉ាង ខ្លាំង ផងដែរដែលអាចថតវីដេអូយឺតៗ(slo-mo)ច្បាស់បានកម្រិត1080ក្នុងល្បឿន 120fps ថែមទាំងអាចរក្សារលំនឹងបានយ៉ាងល្អថែមទៀតផង ពិតជាសក្តិសមបំផុតសម្រាប់ ការថតVlog ។​

  • មុខងារ Filters ជាច្រើន ជំរុញឲ្យការថតរូបកាន់រីករាយមួយកម្រិតទៀត

បន្ថែមពីលើនេះទៀត realme 7 Pro នៅមានមុខងារពិសេសបន្ថែមទៀតគឺ Pro Nightscape ដែលជួយឲ្យអ្នកប្រើប្រាស់អាចថតយករូបភាពដែលមានពន្លឺភ្លឺច្បាស់និង ទាក់ទាញដោយមានការសំយោគពហុរូបភាពបញ្ចូលគ្នាលើសពីការរំពឹងទុករបស់ យើង ។ realme 7 Series ក៏មានមុខងារ Starry Modeដែលយើងអាចថតយក ហ្វូង ផ្កាយ បានយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះ realme 7 Series មានមុខងារ night filters ចំនួន ៣ ដូចជា Cyber Punk, Flamingo, Modern Gold ដូច្នេះអ្នកប្រើ ប្រាស់អាចថតយករូបភាពកាន់តែស្អាតប្លែកវាក៏ជាការកម្សាន្តមួយទៀតសម្រាប់ការថតរូប​។

  • កាន់តែភ្ញាក់ផ្អើលជាមួយមុខងារ AI Color Portrait បង្កើតវីដេអូរបស់ អ្នកកាន់តែលេចធ្លោរ

ប្រសិនបើអ្នកមិនចេះ ប៉ុន្តែចង់បានវីដែអូដែលល្អ មុខងារ AI Color Portait របស់ realme 7 pro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចេះសោះ ។ AI Color Portait នឹងសម្គាល់មនុស្សឬវត្ថុ ឲ្យរក្សាពណ៌នៅដដែល ហើយធ្វើឲ្យផ្ទៃខាងក្រោយក្លាយជា ពណ៌សខ្មៅដែលវាប្រៀបដូចជាការថតកុនខ្នាតធំ។

អ្នកមិនចេះថតរូប ហើយយល់ថាគ្មានអ្វីថ្មី? ចឹងសាកមើល realme 7 series វិញម្តង មើល ដែលមានមុខងារថ្មីៗកម្សាន្តជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់មានចំណាប់អារម្មណ៍ ក្នុងការបង្កើតរូបភាពយ៉ាងពេញលេញជាមួយនឹងការច្នៃប្រឌិត“ហ៊ានឆ្ពោះទៅមុខ” ទោះជាអ្នកមិនចេះថតរូបក៏អាចថតចេញបានដូចអ្នកជំនាញផងដែរធ្វើឱ្យអ្នកទទួល បានបទពិសោធន៍កាន់តែអស្ចារ្យ។ចាប់ពីថ្ងៃនេះរាល់អតិថិជនដែលបានធ្វើការបញ្ជា ទិញទុកមុននូវ realme 7 series នៅតាមបណ្តាហាងនាៗនឹងមានការ​ថែម​ជូន កាដូ ពិសេសដូចជា ដបទឹក,កាសក្តោប,កាបូបកីឡានិងលេខស៊ីមស្មាតធំហ្មង(12សប្តាហ៍) និងចំពោះការដាក់លក់លើកដំបូង គឺនៅថ្ងៃទី៩ខែតុលានេះហើយ៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...