ដោយៈសុផល/ភ្នំពេញ៖ ចាប់តាំងពីការបើកដំណើរការនូវហាងលក់រាយរបស់ iOne ដំបូងបំផុតនៅក្នុងឆ្នាំ ២០០៦ កន្លងមក ហាង iOne បានខិតខំ និងព្យាយាមយ៉ាងខ្លាំងនៅក្នុងការផ្តល់ជូននូវផលិតផល និងការផ្តល់សេវាកម្មល្អៗជាច្រើនដែលបានធ្វើឱ្យ មានការផ្លាស់ប្តូរជីវិតនៃការរស់នៅរបស់អ្នកប្រើប្រាស់កាន់តែងាយស្រួលបំផុត។

និយាយរួមទៅ ប្រសិនបើយើងមិនធ្វើឱ្យ អតិថិជនជឿជាក់ទៅលើផលិតផល ឬម៉ាកយីហោនេះទេនោះ ហាង iOne នឹងមិនដាក់លក់នូវផលិតផលទាំងនេះ នៅក្នុងហាងជាច្រើនរបស់យើងនោះទេ។

ក្រៅពីហាងលក់រាយរបស់iOne និង iOne2u ជាច្រើនកន្លែងiOneក៏នូវមានបណ្តាញ អ្នកចែកចាយនៅក្នុងប្រទេសរបស់យើងជាច្រើនកន្លែងផងដែរ ក្នុងនោះ iOne ថែមទាំងបានធ្វើការចែកចាយ និងការបង្កើតនូវម៉ាកយីហោអន្តរជាតិជាច្រើនបន្ថែមទៀតនៅក្នុងទីផ្សារប្រទេសកម្ពុជា។
ជាមួយនឹងបាវចនាទី២ ដែលបានសសេរថា “ One For All ” នេះ គឺក្រុមហ៊ុន iOne ចង់បង្ហាញជូនអតិថិជនទាំងអស់ថាសម្រាប់ផលិតផលទាំងអស់ដែលហាង iOne បានចែកចាយកន្លងមករហូតមកទល់នឹងពេលនេះគឺបានគោរពទៅតាមគោលការណ៍ស្តង់ ដារមួយ ដែលមានការកំណត់ត្រឹមត្រូវ សម្រាប់អតិថិជន របស់យើង ដោយ iOne បានធ្វើការធានានិងមានការទ្រទ្រង់ពេញទំហឹងជាមួយនឹងការធានាចេញពីហាងលក់ ដែល មានសេវាកម្មជួសជុល និងការបង្រៀនទៅដល់អ្នកប្រើប្រាស់ថែមទៀតផង។

មកទល់នឹងពេលនេះ ហាង iOne បានធ្វើការពង្រីកនូវសេវាកម្មជាច្រើន បន្ថែមពីលើផលិតផលជាច្រើន ទៀត រួមមានដូចជា បច្ចេកវិទ្យាក្លោដ Computing និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតនៅក្នុងវិស័យរ៉ូបូត (robotics), e-commerce, ផលិតផល IoT ជាច្រើន ទៀតរួមនិងសេវាកម្មនៃការទូទាត់តាមកាតតាម រយៈការប្រើប្រាស់ iOne co-branding card (Visa card) ថែមទៀតផង។សំរាប់ព័ត៌មានលំអិតសូមទស្សនា វីដេអូ ៖ https://www.youtube.com/watch?v=TnCpyeDeOG0 ៕Ph