Home ព័ត៌មានជាតិ សេដ្ឋកិច្ច លទ្ធផលបង្ក្រា...

លទ្ធផលបង្ក្រាបក្លិបកម្សាន្តនៅព្រះសីហនុៈឃាត់ខ្លួមនុស្ស ៣៧៥នាក់ ដកហូតថ្នាំញៀន ជាង១២គីឡូ

លទ្ធផលបង្ក្រាបក្លិបកម្សាន្តនៅព្រះសីហនុៈឃាត់ខ្លួមនុស្ស៣៧៥នាក់ដកហូតថ្នាំញៀនជាង១២គីឡូ

ដោយៈ វង្ស សុភាព/ភ្នំពេញៈ លទ្ធផលផ្លូវការនៃការ បង្ក្រាបក្លិបកម្សាន្តលួចបើកខារ៉ាអូខេ និងម៉ាស្សាបម្រើសេវាផ្លូវភេទ របស់ជនជាតិចិនមួយកន្លែងនៅក្រុង ព្រះសីហនុ គឺសមត្ថកិច្ចបាន ឃាត់ខ្លួនមនុស្សចំនួន ៣៧៥នាក់ ក្នុងនោះមាន ជនជាតិចិន និងវៀតណាម ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនធំ និងកាំភ្លើងវែង ខ្លី ។សមត្ថកិច្ច បន្តស្វែងរកមេខ្លោង និងបក្ខពួកដែលពាក់ ព័ន្ធ ដើម្បីយក មកផ្តន្ទាទោសតាមច្បាប់។

ក្នុងចំណោមមនុស្សជិត ៤០០នាក់នេះ គឺមានមួយចំនួនពាក់ព័ន្ធករណីគ្រឿងញៀន ជួញដូរ និងសម្រួលឲ្យ ប្រើប្រាស់ថ្នាំញៀន។ទីតាំងខារ៉ាអូខេយីហោ “ចិនស៊ីនខាយសៀនមិន” ត្រូវ បាន សមត្ថកិច្ចបើកប្រតិបត្តិការ បង្ក្រាបជាទ្រង់ទ្រាយធំកាលពីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។

លទ្ធផលបង្ក្រាបក្លិបកម្សាន្តនៅព្រះសីហនុៈឃាត់ខ្លួមនុស្ស៣៧៥នាក់ដកហូតថ្នាំញៀនជាង១២គីឡូ

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គ ស្នងការនគរ បាលជាតិ បានថ្លែង ប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី២ ខែ តុលា ថា ការ បង្ក្រាបក្លិបកម្សាន្តលួចបើកខារ៉ាអូខេ និងម៉ាស្សាបម្រើសេវាផ្លូវភេទ សមត្ថកិច្ចបានឃាត់ ខ្លួនមនុស្សសរុបចំនួន៣៧៥នាក់ ក្នុងនោះមានពាក់ ព័ន្ធ ករណីគ្រឿងញៀនចំនួន ៥២នាក់ (ចិន ៤២នាក់ និងវៀតណាម១០នាក់) ។ ជួញដូរ និង សម្រួលឲ្យ ប្រើមានចំនួន ៩នាក់ បញ្ជូន ទៅតុលាការ។

លោកឧត្តមសេនីយ៍ឯកបាន បន្តថា សារធាតុញៀនដកហូតបាន ចំនួន ជាង ១២គីឡូក្រាម(១២.៤៨៣g) និងឧបករណ៍សម្ភារប្រើ ប្រាស់ រួមទាំងដកហូតអាវុធចំនួនបីដើម (អាវុធខ្លីពីរដើមនិងវែងមួយដៀម) និងគ្រាប់កាំភ្លើងចំនួន ១០២គ្រាប់។ អ្នក ប្រើ ប្រាស់គ្រឿងញៀនចំនួន ៤៣នាក់ ក្នុងនោះមានជនជាតិចិន ចំនួន ៣៣នាក់ និងវៀតណាមចំនួន ១០ នាក់ ។ នារីម៉ាស្សាបម្រើសេវាផ្លូវភេទចំនួន ៣៣នាក់ (ជនជាតិចិន ២៤នាក់ និងវៀតណាម ៩នាក់) ។ ចំណែក អ្នកមិនពាក់ ព័ន្ធបាន ធ្វើការអប់រំណែនាំ និង ធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅលំនៅឋានវិញ។

អ្នកនាំពាក្យ អគ្គ ស្នងការនគរ បាលជាតិបានបញ្ជាក់ថា សមត្ថកិច្ចបន្តស្រាវជ្រាវរក ប្រភពអាវុធដែលផ្តល់ឲ្យជនល្មើស ស្វែងរក ចាប់ ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ និង បន្ត សហការ ជាមួយសមត្ថកិច្ចពាក់ ព័ន្ធទាំងក្នុងនិងក្រៅប្រទេស រកប្រភពផ្គត់ផ្គង់សារ ធាតុ ញៀន និងបក្ខពួកមេក្លោង។

សេចក្តីរាយការណ៍បាន ឲ្យដឹងថា ទីតាំងខារ៉ាអូខេ ចិនស៊ីនខាយសៀនមិន ជាកម្មសិទ្ធរបស់ឈ្មោះBao Fangze ជាជនជាតិចិន។

សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបជាទ្រង់ទ្រាយធំនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួចចំរើន អភិបាល នៃគណៈអភិបាលខេត្ត  និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលនិតិវិធីដោយលោក សៀង សុខព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ។ កម្លាំងកងរាជអាវុធហត្ថខេត្ត និងនគរបាលខេត្តកំពុងសហការបន្តនិតិវិធីជាមួយ អយ្យការខេត្ត ក្រោមការដឹកនាំពីគណៈបញ្ជាកាឯកភាពខេត្តព្រះសីហនុ៕សរន

លទ្ធផលបង្ក្រាបក្លិបកម្សាន្តនៅព្រះសីហនុៈឃាត់ខ្លួមនុស្ស៣៧៥នាក់ដកហូតថ្នាំញៀនជាង១២គីឡូ
លទ្ធផលបង្ក្រាបក្លិបកម្សាន្តនៅព្រះសីហនុៈឃាត់ខ្លួមនុស្ស៣៧៥នាក់ដកហូតថ្នាំញៀនជាង១២គីឡូ
លទ្ធផលបង្ក្រាបក្លិបកម្សាន្តនៅព្រះសីហនុៈឃាត់ខ្លួមនុស្ស៣៧៥នាក់ដកហូតថ្នាំញៀនជាង១២គីឡូ
លទ្ធផលបង្ក្រាបក្លិបកម្សាន្តនៅព្រះសីហនុៈឃាត់ខ្លួមនុស្ស៣៧៥នាក់ដកហូតថ្នាំញៀនជាង១២គីឡូ
លទ្ធផលបង្ក្រាបក្លិបកម្សាន្តនៅព្រះសីហនុៈឃាត់ខ្លួមនុស្ស៣៧៥នាក់ដកហូតថ្នាំញៀនជាង១២គីឡូ
លទ្ធផលបង្ក្រាបក្លិបកម្សាន្តនៅព្រះសីហនុៈឃាត់ខ្លួមនុស្ស៣៧៥នាក់ដកហូតថ្នាំញៀនជាង១២គីឡូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular