Home ព័ត៌មានជាតិ សេដ្ឋកិច្ច កិច្ចប្រជុំថ្...

កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើក ទី១៦ និងកិច្ចប្រជុំរួមថ្នាក់ រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦

កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦

ដោយ:បញ្ញាសាស្ត្រ/ភ្នំពេញ:នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០ លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៦និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦ តាមរយៈប្រព័ន្ធវីដេអូ។កិច្វប្រជុំនេះត្រូវបានលើកពេលតាំងពីខែមីនា ឆ្នាំ២០២០មក ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ 

កិច្ចប្រជុំទាំងពីរនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មក្នុងវិស័យហិរញ្ញវត្ថុ សំដៅជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាពនិងបរិយាបន្ន។ អង្គប្រជុំបានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ដែលកំពុងប្រឈមនឹងភាពមិនប្រកដប្រជា ដោយសារតែជំងឺកូវីដ១៩ ដែលបាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចនៅគ្រប់ប្រទេសទទួលរងផលបះពាល់យ៉ាងខ្លាំង និងភាពតានតឹងនៅក្នុងវិស័យហិរញ្ញវត្ថុ។

លោកទេសាភិបាល បានចូលរួមក្នុងការពិភាក្សាលើស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់ដោយបានជម្រាបជូនអង្គប្រជុំពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជា ព្រមទាំងនយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុ ដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញ ក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងកាត់បន្ថយផលប៉ះពាល់នៃឥទ្ធិពលជំងឺកូវីដ១៩។ 

លោកទេសាភិបាល ក៏បានអបអរសាទរចំពោះវឌ្ឍនភាពនៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ានទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ។ លោកទេសាភិបាល ក៏បានស្នើឱ្យគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) បន្តតាមដាននូវវឌ្ឍនភាពនៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន និងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗ ក្រោមគណៈកម្មាធិការអាស៊ានផ្សេងទៀត រួមមាន៖ សេរីភាវូបនីយកម្មគណនីមូលធន (CAL) សេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ (FSL) សមាហរណកម្មប្រព័ន្ធទូទាត់អាស៊ាន (PSS) ការអភិវឌ្ឍទីផ្សារទុន (CMD) សមាហរណកម្មធនាគារអាស៊ាន(ABIF) បរិយាប័ន្នហិរញ្ញវត្ថុ (FINC) និងកសាងសមត្ថភាព (SCCB) ដើម្បីពន្លឿនសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ស្របតាមចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥។ 

កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦

លោកទេសាភិបាល ក៏បានចូលរួមឯកភាពលើគំនិតផ្តួចផ្តើមថ្មីៗ ដូចជា៖ ការចូលរួមរបស់ធនាគារកណ្តាលក្នុងការការពារបរិស្ថាននិងគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការបង្កើតផ្លែតហ្វមចែករំលែកព័ត៌មានពង្រឹង Cybersecurity ជាដើម៕សរន

កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦
កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦
កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦
កិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៦

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...