Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ការ​វិវឌ្ឍន៍...

​ការ​វិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ក្នុង​រយៈពេល​២៥​ឆ្នាំ​របស់​ធនាគារ​ស្ថាបនា

ដោយៈ​សុផល​/​ភ្នំពេញៈ​ឆ្នាំ​២០២០​នេះ ធនាគារ ស្ថាបនា បាន​ប្រារព្ធ ខួប ២៥ ឆ្នាំ នៃ ប្រតិបត្តិការ​របស់ ខ្លួន ក្នុងប្រទេស​កម្ពុជា​។ ក្នុង រយៈ ពេល​២៥​ឆ្នាំនេះ​ធនាគារ​ស្ថាបនា​បាន​គាំទ្រ​និង​ជួយ​ដល់​ប្រជាជន កម្ពុជា​ទូទាំងប្រទេស​ដើម្បី សម្រេចបាន​នូវ គោលដៅ​ហិរញ្ញ វត្ថុ របស់ ខ្លួន តាម រយៈ​ការផ្តល់ ឥណទាន គណនី​បញ្ញើ​និង​ប្រឹក្សា​ហិរញ្ញវត្ថុ​ក៏ដូចជា​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ច ជាតិ​។​

​ធនាគារ ស្ថាបនា ជា​បុត្រ​សម្ព័ន្ធ​នៃ​សាជីវកម្ម​ម៉ា​រ៉ូ​ហាន់​របស់​ជប៉ុន ដែល​បានរួម​បញ្ចូល​គ្នា​ជា មួយ ម៉ា​រ៉ូ ហាន់​ធនាគារ​ជ ប៉ុន​ចាប់តាំងពី​ឆ្នាំ​២០១៦​។​ធនាគារ ស្ថាបនា បាន​ចាប់ ផ្តើម​យកចិត្ត ទុក ដាក់ លើ ការ អភិវឌ្ឍន៍ បច្ចេកវិទ្យា​ធនាគារ​ឌីជីថល​របស់ខ្លួន ជាមួយនិង​ការដាក់ឱ្យ​ដំណើរការ​នូវ Satha pa na Mobile នៅ ឆ្នាំ​២០១៨ ។​ដែលជា​ធនាគារ​តាម​ទូរស័ព្ទដៃ​មួយ​ឈានមុខ​គេ និង​ប្រកបដោយ ភាព ច្នៃ ប្រឌិត ក្នុង ចំណោម​ធនាគារ ទូរ​សព្ទ​ដៃ ផ្សេ​ត ទៀត នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ​ដដែល​នេះ ធនាគារ ស្ថាបនា ក៏ បាន ដាក់ ឱ្យ ដំណើរការ ប័ណ្ណ​វី សា​ស្ថាបនា​និង ម៉ាស៊ីន​ដាក់​ប្រាក់​ដក​ប្រាក់ ដើម្បី​ផ្ដល់​នូ វ​ភាពងាយស្រួល និង បទ ពិសោធ ធនាគារ​ដ៏​ទំនើប​ទាន់សម័យ​ជូន​អតិថិជន​។​

​ក្នុង​ឆ្នាំ​២០១៩​ធនាគារ ស្ថាបនា បានដាក់​ដំណើរការ​ប័ណ្ណឥណទាន និង​ឥណ​ពន្ធ​វី​សា និង​ការទូទាត់ វិក្កយបត្រ រដ្ឋាករ ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ព្រមទាំង​សម្ពោធ​សាខា​ថ្មី​ជាច្រើន និង​ធ្វើ​ទំនើបកម្ម សាខា ចំនួន​៥ ដើម្បី ផ្តល់នូវ​សេវា​ធនាគារ​ពេញ លេញ និង​ប្រកបដោយ​ទំនុកចិត្ត​។​

​គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ ធនាគារ ស្ថាបនា បាន​បន្ត​ពង្រីក​វិសាលភាព​របស់ ខ្លួន តាមរយៈ ដាក់ ដំណើរ ការ ស្ថាបនា ផេ (​ប្រព័ន្ធ​ទូទាត់​ឌីជីថល​លើ Sathapana Mobile) សេវា​បើក​គណនី​អន​ឡាញ សេវា​បើក​គណនី​ដល់ទី​កន្លែង និង​សេវា​ដក សាច់ ប្រាក់ ដោយ ប្រើ លេខ កូដ ក៏ដូចជា​បាន សម្ពោធ អគារ ស្តង់ដា​ថ្មី​ចំនួន​៨ ដើម្បី​បង្កើន​សមត្ថភាព​ប្រតិបត្តិការ​នៅតាម​សាខា​របស់ខ្លួន​។​

​លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ស្ថាបនា បាន​មានប្រសាសន៍ថា​”​តាងនាម ឱ្យ ធនាគារ​ស្ថាបនា ខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី​ពាក់ព័ន្ធ និង​អតិថិជន​ដែល តែង តែរ ក្សា ជំហរ​គាំទ្រ​ដ៏​រឹងមាំ និង​ចូលរួម​ក្នុង​ដំណើរ​ជោគជ័យ​របស់​ធ​នាគារ​។ បើ​គ្មាន​ការគាំទ្រ​ពី អ្នក ទាំងអស់គ្នា ធនាគារ​ស្ថាបនា​ក៏​នឹង​មិនអាច​សម្រេចបាន​នូវ​ភាព​ត្រចះត្រចង់ នាពេល​បច្ចុប្បន្ន ក្នុង ការ ផ្តល់​សេវា ហិរញ្ញ វត្ថុ​ល្អ​បំផុត​ជូន​ដល់​ប្រជាជន​កម្ពុជា​បាន​ផងដែរ​”​។​

​លោក​បាន​បន្ថែមទៀតថា​”​គិត​ត្រឹម​បច្ចុប្បន្ន ទ្រព្យសកម្ម​សរុប​រប​ស់ធ​នាគារ បាន​កើន​លើស US$១,៨ ពាន់​លាន ចំណែក​ប្រាក់​បញ្ញើ​សរុប​មាន​លើស US$១,១​ពាន់​លាន​។ ធនាគារ​មាន​សាខា ច្រើនជាង ១៧០ ទីតាំង​បាន​នឹង​កំពុង​ប្រតិបត្តិការ​នៅ​ទូទាំងប្រទេស​និង​មាន​បុគ្គលិក​ជាង​៤.០០០​នាក់​កំពុង បម្រើ កា រ ងារ​”​។​
ដើម្បី​អបអរសាទរ​គម្រប់​ខួប​២៥​ឆ្នាំ ធនាគារ ស្ថាបនា ប្រកាស​ជា​ផ្លូវការ​នៅថ្ងៃនេះ “​ជា​កម្មវិធី គម្រប់​ខួប​២៥​ឆ្នាំ​របស់ខ្លួន​”​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន សម្រាប់​ការគាំទ្រ​។ កម្ម វិធី នេះ នឹង ចែក ចេញ ជា​កម្មវិធី​ប្រូ​ម៉ូ​សិន ចំនួន​២​សំខាន់ៗ រួមមាន​ដូចជា “​ដាក់​ប្រាក់​បញ្ញើ​ឈ្នះ​រង្វាន់​” និង “​ទូទាត់​តាម ស្ថាបនា ផេ​បាន​ទឹកប្រាក់​ត្រឡប់មកវិញ​”​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០​។​

​ស្របតាម​កម្មវិធី​គម្រប់​ខួប​២៥​ឆ្នាំនេះ ធនាគារ ស្ថាបនា បានរៀបចំ​២៥​រង្វាន់​សម្រាប់​ការ​”​ដាក់​ប្រាក់ បញ្ញើ ឈ្នះ រង្វាន់​”​ដោយ​ក្នុងនោះ​រួមមាន​រថយន្ត Mazda 6 ដ៏​ថ្មី​ទំនើប​ចំនួន​១​រង្វាន់ គណនី​សន្សំ​ឆ្លាត​វៃ ដែល មាន ទឹក ប្រាក់ US$២.៥០០ ចំនួន​២​រង្វាន់ និង​គណនី​សន្សំ ឆ្លាត​វៃ​ដែលមាន​ទឹកប្រាក់ US$២៥០ ចំនួន​២២ រង្វាន់​។ កម្មវិធី​នេះ នឹង​ផ្ដល់ជូន​ជាពិសេស​ដល់​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី នៃ ធនាគារ ស្ថាបនា ដែល អញ្ជើញ មក​ដាក់​ប្រាក់​បញ្ញើ​តាម​បញ្ញត្តិ និង​លក្ខខណ្ឌ​នៃ​កម្មវិធី​នេះ​។​

​ដោយឡែក​”​ការទូទាត់​តាម​ស្ថាបនា​ផេ​បាន​ទឹកប្រាក់​ត្រឡប់មកវិញ​”​អតិថិជន​អាច​ចូលរួមបាន ដោយ គ្រាន់ តែ​ផ្លាស់ប្តូរ​ទម្លាប់​ចាយ​ក្រដាស ប្រាក់​មកជា​ការទូទាត់​គ្មាន​សាច់ប្រាក់ ជាមួយ ស្ថាបនា ផេ ដើម្បី ទទួលបាន​ទឹកប្រាក់​ត្រឡប់​វិញ​រហូតដល់ US$ ២,៥​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី Sathapana Mobile បាន​ដាក់ឱ្យ​ដំណើរការ ធនាគារ ស្ថាប នា បាន ឈ្នះ​ពាន រង្វាន់​ចំនួន​៣ ដែល​សបញ្ជាក់​ពី​ភាព​ច្នៃប្រឌិត និង​ជឿន លឿន​លើ​ធនាគារ ឌីជីថល របស់ខ្លួន រួម មាន ដូច ជា​”​ពានរង្វាន់​កម្មវិធី​ធនា គា​រលើ​ទូរស័ព្ទដៃ​ល្អ​បំផុត នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៩”​ពាន រង្វាន់ ធនា គារ ឌី​ជី ថ​ល ឈានមុខ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០២០”​និង​”​ពានរង្វាន់​កម្មវិធី​ធនាគារ លើ​ទូរស័ព្ទដៃ ឈាន មុខ នៅ កម្ពុជា ប្រចាំឆ្នាំ​២០២០”​។​

​ជាមួយនឹង​បេសកកម្ម និង​ចក្ខុវិស័យ​ដើម្បី​ក្លាយជា​ធនាគារ​ដ៏​គួរឱ្យ​ទុកចិត្ត​បំផុត​ក្នុង​កម្ពុជា​ធនាគារ ស្ថាបនា ប្តេជ្ញា​ផ្ដល់ ជូន អតិថិជន​នូវ បច្ចេក វិទ្យា​ធនាគារ​ចុងក្រោយ​ទំនើប​បំផុត​។​ធនាគារ​ស្ថាបនា តែងតែ ចាត់ ទុក​ឌី​ជី​ថ​លុប នីយកម្ម ដែល ជា​ចំណុច​ស្នូល​ក្នុង ការ ប្រកួតប្រជែង​ដោយស្មោះ​ត្រង់ ក្នុង ទីផ្សារ ធនាគារ កម្ពុជា​។​

​ធនាគារ​ស្ថាបនា ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទ្រព្យ សកម្ម​សរុប​លើស ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើនជាង ៤.០០០​នាក់​។ ធនា គារ មាន​បណ្តាញ​សាខា​ច្រើន​បំផុត​ទី​២ ជាមួយនឹង​ចំនួន​សាខា ច្រើនជាង ១៧០​ទីតាំង និង​អេ​ធី​អឹម ជាង ២២០​កន្លែង​ដែលមាន​សមត្ថភាព​ពេញលេញ​ដូចជា​ដាក់​ប្រា​ក់ដក ប្រាក់ និង​ធ្វើការ​ទូទាត់ ប្រាក់​។

​ធនាគារ ផ្តល់ ជូន​អតិថិជន នូវ​សេវាកម្ម​ធនាគារ​ពេញលេញ និង​ប្រកបដោយ​ទំនុកចិត្ត មាន ដូចជា សេវា ឥណ ទាន សេវា បញ្ញើ iBanking ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទដៃ ប័ណ្ណ​ឥណ​ពន្ធ និង​ឥណទាន សេវា ផ្ទេរ ប្រាក់​ក្នុង និង​ក្រៅ ប្រទេស​Western Union ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ ទៀត​ជាច្រើន​។ លើសពីនេះ​ទៀត ធនាគារ ក៏បាន ធ្វើ ការសហការ​ជាមួយ​ក្រុមហ៊ុន​ផ្ទេរ និង​ទូទាត់​ប្រាក់ តាមរយៈ​ទូរស័ព្ទ រួមមាន​ដូចជា វី​ង ផាយ ផេ ទ្រូ​ម៉ាន់​នី លី​ហួរ​វេរ​លុយ អ៊ី​-​ម៉ាន់​នី និង​បាគង ដើម្បី​ផ្តល់នូវ​ភាព ងាយ ស្រួល និង ឆាប់រហ័ស ដល់ អតិថិជន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ខ្លួន​ថៅកែ​ហាង​លក់​គ្...

​ដោយ​:​អង្គរតូច​/​សៀមរាប​...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថ...

ដោយ​: សុផល / ភ្នំពេញ​: លោ...

តុលាការ​ផ្តន្ទាទោស​ស្ត្រី...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...