Home ព័ត៌មានអន្តរជាតិ ប្រមុខអ.ស.ប ៖...

ប្រមុខអ.ស.ប ៖ ពិភពលោកកំពុងរស់នៅក្នុង “ស្រមោលនៃមហន្តរាយនុយក្លេអ៊ែរ”

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស បានព្រមានកាលពីថ្ងៃសុក្រទី២តុលាថា ពិភពលោកកំពុងរស់នៅក្នុង “ស្រមោលនៃមហន្តរាយនុយក្លេអ៊ែរ” ដែលត្រូវបានជំរុញដោយការកើនឡើងនូវការមិនទុកចិត្តគ្នានិងភាពតានតឹងរវាងមហាអំណាចនុយក្លេអ៊ែរ។

ប្រមុខអ.ស.បរូបនេះបានប្រាប់កិច្ចប្រជុំកម្រិតខ្ពស់ដើម្បីរំលឹកដល់ទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង យ៉ាងដូច្នេះថា វឌ្ឍនភាពលើការលុបបំបាត់អាវុធនុយក្លេអ៊ែរលើពិភពលោក “បានជាប់គាំងនិងកំពុងប្រឈមនឹងហានិភ័យនៃការរអិលថយក្រោយ”។ ហើយលោកបាននិយាយថាភាពតានតឹងរវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរបានបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ។

ជាឧទាហរណ៍ លោកគូថេរ៉េសបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះដែលកំពុងកើនឡើងរវាងរដ្ឋបាលត្រាំនិងប្រទេសចិន។ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងរុស្ស៊ីកំពុងស្ថិតនៅចំណុចទាប។ ឥណ្ឌាដែលមានអាវុធនុយក្លេអ៊ែរនិងប៉ាគីស្ថានកំពុងឈ្លោះគ្នាដណ្តើមយកតំបន់កាស្មៀរ ហើយឥណ្ឌាទើបតែមានជម្លោះព្រំដែនជាមួយចិន។ ហើយកូរ៉េខាងជើងទើបតែអួតអំពីអាវុធនុយក្លេអ៊ែរទំនើបៗរបស់ខ្លួន។

ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយនោះ លោកគូថេរ៉េសបាននិយាយថា កម្មវិធីដើម្បីធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ “កំពុងគំរាមកំហែងដល់ការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរដែលមានគុណភាព” ពោលគឺមិនមែនបង្កើនចំនួនអាវុធទេ “ប៉ុន្តែធ្វើឱ្យអាវុធនុយក្លេអ៊ែរហៅកាន់តែហោះលឿនជាងមុន បំបាំងកាយបានល្អជាងមុន និងបាញ់ច្បាស់ជាងមុន”។

លោកគូថេរ៉េសក៏បានចង្អុលបង្ហាញអំពីសន្ធិសញ្ញាតែមួយគត់ ដែលរារាំងទំហំអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោកផងដែរ ពោលគឺសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មីរវាងសហរដ្ឋអាម៉េរិកនិងរុស្ស៊ី ដែលនឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ។

លោកបាននិយាយថា “វាជាការចាំបាច់” ដែលប្រទេសទាំងពីរត្រូវបន្តសន្ធិសញ្ញានេះ ដោយគ្មានការពន្យារពេល ៥ ឆ្នាំជាអតិបរមា ដោយលោកព្រមានថា បើគ្មានសន្ធិសញ្ញានេះទេ នោះនឹងមានលទ្ធភាពអាសន្ននៃការវិលត្រឡប់ទៅរកការប្រណាំងប្រជែងអាវុធយុទ្ធសាស្រ្តដែលមិនអាចរាំងខ្ទប់ជាប់នោះឡើយ”៕ ដោយ ៖ កញ្ញាដាលីស

លោកគូថេរ៉េសបារម្ភអំពីការវិលត្រឡប់ទៅរកការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរលើពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

សសរ​ដែក​អាថ៌កំបាំង​នៅ​រដ្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...