Home ព័ត៌មានអន្តរជាតិ លោកត្រាំលេបថ្...

លោកត្រាំលេបថ្នាំពិសោធន៍ដែលផលិតឡើងដើម្បីទប់កុំឱ្យឈឺធ្ងន់ មុនពេលដឹកទៅមន្ទីរពេទ្យយោធា

ថ្នាំអង់បដិប្រាណពិសោធន៍ដែលផ្តល់ឱ្យលោកប្រធានាធិបតីដូណាល់ត្រាំត្រូវគេហៅថាជាវិធីសាស្រ្តគួរជាទីរំពឹងបំផុតមួយក្នុងការទប់ស្កាត់កុំឱ្យឈឺធ្ងន់ធ្ងរពីការឆ្លងជំងឺកូវីដ១៩។

ក្រុមហ៊ុនឱសថដែលផលិតថ្នាំនេះ គឺ Regeneron Pharmaceuticals Inc បានឱ្យដឹងថា ក្រុមហ៊ុនបានយល់ព្រមផ្គត់ផ្គង់តែមួយដូសតាមរយៈ IV សម្រាប់លោកត្រាំតាមសំណើរបស់គ្រូពេទ្យរបស់គាត់ក្រោមបទប្បញ្ញត្តិ “ការប្រើប្រាស់ដោយក្តីសន្តោស” នៅពេលដែលថ្នាំពិសោធន៍ត្រូវបានផ្តល់ជូនក្នុងករណីបន្ទាន់ ខណៈដែលការសិក្សាលើថ្នាំនេះនៅកំពុងបន្តនៅឡើយ។

ថ្នាំថ្មីនេះកំពុងធ្វើតេស្តនៅដំណាក់កាលចុងក្រោយហើយសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វាមិនទាន់ដឹងទេ។ មិនទាន់មានការព្យាបាលណាមួយអាចសបញ្ជាក់ថាអាចការពារពីការឈឺធ្ងន់ធ្ងរបានទេ បន្ទាប់ពីឆ្លងវីរុសកូរ៉ូណា។

ក្រុមមន្រ្តីបាននិយាយថា លោកត្រាំត្រូវបានផ្តល់ថ្នាំពិសោធន៍នៅឯសេតវិមានកាលពីថ្ងៃសុក្រទី២តុលា មុនពេលគាត់ត្រូវបានដឹកទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិវ៉ាល់ធឺរីដ កន្លែងដែលគាត់នឹងត្រូវក្រុមគ្រូពេទ្យពិនិត្យតាមដាន។ រហូតមកទល់ពេលនេះលោកត្រាំមានតែរោគសញ្ញាស្រាលរួមទាំងអាការៈអស់កម្លាំងល្ហិតល្ហៃ។

គ្រូពេទ្យជាច្រើន ដែលព្យាបាលកូវីដ១៩ រួមទាំងវេជ្ជបណ្ឌិត ដេវីដ បូលវែ នៅសាកលវិទ្យាល័យមីននីសូតា បានប៉ាន់ស្មានថា វេជ្ជបណ្ឌិតអាចប្រើថ្នាំអង់បដិប្រាណបាន ព្រោះវិធីសាស្ត្រនេះមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺដទៃទៀតកាលពីពេលកន្លងទៅ។

លោកបូលវែនិយាយថា “ពួកគេនឹងមិនចាំតែអង្គុយមើលថាតើគាត់ឈឺឬអត់នោះទេ”៕ ដោយ ៖ កញ្ញាដាលីស

ថ្នាំពិសោធន៍ត្រូវបានផ្តល់ជូនលោកត្រាំដើម្បីទប់កុំឱ្យឈឺធ្ងន់
ថ្នាំពិសោធន៍ត្រូវបានផ្តល់ជូនលោកត្រាំដើម្បីទប់កុំឱ្យឈឺធ្ងន់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អាវុធហត្ថ​រាជធានី ស្ម័គ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...