Home ព័ត៌មានអន្តរជាតិ បុគ្គល​សំខាន់...

បុគ្គល​សំខាន់ៗ​ក្នុង​លោក​ដែល​ឆ្លងកូវី​ដ​១៩

​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ និង​ភរិយា មេ​ឡានៀ ទើប​ប្រកាសថា​ពួកគេ​បាន​ឆ្លងកូវី​ដ​១៩ ដែល​នាំ​អោយ​ពិភពលោក​ភ្ញាក់ផ្អើន​និង​ថ្នាក់ដឹកនាំ​អាម៉េរិក​ស្ថិតក្នុង​ភាពមិនប្រាកដប្រជា​។​ខាងក្រោម​​នេះ​ជា​ការប្រមូល​ចងក្រង​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​មួយ​ស្តី​ពី​បុគ្គល​សំខាន់ៗ​ក្នុង​លោក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​នា​ពេលកន្លងមក​។​

​បុគ្គល​សំខាន់ៗ រួម​មាន​អ្នកនយោបាយ កីឡា រាជវង្ស និង​ក្នុង​វិស័យ​កម្សាន្ត ស្ថិត​ចំណោម​អ្នក​ឆ្លងកូវី​ដ​១៩​ជាង​៣៣​លាន​នាក់​នៅក្នុង​លោក​

-​ដូ​ណា​ល់ ត្រាំ និង មេ​ឡានៀ ត្រាំ​

​ប្រធានាធិបតី​អាម៉េរិក​រូបនេះ​និង​ភរិយា​ត្រូវបាន​ធ្វើតេស្តិ៍​ឃើញ​វិជ្ជ​មានកូ​វីដ​១៩​កាលពី​ថ្ងៃ​០១​តុលា បន្ទាប់​ពី​ជំនួយការ​របស់​លោក បាន​រកឃើញ​ថា​ឆ្លង​វីរុស​នេះ​ដែរ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​។​
​ ​
-​បូរី​ស ច​ន​សុន​

​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បាន​ចូល​ពេទ្យ​កាលពី​ខែ​មេសា ក្រោយ​ពិនិត្យឃើញថា​លោក​ឆ្លង​វីរុស​កូរ៉ូណា​។​លោក​បាន​ចំណាយពេល​ព្យាបាល​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​អស់​៣​យប់ ដោយសារ​​ស្ថានភាព​ជំងឺ​របស់​លោក​កាន់តែ​ចុះ​ដុនដាប តែ​បាន​ជា​ពី​ជំងឺ​វិញ​។​

-​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ​

​ប្រធានាធិបតី​ប្រេ​ស៊ីល​រូបនេះ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​ខែ​កក្កដា និង​បាន​ចំណាយ​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​អស់​ជាច្រើន​សប្តាហ៍ រហូត​ដល់​លោក​ពិនិត្យថា​លែង​មាន​វីរុស​នេះ​ទៀត​។​

-​ព្រះអង្គម្ចាស់​បុរី​ក្សត្រ វេលស៍​

​ព្រះអង្គម្ចាស់​ឆា​លស៍ បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​កាលពី​ថ្ងៃ​២៣​មីនា ក្រោយ​មាន​អារម្មណ៍​ថា ចេញ​រោគសញ្ញា​ស្រាល​។​សែរ​រាជវង្ស​ព្រះជន្ម​៧១​វស្សា​អង្គ​នេះ បានដាក់​ព្រះកាយ​នៅ​ដាច់​ពី​គេ​ភ្លាម មុន​ជា​​សះស្បើយ​ពី​ជំងឺ​។​

-​ម៉ាត់ ហ៊ែ​ន​ខុក​

​រដ្ឋ​មន្ត្រី​សុខាភិបាល​អង់គ្លេស​ម៉ាត់ ហ៊ែ​ន​ខុក​បានប្រកាសថា​លោក​បាន​ពិនិត្យ​ឃើញ​មាន​វីរុស​កូរ៉ូណា​ផងដែរ កាលពី​ថ្ងៃ​២៧​មីនា ចំ​ថ្ងៃ​ដែល​នាយករដ្ឋមន្ត្រី​ប្រកាស​ដូចគ្នា​។​

-​ព្រះអង្គម្ចាស់ក្សត្រិយ៍​អេ​ស្ប៉ា​ញ ម៉ា​រី​យ៉ា ថេ​រេសា ដឺ ប័រ​បុន​-​ប៉ា​ម៉ា ។​ព្រះ​នាង​មិន​មាន​សំណាង​រួចផុត​ពី​ជំងឺឆ្លង​នេះ​ទេ ដោយ​បាន​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​៨៦​ឆ្នាំ ដោយសារ​ជំងឺ​កូវី​ដ​១៩​កាលពី​ថ្ងៃ​២៦​មីនា​។​

-​សូ​ហ្វ៊ី ទ្រុយ​ដូ​

​ភរិយា​របស់​នាយករដ្ឋមន្ត្រី កាណាដា ត្រូវ​បាន​ពិនិត្យឃើញ​វីរុស​នេះ​កាលពី​ថ្ងៃ​១២​មីនា​។​

​ក្រៅពីនេះ ពួក​តារា​សម្តែង​ក៏​ឆ្លង​ជំងឺ​នេះដែរ រួម​មាន​តា​រាដ្វាយ «​ដឺ រ៉ុក​» ច​ន​សុន​, ថម ហ៊ែ​ង​, រ៉ូ​ប៊ឺត ផាត​ទីន​សុន ,​ជី​ម ផា​សុន​,​មែ​ល ជីប​សុន ,​អង់ឌ្រី បូ​សេល​លី​,​ប្រាយ​អឹន ហ្ក្រា​ន​ស្តុ​ន និង អង់​តូ​ញ៉ូ បាន់​ដឺ​រ៉ា​ស​និង​ពួក​កីឡាករ​និង​អ្នក​ចំរៀង​ល្បីៗ​ជាច្រើន​។​

​តារា​ឥណ្ឌា អា​មី​តា​ប(ឆ្វេង) បាច​ចាន់ តួ​អាម៉េរិក ដឺ​រ៉ុក និង​ថម ហ៊ែ​ង​

​តារាភាពយន្ត​បូ​លី​វីត​ជើង​ចាស់​លោក អា​មី​តា​ប បាច​ចាន់ កូន​ប្រុស​និង​ភរិយា​ក៏​ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ផង​ដែរ​កាលពី​ខែកក្កដា​។​

​អតីត​ប្រធានាធិបតី​ឥណ្ឌា លោក​ប្រា​ណា​ប មុក​ឃឺ​ជី បាន​ស្លាប់​កាលពី​ថ្ងៃ​៣១​សីហា ក្រោយ​មាន​ជំងឺ​សួត បន្ទាប់ពី​លោក​បាន​ពិនិត្យ​សុខភាព​និង​ឃើញ​មាន​វីរុស​កូរ៉ូណា​។​

​តារា​សម្តែង​កាណាដា និង​អតីត​ប្រធានាធិបតី​ឥណ្ឌា ដែល​បាន​ស្លាប់​ដោយកូវី​ដ​១៩

​អតីត​នាយករដ្ឋមន្ត្រី​ឧទ្ទាម​លី​ប៊ី​លោក ម៉ា​ម៉ូត ជី​ប្រ៊ី​ល អ្នកនិពន្ធ​អាម៉េរិក​Patricia Bosworth អ្នកនិពន្ធ​ឈី​លី​Luis Sepulveda តារា​សម្តែង​កាណាដា​Nick Cordero អ្នក​សម្តែង​សៀក​អាម៉េរិក​Roy Horn អ្នកចំរៀង​John Prine តារា​កំប្លែង​ជប៉ុន​Ken Shimura អ្នកចំរៀង​កា​ម៉េរូន​Manu Dibango អតីត​ប្រធាន​ក្លឹប​បាល់ទាត់​Olympique de Marseille​លោក​Pape Diouf និង​​វេជ្ជបណ្ឌិត​ចិន​Li Wenliang​សុទ្ធតែ​បាន​ស្លាប់​ដោយកូវី​ដ​១៩៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...

ស្រុក​កៀនស្វាយ​បដិសេធ​ព័ត...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...