Home កម្សាន្ត ទស្សនាវដ្តី F...

ទស្សនាវដ្តី Forbes ៖ តារាសម្តែងនាង សូហ្វីយ៉ា វើហ្គារ៉ា មានប្រាក់ខែខ្ពស់បំផុតលើលោក

ទស្សនាវដ្តី Forbes បានឱ្យដឹងកាលពីថ្ងៃសុក្រទី២តុលាថា តារាសម្តែងក្នុងរឿងភាគ “Modern Family” នាង សូហ្វីយ៉ា វើហ្គារ៉ា បានឈរនៅលើគេក្នុងបញ្ជីឈ្មោះតារាសម្តែងដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក ពោលគឺនាំមុខតារាទាំងអស់លើកញ្ចក់ទូរទស្សន៍ក្នុងពេលមួយឆ្នាំនេះ ខណៈរោងភាពយន្តត្រូវបិទទ្វារដោយសារកូវីដ១៩។

នាងសូហ្វីយ៉ា វើហ្គារ៉ាជាតារាស្រីរកចំណូលបានច្រើនជាងគេប្រចាំឆ្នាំ២០២០

នាងវើហ្គារ៉ា ដែលបច្ចុប្បន្នជាចៅក្រមនៃកម្មវិធី “America’s Got Talent” ទទួលបានប្រាក់កម្រៃចំនួន ៤៣ លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយនេះគិតជាប្រាក់ខែនិងប្រាក់ទទួលបានពីការថតស្ប៉តពាណិជ្ជកម្ម។ នាងបានឡើងមកទីកំពូលពីចំណាត់ថ្នាក់លេខ ២ កាលពីឆ្នាំមុន។

តារាសម្តែងដើមកំណើតកូឡុំប៊ីអាយុ ៤៨ ឆ្នាំរូបនេះរកបានចំនួន ៥០០.០០០ ដុល្លារក្នុងមួយភាគសម្រាប់រឿងភាគរដូវកាលចុងក្រោយ “Modern Family” ដែលបានបញ្ចប់នៅដើមឆ្នាំនេះ។

ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថានាងនឹងរកប្រាក់បានយ៉ាងតិច ១០ លានដុល្លារក្នុងរដូវនីមួយៗសម្រាប់កម្មវិធី “America’s Got Talent” ដែលជាកម្មវិធីពេញនិយមបំផុតមួយនៅសហរដ្ឋអាម៉េរិក។

ជំងឺរាតត្បាតកូវីដ១៩បានធ្វើឱ្យវិស័យភាពយន្តហូលីវូដជាប់ទ្រឹង ដោយបង្ខំឱ្យក្រុមអ្នកផលិតបញ្ឈប់ការផលិតនិងបិទរោងភាពយន្ត ដូច្នេះខ្សែភាពយន្តដែលចំណាយថវិកាច្រើនទាំងអំបាលម៉ានត្រូវបានពន្យារពេលទាំងអស់។

តារាភាពយន្តជាច្រើនក៏រកលុយបានផងដែរតាមរយៈការទទួលបានចំណែកមួយនៃប្រាក់ចំណេញ ដូច្នេះមានន័យថា ប្រសិនបើខ្សែភាពយន្តមិនត្រូវបានដាក់បញ្ចាំងតាមរោងកុនទេនោះ ប្រាក់ចំណូលរបស់ពួកគេក៏នឹងធ្លាក់ចុះដែរ។

ទោះយ៉ាងណា ជ័យលាភីពានរង្វាន់អូស្ការ អ៊ែនជេលីណា ចូលី បានស្ថិតនៅលំដាប់ទី ២ ក្នុងបញ្ជីរបស់ Forbes ដោយរកចំណូលបាន ៣៥,៥ លានដុល្លារ។

តារាស្រីទាំង ១០ រូបដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២០៖

១. សូហ្វីយ៉ា វើហ្គារ៉ា (៤៣ លានដុល្លារ)
២. អ៊ែនជេលីណា ចូលី (៣៥,៥ លានដុល្លារ)
៣. ហ្គាល់ ហ្គាដូត (៣១,៥ លានដុល្លារ)
៤. មេលីសសា ម៉ាកខាធី (២៥ លានដុល្លារ)
៥. មឺរីល ស្ទ្រីប (២៤ លានដុល្លារ)
៦. អេមីលី ប្លាន់ (២២,៥ លានដុល្លារ)
៧. នីកូល ឃីតមែន (២២ លានដុល្លារ)
៨. អេឡិន ផមផេវ (១៩ លានដុល្លារ)
៩. អេលីហ្សាបេត ម៉ូស (១៦ លានដុល្លារ)
១០. វីអូឡា ដាវីស (១៥,៥ លានដុល្លារ)៕ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...